នៅក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល យើងខ្ញុំប្តេជ្ញាផ្តល់ជូនអតិថិជនយើងនូវដំណោះស្រាយហិរញ្ញវត្ថុដ៏រឹងមាំ គួរឱ្យទុកចិត្ត ជឿជាក់ និងគិតឆ្ពោះទៅមុខសម្រាប់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរបស់ពួកគាត់។ ការប្តេជ្ញាចិត្តនោះរួមមានការការពារឯកជនភាពនៃព័ត៌មានផ្ទាល់ខ្លួនទាំងអស់របស់អតិថិជនដោយយកចិត្តទុកដាក់។ ដូច្នេះ ទើបយើងបានបង្កើតឲ្យមានសេចក្តីថ្លែងការណ៍នៃគោលការណ៍ឯកជនភាព ដើម្បីគ្រប់គ្រងលើការប្រមូល ប្រើប្រាស់ រក្សាទុក និងបង្ហាញព័ត៌មានផ្ទាល់ខ្លួន។ ដើម្បីគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន ក៏ដូចជានិយោជិត យើងគោរពតាមគោលការណ៍ដូចខាងក្រោម៖
គោលការណ៍ព័ត៌មានឯកជន
យើងប្រមូលព័ត៌មានផ្ទាល់ខ្លួនដោយផ្ទាល់ពីលោកអ្នក និងពីប្រភពផ្សេងៗដោយវិធីត្រឹមត្រូវ និងស្របតាមផ្លូវច្បាប់។
ព័ត៌មានដែលយើងប្រមូលអំពីលោកអ្នកអាស្រ័យលើទំនាក់ទំនងរបស់យើងជាមួយលោកអ្នក ប៉ុន្តែអាចរួមបញ្ចូលទាំងឈ្មោះ ព័ត៌មានទំនាក់ទំនង ព័ត៌មានអំពីរបៀបដែលលោកអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មរបស់យើង និងព័ត៌មានអំពីចំណង់ចំណូលចិត្ត ប្រជាសាស្រ្ត និងចំណាប់អារម្មណ៍របស់លោកអ្នក។
ព័ត៌មានដែលយើងប្រមូល គឺត្រូវបានតម្រូវ ឬទាក់ទងនឹងការផ្តល់នូវផលិតផល និងសេវាកម្ម ព្រមទាំងការធ្វើធុរកិច្ច និង ដើម្បីយល់កាន់តែច្បាស់ពីតម្រូវការរបស់លោកអ្នក។
សម្រាប់លោកអ្នកដែលចូលមកកាន់វេបសាយ Online យើងអាចប្រមូលព័ត៌មាន ដូចជា IP Address របស់លោកអ្នក ប្រភេទនៃប្រព័ន្ធប្រតិបត្តិការរបស់លោកអ្នក ពេលវេលា និងរយៈពេលដែលលោកអ្នកបានចូលទៅកាន់វេបសាយរបស់យើង ទីតាំងអ៊ីនធឺណិតដែលលោកអ្នកបានប្រើ និងទំព័រវេប ដែលលោកអ្នកបានទស្សនានៅក្នុងវេបសាយរបស់យើង ដើម្បីតាមដានការប្រើប្រាស់ និងកែលម្អវេបសាយរបស់យើង និងដើម្បីបង្កើនបទពិសោធន៍របស់លោកអ្នក។ សម្រាប់ព័ត៌មានបន្ថែមសូមអាននូវសេចក្តីថ្លែងការណ៍ស្តីពីឯកជនភាព Online របស់យើង (Online Privacy Statement) Online Privacy Statement
របៀបដែលយើងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន
យើងអាចប្រើប្រាស់ ឬ បង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកសម្រាប់តែគោលបំណងដែលយើងប្រមូលវាប៉ុណ្ណោះ គោលបំណងផ្សេងក្រៅពីនេះត្រូវមានការយល់ព្រមរបស់លោកអ្នក ឬ ដោយតម្រូវ ឬ អនុញ្ញាតដោយច្បាប់។ នេះអាចរួមទាំងការចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងបន្ត ជាមួយទីប្រឹក្សាធានារ៉ាប់រង និងអ្នកតំណាង ឬជាមួយអ្នកផ្តល់សេវាកម្មរបស់យើង។ ក្នុងករណីខ្លះ និង ដោយមានការអនុញ្ញាតដោយច្បាប់ ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកអាចនឹងត្រូវផ្តល់ជូនទៅបុគ្គល ស្ថាប័ន អ្នកផ្គត់ផ្គង់សេវាកម្ម រួមទាំងបុគ្គលិកមេនូឡាយហ្វ៍នៅប្រទេសផ្សេងក្រៅពីប្រទេសដែលយើងបានប្រមូល និងអាស្រ័យទៅតាមច្បាប់នៃប្រទេសនោះអនុញ្ញាត។ យើងនឹងមិនចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដោយគ្មានការយល់ព្រមពីលោកអ្នកជាមួយនឹងស្ថាប័នក្រៅពីបណ្តុំក្រុមហ៊ុនក្នុងសម្ព័ន្ធក្រុមហ៊ុនរបស់យើង សម្រាប់គោលបំណងនៃការរៀបចំទីផ្សារផលិតផល និងសេវាកម្មរបស់យើងសម្រាប់លោកអ្នកឡើយ។
