အဓိကအကြောင်းအရာ Skip
Back

ដៃគូចែកចាយរបស់យើង

យើងបានសហការជាមួយធនាគារដៃគូជាច្រើនដើម្បីផ្ដល់ភាពងាយស្រួលជូនលោកអ្នក

ធនា​គារ​ ស្ថាបនា

  • នៅខែមិថុនា ឆ្នាំ ២០១៨ ក្រុម​ហ៊ុន​ មេនូ​ឡាយហ្វ៍​ ខេមបូ​ឌា​ និង​ធនាគារ​ ស្ថាបនា​ បាន​ចុះ​កិច្ច​ព្រម​ព្រៀងលើ​កិច្ច​សហការ​ជា​ដៃ​គូ​ចែក​ចាយ​ផលិតផល​ធានា​រ៉ាប់​រង​អាយុ​ជី​វិត​ ដែល​តាម​រយៈ​កិច្ច​សហការ​រយៈពេល ១៥ ឆ្នាំនេះ ​​សេវាកម្ម​​ធានា​រ៉ាប់រង​អាយុ​ជី​វិត​របស់​ក្រុម​ហ៊ុន​ មេនូ​ឡាយហ្វ៍​​នឹង​មាន​​នៅ​តាម​បណ្តា​សាខា​ធនា​គារ​ ស្ថាបនា​ នៅ​ទូទាំង​ប្រ​ទេស។​​  
  • ការិយាល័យទំនាក់ទំនងអតិថិជន៖ ០២៣​ ៩៩៩​ ​០១០
  • គេហទំព័រ៖ www.sathapana.com.kh  

ធនាគារ ABA 

  • នៅខែមីនា ឆ្នាំ២០១៦ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្រកាសជាផ្លូវការ ពីកិច្ចសហការជាដៃគូ ចែកចាយផលិតផល ធានារ៉ាប់រងអាយុជីវិត ជាមួយ ធនាគារ ABA នៅសាខាចំនួន ១១ របស់ធនាគារ ដែលមាននៅទីក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។
  • ការិយាល័យទំនាក់ទំនងអតិថិជន៖ ០២៣ ២២៥ ៣៣៣
  • គេហទំព័រ៖ www.ababank.com

ធនាគារ ស៊ីអាយអិមប៊ី 

  • នៅខែតុលា ឆ្នាំ២០១៦ ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បានចុះកិច្ចព្រមព្រៀង ជាផ្លូវការលើកិច្ច សហការជាដៃគូ ក្នុងការចែកចាយផលិតផលធានា រ៉ាប់រងអាយុជីវិតជាមួយ ធនាគារ ស៊ីអាយអិមប៊ី ដើម្បីផ្តល់នូវផលិតផល និង សេវាកម្ម លំដាប់ពិភពលោក ជូនដល់អតិថិជន ធនាគារ ស៊ីអាយអិមប៊ី។
  • ការិយាល័យទំនាក់ទំនងអតិថិជន៖ ០២៣ ៩៨៨ ៣៨៨
  • គេហទំព័រ៖ www.cimbbank.com.kh

ធនាគារ FTB

  • នៅខែសីហា ឆ្នាំ២០១៦ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB Bank) បានចុះកិច្ចព្រមព្រៀង សហការ ជាដៃគូចែកចាយផលិតផល ធានារ៉ាប់រងអាយុជីវិត ដើម្បីឱ្យអតិថិជនរបស់ ធនាគារ FTB Bank បានទទួល ការប្រឹក្សាហិរញ្ញវត្ថុ និងគម្រោងធានារ៉ាប់រងអាយុជីវិត របស់ ក្រុមហ៊ុនមេនូឡាយហ្វ៍ នៅតាមសាខាចំនួន ១០ ដែលមាននៅភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និង ខេត្តព្រះសីហនុ។
  • ការិយាល័យទំនាក់ទំនងអតិថិជន៖ ០២៣ ៨៦២ ១១១
  • គេហទំព័រ៖ www.ftbbank.com

ធនាគារ J-Trust Royal 

  • ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ដៃគូ សហការជាផ្លូវការ ជាមួយនឹងធនាគារ J-Trust Royal ដើម្បីផ្ដល់ ជូនអតិថិជន របស់ធនាគារ នូវផលិតផល ធានារ៉ាប់រងអាយុជីវិត និង គម្រោងហិរញ្ញវត្ថុ។
  • ការិយាល័យទំនាក់ទំនងអតិថិជន៖ ០២៣ ៩៩៩ ០០០
  • គេហទំព័រ៖ www.jtrustroyal.com
បញ្ជាក់