အဓိကအကြောင်းအရာ Skip
Back

ក្រុមហ៊ុន Manulife ប្រគល់ពានកិត្ដិយសជូនទីប្រឹក្សាធានារ៉ាប់រងឆ្នើម ប្រចាំឆ្នាំ២០១៥

(ភ្នំពេញ)៖ ក្រុមហ៊ុនមេនូឡាយហ៍្វ ខេមបូឌា (Manulife នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីប្រគល់ពានកិត្ដិយសជូន ទីប្រឹក្សាធានារ៉ាប់រងឆ្នើមប្រចាំឆ្នាំ២០១៥ របស់ក្រុមហ៊ុន ក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រុមហ៊ុន ប្រធានផ្នែកលក់ និង ទ្រីប្រឹក្សាធានារ៉ាប់រងឆើម របស់ក្រុមហ៊ុនប្រមាណ៥០នាក់។

លោក Robert Elliott ជាអគ្គនាយកប្រតិបត្ដិ និង នាយកចាត់ការទូទៅ របស់ក្រុមហ៊ុន Manulife បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន Man  ulife ពេញចិត្ដជាខ្លាំង ចំពោះលទ្ធផលសម្រេចបាននាឆ្នាំ២០១៥ និង សម្ដែងការកោតសរសើរខ្ពស់ ចំពោះទីប្រឹក្សាធានារ៉ាប់រង ដែល ពោរពេញទៅដោយសមត្ថភាព និង ចំណេះដឹងល្អៗ។

លោក បន្ដថា «ភាពជោគជ័យ និង សមិទ្ធផលនានា ដែលយើងសម្រេចបាន គូសបញ្ជាក់ពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ យើង ដើម្បីក្លាយជាក្រុមផ្ដល់ដំណោះស្រាយ ផ្នែកហិរញ្ញវត្ថុ និង សេវាធានារ៉ាប់រងអាយុជីវិត ឈានមុខគេនៅកម្ពុជា»

 

លោក បន្ថែមថា «អតិថិជនជា ស្នូលនៃរាល់អាជីវកម្មរបស់ក្រុមហ៊ុន ខណៈយើងកំពុង ជួយក្រុមគ្រួសារនៅកម្ពុជា កសាងអនាគតល្អ ប្រសើរ ហើយ ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតមួយនេះ បានប្រកបដោយចំណេះដឹង និង វិជ្ជាជីវៈ កំពុងតែផ្ដល់ប្រឹក្សា និង ដំណោះ ស្រាយផ្នែករៀបចំផែនការហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា ដូចជា ការការពារប្រាក់ចំណូល អនាគត ការសិក្សាបុត្រធីតា និង សេវាកម្ម សន្សំប្រាក់ សម្រាប់ក្រុមគ្រួសារ ជាដើម»

ទន្ទឹមនឹងនោះផងដែរ ក្រុមហ៊ុន Manulife ក៏បានប្រគល់ពានកិត្ដិយស និង បានកោតសរសើរខ្ពស់ចំពោះ ទីប្រឹក្សាធានារ៉ាប់រងឆ្នើម  របស់ក្រុមហ៊ុនដូចជា លោក ចៅ សុជាតិ ជាទីប្រឹក្សាឆ្នើម ក៏ជាប្រធានដឹកនាំក្រុមឆ្នើម និង លោក ស្រេង ប៊ុនខេង ជាប្រធានផ្នែកលក់ ឆ្នើម។

ព្រមជាមួយគ្នានោះ លោកចៅ សុជាតិ បានឲ្យដឹងថា លោក មានសេចក្ដីរីករាយយ៉ាងក្រៃលែង ដែលនេះមោទនភាពមួយចំពោះ សមិទ្ធផល ដែលលោកសម្រេចបាន សម្រាប់ឆ្នាំ២០១៥កន្លងទៅនេះ។

លោកថ្លែងបន្ថែមទៀតថា «ខ្ញុំពេញចិត្ដនឹងការងារដែលខ្ញុំ កំពុងតែធ្វើជាមួយក្រុមហ៊ុន Manulifeនេះណាស់ ពីព្រោះការងារនេះ មិន ត្រឹមតែមានសារៈសំខាន់សម្រាប់រូបខ្ញុំ និងក្រុមគ្រួសារខ្ញុំប៉ុណ្ណោះទេ ប៉ុន្ដែគឺសម្រាប់ប្រជាជនកម្ពូជា គ្រប់រូបតែម្ដង ហើយ ធានារ៉ាប់រង អាយុជីវិត គឺជាការធានា បន្ទុកក្រុមគ្រួសារ និងការពារហានិភ័យ នានាចំពោះប្រភពចំណូលអនាគត ក្រុមគ្រួសារទៀតផង»

គួរបញ្ជាក់ថា ក្រុមហ៊ុន មេនូឡាយហ៍្វ ខេមបូឌា រហូតមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុន បានផ្ដល់ ការការពារអាយុជីវិត ជូនដល់ប្រជាជន កម្ពុជា ជាង ១៦,០០០អតិថិជន ការធានានេះមានតម្លៃសរុបជាង ២៩៣លានដុល្លារអាមេរិក។ នេះមានន័យថាពេលមានអ្វីកើតឡើង  ចំពោះអតិថិជន ឬ ក្រុមគ្រួសាររបស់ពួកគេ ត្រូវបានក្រុមហ៊ុនមេនូឡាយហ៍្វ ខេមបូឌា ការពារបានយ៉ាងល្អប្រណីតផងដែរ៕

 

 

ឈ្នះ iPhone 11 (64GB) មួយគ្រឿង ដោយគ្រាន់តែបង់បុព្វលាភធានារ៉ាប់រងតាមរយៈ Sathapana Mobile

ចាប់ពីថ្ងៃទី ០៤ ខែ ឧសភា រហូតដល់ ថ្ងៃទី ០៤ ខែ កក្តដា ឆ្នាំ ២០២០។ ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
ឈ្នះ iPhone 11 (64GB) មួយគ្រឿង ដោយគ្រាន់តែបង់បុព្វលាភធានារ៉ាប់រងតាមរយៈ Sathapana Mobile

ចាប់ពីថ្ងៃទី ០៤ ខែ ឧសភា រហូតដល់ ថ្ងៃទី ០៤ ខែ កក្តដា ឆ្នាំ ២០២០។ ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
បញ្ជាក់