ក្នុងករណីខ្លះ និង ដោយមានការអនុញ្ញាតដោយច្បាប់ យើងអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទៅកាន់បណ្តុំក្រុមហ៊ុនក្នុងសម្ព័ន្ធក្រុមហ៊ុនមេនូឡាយហ្វ៍ ដើម្បីផ្តល់ជូនលោកអ្នកនូវសំណើសម្រាប់ផលិតផល និងសេវាកម្មផ្សេងៗ។ លោកអ្នកអាចជ្រើសរើសមិនទទួលយកសំណើទាំងនោះបាន។
យើងអាចធ្វើការវិភាគព័ត៌មានរបស់លោកអ្នកដើម្បីយល់កាន់តែច្បាស់អំពីតម្រូវការ និង ផលិតផល សេវាកម្ម និង ការផ្សព្វផ្សាយអ្វីដែលអាចមានផលប្រយោជន៍សម្រាប់លោកអ្នក។
យើងនឹងរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងរយៈពេលយូរ ត្រឹមតែជាការចាំបាច់សម្រាប់តែគោលបំណង ដែលប្រមូល ឬ តម្រូវ ឬ អនុញ្ញាតដោយច្បាប់ប៉ុណ្ណោះ។
យើងមានបំណងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដោយសុក្រឹត និង ធ្វើបច្ចុប្បន្នភាពចាំបាច់ ដើម្បីបំពេញនូវគោលបំណងសម្រាប់ អ្វីដែលវាត្រូវបានគេយកមកប្រើប្រាស់។
ការការពារសុវត្ថិភាព
យើងនឹងការពារព័ត៌មានផ្ទាល់ខ្លួនជាមួយនឹងការការពារសុវត្ថិភាពដែលសមស្រប សម្រាប់ព័ត៌មានរសើបដើម្បីការពារវាពីការចូលទៅកាន់ ផ្សព្វផ្សាយ ឬ ប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
យើងទទួលខុសត្រូវលើព័ត៌មានផ្ទាល់ខ្លួនដែលជាកម្មសិទ្ធិរបស់យើងដែលរួមមានព័ត៌មានដែលបានផ្ទេរទៅកាន់អ្នកផ្តល់សេវាកម្មដែលបំពេញការងារក្នុងនាមក្រុមហ៊ុនរបស់យើង។ នៅពេលយើងចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយអ្នកផ្តល់សេវាកម្មរបស់យើង ពួកគេត្រូវការពារវាតាមវិធីដែលស្របតាមគោលនយោបាយនិងការអនុវត្តចំពោះឯកជនភាពរបស់យើង។
ការប្តេជ្ញាចិត្តការពារព័ត៌មានឯកជនរបស់យើង
យើងប្តេជ្ញាចិត្តគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនក្រោមការត្រួតពិនិត្យដោយការយកចិត្តទុកដាក់។ យើងបានចាត់តាំងបុគ្គលដែលទទួលខុសត្រូវសម្រាប់ធ្វើការតាមដាន បន្តការប្រតិបត្តិផ្លូវច្បាប់របស់យើង ជាមួយគោលការណ៍ព័ត៌មានឯកជន។
យើងនឹងរៀបចំព័ត៌មានអំពីគោលការណ៍ព័ត៌មានឯកជន និងការអនុវត្តរបស់យើង សម្រាប់គ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់យើងសម្រាប់លោកអ្នក។
តាមរយៈសំណើជាលាយលក្ខណ៍អក្សររបស់លោកអ្នក យើងនឹងផ្តល់ជូនលោកអ្នកនូវការចូលទៅកាន់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក និងពិពណ៌នាពីការប្រើប្រាស់របស់វា ឬ ការបង្ហាញដ៏សមហេតុផលដូចដែលបានតម្រូវ និងអនុញ្ញាតដោយច្បាប់។ លោកអ្នកក៏អាចផ្ទៀងផ្ទាត់ផងដែរនូវភាពត្រឹមត្រូវ និងគ្រប់គ្រាន់នៃព័ត៌មានរបស់លោកអ្នក ហើយស្នើឲ្យកែតម្រូវ ប្រសិនបើសមរម្យ។