ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១២ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជា ជាមួយនឹងការផ្តល់ទំនុកចិត្តពីអតិថិជនជិត ១២៥ ០០០ នាក់។
ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ថ្នាក់អន្តរជាតិដែលជួយប្រជាជនក្នុងការសម្រចចិត្តឲ្យកាន់តែមានភាពងាយស្រួល និងធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។ យើងមានស្នាក់ការកណ្តាលជាសកលនៅទីក្រុង Toronto ប្រទេស កាណាដា ហើយយើងមានប្រតិបត្តិការអាជីវកម្មជាក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្តាលការិយាល័យនៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក។ យើងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ ដំណោះស្រាយធានារ៉ាប់រង ព្រមទាំងផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិជូនដល់អតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ ២០១៩ យើងមានបុគ្គលិកបម្រើការងាជាង ៣៥ ០០០ នាក់ភ្នាក់ងារធានារ៉ាប់រងប្រមាណ ៩៨ ០០០ នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ដៃគូផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជិត ៣០ លាននាក់។ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ យើងមានសាច់ប្រាក់ប្រតិបត្តិការចំនួន ១,៣ ទ្រីលានដុល្លារកាណាដា ឬ ៩៤៣ ពាន់លានដុល្លារអាមេរិកដែលជាទ្រព្យសកម្ម។ គិតត្រឹមរយៈពេល ១២ ខែចុងក្រោយ យើងបានផ្ដល់សំណងជូនដល់អតិថិជនរបស់យើងដែលមានតម្លៃជាសាច់ប្រាក់ចំនួន ៣១,២ ពាន់លានដុល្លារ។ យើងមានប្រតិបត្តិការធំៗនៅអាស៊ី កាណាដា និងសហរដ្ឋអាមេរិក ហើយយើងបានបម្រើអតិថិជនរបស់យើងអស់រយៈពេលច្រើនជាង ១៥៥ ឆ្នាំមកហើយ។ ក្រុមហ៊ុន មេនូឡាយហ្វ៍ Manulife Financial Corporation បានធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលបត្រ តូរ៉ុនតូ ញូវយ៉ក និងទីផ្សារមូលបត្រហ្វីលីពីន ហើយនៅលើទីផ្សារមូលបត្រហុងកុងក្រោមឈ្មោះ ៩៤៥។
សម្រាប់ព័ត៌មានបន្ថែមស្ដីពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល សូមចូលទៅកាន់គេហទំព័រ www.manulife.com។
បេសកកម្មរបស់យើងគឺបង្កភាពងាយស្រួលក្នុងការយល់ដឹងពីសេវាកម្មធានារ៉ាប់រង និងហិរញ្ញវត្ថុដើម្បីជួយអតិថិជនរបស់យើងក្នុងការសម្រេចចិត្តឲ្យបានកាន់តែប្រសើរនៅក្នុងជីវិតរបស់ពួកគាត់។
យើងបានសង្ខេបបេសកកម្មនេះឲ្យសាមញ្ញបំផុតទៅជា ការសម្រេចចិត្តកាន់តែងាយស្រួល ជីវិតកាន់តែប្រសើរ។ វាហាក់ដូចជាប្រយោគដ៏សាមញ្ញមួយ ប៉ុន្តែវាជាបេសកកម្មដ៏មុតមាំមួយ។
គុណតម្លៃគឺជាគោលការណ៍ដែលឆ្លុះបញ្ចាំងពីវិធីដែលយើងធ្វើប្រតិបត្តិការអាជីវកម្មនិងជួយយើងកំណត់នូវវិធីក្នុងការបំពេញការងាររួមគ្នា។ គុណតម្លៃទាំងនេះកំណត់នូវសកម្មភាពរបស់យើង និងរបៀបដែលយើងធ្វើការប្រាស្រ័យទាក់ទងគ្នា និងជាមួយអតិថិជនរបស់យើង។
គិតអំពីអតិថិជនស្វែងយល់ពីតម្រូវការរបស់អតិថិជននិងធ្វើអ្វីដែលអ្នកអាចធ្វើបានដើម្បីបំពេញចិត្តអតិថិជន
ធ្វើកិច្ចការដែលត្រឹមត្រូវធ្វើការប្រកបដោយភាពសុចរិតនិងធ្វើតាមអ្វីដែលអ្នកបាននិយាយ
គិតឱ្យបានវែងឆ្ងាយអ្វីៗគ្រប់យ៉ាងសុទ្ធតែអាចធ្វើបាន។ យើងតែងតែអាចរកឃើញវិធីសាស្រ្តមួយដ៏ប្រសើរ
សម្រេចកិច្ចការរួមគ្នាយើងបំពេញកិច្ចការជាមួយក្រុមការងារដ៏អស្ចារ្យមួយ។ ធ្វើការងារឲ្យប្រសើរដោយការសហការគ្នា
មានភាពម្ចាស់ការលើការងារធ្វើការសម្រេចចិត្ត និងធ្វើសកម្មភាពដោយភាពជឿជាក់ដើម្បីសម្រេចនូវបេសកកម្មរបស់យើង
ចែករំលែកមនុស្សធម៌របស់អ្នកបង្កើតបរិយាកាសការងារដែលពោរពេញដោយការគាំទ្រភាពខុសប្លែកគ្នា និងការរីកចម្រើន
មិថុនា ២០១៩
មេនូឡាយហ្វ៍ ផ្តល់អត្ថប្រយោជន៍ធានារ៉ាប់រងដល់កាលកំណត់ដំបូងបំផុតក្នុងប្រទេសកម្ពុជា
មេសា ២០២០
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ប្រកាសជាផ្លូវការ អត្ថប្រយោជន៍បន្ថែម «មេនូឡាយហ្វ៍ មេឌីខាស»
មករា ២០២០
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ប្រកាសជាផ្លូវការ «អត្ថប្រយោជន៍ការពារបន្ថែមសម្រាប់បុត្រធីតា»
មករា ២០២០
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធនាគារ ស្ថាបនា ប្រកាសជាផ្លូវការស្តីពីការក្នុងការបង់បុព្វលាភធានារ៉ាប់រងតាមកម្មវិធី Sathapana Mobile
ធ្នូ ២០១៩
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានផ្តល់មួកសុវត្ថិភាពក្នុងកម្មវិធី «មួកសុវត្ថិភាពដើម្បីក្រុមគ្រួសារ» ក្នុងខេត្តបាត់ដំបងតាមរយៈកិច្ចសហការជាមួយ អង្គការមូលនិធិបង្ការរបួសអាស៊ី
ធ្នូ ២០១៩
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាម្ចាស់ឧបត្ថម្ភធំនៃព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត
ធ្នូ ២០១៩
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំពិព័រណ៌កីឡា និងសុខភាព ManulfeMOVE Fair លើកទី ៣ នៅខេត្តសៀមរាប
តុលា ២០១៩
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានផ្តល់កង់ និងមួកសុវត្ថិភាពទៅអង្គការប៉ាសឺរែល នុយមេរិក កម្ពុជា
កញ្ញា ២០១៩
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាម្ចាស់ឧបត្ថម្ភធំដល់កម្មវិធី «សន្និសីទប្រចាំឆ្នាំលើកទី២ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា»
សីហា ២០១៩
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធនាគារ ABA ប្រកាសជាផ្លូវការស្តីពីការបង់បុព្វលាភធានារ៉ាប់រងតាមកម្មវិធី ABA Mobile
ធ្នូ ២០១៨
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាម្ចាស់ឧបត្ថម្ភធំនៃព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត
ធ្នូ ២០១៨
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំពិព័រណ៌កីឡា និងសុខភាព ManulfeMOVE Fair លើកទី ២ នៅខេត្តសៀមរាប
វិច្ឆិកា ២០១៨
ពិធីសម្ពោធការិយាល័យ មេនូឡាយហ្វ៍ខេមបូឌា សាខាខេត្ត ព្រះសីហនុ
មិថុនា ២០១៨
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ប្រកាសជាផ្លូវការ «អត្ថប្រយោជន៍ព្យាលបាលជំងឺធ្ងន់ធ្ងរ»
កក្កដា ២០១៨
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធនាគារស្ថាបនា បានចុះហត្ថលេខាលើភាពជាដៃគូចែកចាយផលិតផលធានារ៉ាប់រងរយៈពេល ១៥ ឆ្នាំ
មករា ២០១៨
ពិធីសម្ពោធការិយាល័យ មេនូឡាយហ្វ៍ខេមបូឌា សាខាខេត្ត បន្ទាយមានជ័យ
ធ្នូ ២០១៧
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាម្ចាស់ឧបត្ថម្ភធំនៃព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត
ធ្នូ ២០១៧
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំពិព័រណ៌កីឡា និងសុខភាព ManulfeMOVE Fair លើកទី ១ នៅខេត្តសៀមរាប
កក្កដា ២០១៧
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធនាគារ ABA ប្រកាសភាពជាដៃគូចែកចាយផលិតផលធានារ៉ាប់រងផ្តាច់មុខ
កក្កដា ២០១៧
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ប្រារព្ធខួប ៥ ឆ្នាំនៅកម្ពុជា
ធ្នូ ២០១៦
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាម្ចាស់ឧបត្ថម្ភធំនៃព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត
តុលា ២០១៦
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធនាគារ ស៊ីអាយអិមប៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូចែកចាយផលិតផលធានារ៉ាប់រង
សីហា ២០១៦
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធនាគារ FTB ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូចែកចាយផលិតផលធានារ៉ាប់រង
មេសា ២០១៦
ពិធីសម្ពោធការិយាល័យ មេនូឡាយហ្វ៍ខេមបូឌា សាខាខេត្ត កំពង់ចាម
មីនា ២០១៦
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធនាគារ ABA ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូចែកចាយផលិតផលធានារ៉ាប់រង
ធ្នូ ២០១៥
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាម្ចាស់ឧបត្ថម្ភធំនៃព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត
តុលា ២០១៥
ពិធីសម្ពោធការិយាល័យ មេនូឡាយហ្វ៍ ខេមបូឌា សាខាខេត្តបាត់ដំបង
សីហា ២០១៥
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និង ធនាគារ មេយប៊ែង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូចែកចាយផលិតផលធានារ៉ាប់រង
ឧសភា ២០១៥
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សម្ពោធជាផ្លូវការ គម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុម
ធ្នូ ២០១៤
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ឧបត្ថម្ភដល់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត
ធ្នូ ២០១៤
ពិធីសម្ពោធការិយាល័យ មេនូឡាយហ្វ៍ ខេមបូឌា សាខាខេត្ត សៀមរាប
តុលា ២០១៤
ពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលបណ្តុះបណ្តាល មេនូឡាយហ្វ៍ (Manulife Academy of Excellence)
កក្កដា ២០១៤
ពិធីសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលសេវាកម្មអតិថិជន មេនូឡាយហ្វ៍ នៅមជ្ឈមណ្ឌលភ្នំពេញ (Phnom Penh Center)
មីនា ២០១៤
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធនាគារ ANZ រ៉ូយ៉ាល់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូចែកចាយផលិតផលធានារ៉ាប់រង
មេសា ២០១៣
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សម្ពោធជាផ្លូវការ គម្រោងអនាគតការសិក្សារបស់កូនខ្ញុំជាមួយមេនូឡាយហ្វ៍
វិច្ឆិកា ២០១២
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សម្ពោធជាផ្លូវការ គម្រោងមរតកខ្ញុំជាមួយមេនូឡាយហ្វ៍ (Endowment)
មិថុនា ២០១២
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សម្ពោធជាផ្លូវការ គម្រោងអនាគតគ្រួសារខ្ញុំជាមួយមេនូឡាយហ្វ៍ (Term Life)
មិថុនា ២០១២
ពិធីសម្ពោធជាផ្លូវការ ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី