အဓိကအကြောင်းအရာ Skip
Back

ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​លើ​កទី​ ២២​ ជិត​ឈាន​ចូល​មក​ដល់​ហើយ!

ព្រះ​រាជា​ណាចក្រ​កម្ពុជា​ -  នៅព្រឹកថ្ងៃអាទិត្យ ទី ៣ ខែធ្នូ ឆ្នាំ ២០១៧ អ្នករត់ប្រណាំងរាប់ពាន់នាក់​មកពីជុំវិញពិភពលោក នឹង​ជួបជុំគ្នានៅឧទ្យាន​បុរេប្រវត្តិ​អង្គរ​ក្នុង​ខេត្ត​សៀម​រាប​​ ដែល​ជា​ទី​តាំង​បេតិ​កភ័ណ្ឌ​ពិភពលោក​របស់​អង្គការ​ UNESCO ដើម្បីចូល​រួម​ក្នុងព្រឹត្តិការណ៍​​រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្តលើក​ទី​ ២២​ ដែល​​ត្រូ​វបាន​ទទួល​ស្គាល់​ជា​លក្ខណៈ​​អន្ត​រ​ជាតិ​។

ក្រោម​ការ​ឧបត្ថម្ភ​ធំពីក្រុមហ៊ុន មេនូឡាយហ្វ៍ និងការរៀបចំដោយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កម្ម​វិធី​រត់​ប្រណាំង​នេះ ​មាន​គោលបំណងលើកកម្ពស់សុខភាព​ និង​សុខុមាលភាព ព្រម​ទាំង​រៃ​អង្គាស​មូល​និធិ​មនុស្ស​ធម៌​ដើម្បី​គាំ​ទ្រ​ដល់​ អង្គការដែល​ជួយ​ដល់​កុមា​រ​ក្រី​ក្រ​ និងជនរងគ្រោះដោយគ្រាប់មីន​នៅក្នុងប្រទេសកម្ពុជា ​ដែល​ក្នុងនោះរួមមាន​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុផ្ផា​ មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ ​កាកបាទ​ក្រហម​កម្ពុជា និងអង្គការសប្បុរសធម៌ដទៃទៀត​នៅក្នុងប្រទេសកម្ពុជា។

ឯក​ឧត្តម​ វ៉ាត់​ ចំរើន​  អគ្គ​លេខា​ធិការ​ នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​ និង ជាអនុរដ្ឋលេខាធិការ​ ក្រសួង​ទេសចរណ៍​បានមានប្រសាសន៍ថា៖​ «​កាលពីឆ្នាំមុន យើងទទួលបានជោគជ័យដ៏អស្ចារ្យមួយ ដោយ​ទទួល​បាន​អ្នក​ចូល​រួម​រត់​ប្រណាំង​ជាង ៩ ០០០​ នាក់ ដែលអញ្ជើញ​មកពីប្រទេសផ្សេង​ៗ​គ្នា ​ចំនួនជិត​ ៨០ ប្រទេស នៅក្នុង​​ព្រឹត្តិការណ៍​រត់​ប្រណាំង​​មួយនេះ​។ ជាមួយ​នឹង​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​ពីក្រុមហ៊ុន មេនូឡាយហ្វ៍ ក៏ដូចជាម្ចាស់​ឧបត្ថម្ភផ្សេងៗទៀត ខ្ញុំមាន​សុទិដ្ឋិនិយមថា ព្រឹត្តិការណ៍នេះនឹងបន្តទទួលបានជោគជ័យ និង​ក្លាយទៅ​ជាកម្មវិធី​រៃ​អង្គាស​ថវិកា​ដ៏​សំខាន់​មួយ ​ដើម្បី​បម្រើ​​គោល​ដៅ​​សប្បុរសធម៌​នៅ​កម្ពុជា​ផង​ដែរ។​ យើង​រត់​ដើម្បី​សុខភាព​ សុខុមាលភាព និងរត់ដើម្បីសហគមន៏ ដែលត្រូវការ​ការជួ​យ​គាំទ្រពីយើងខ្លាំង​បំផុត​។​»​

តាម​រយៈ​ការ​គាំ​ទ្រ​ពី​ គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ក្រុម​ហ៊ុន​​ មេនូឡាយហ្វ៍​ បាន​ធ្វើ​ការ​រៃ​អង្គាស​ថវិកា​ពី​បុគ្គលិក​របស់​ខ្លួន ​នៅ​ជុំវិញ​ពិភព​លោក​ដើម្បី​បរិច្ចាគ​ជូន​ដល់​ មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀម​រាប​ និង​សកម្មភាព​មនុស្ស​ធម៌ផ្សេ​ង​ៗ​ទៀត ​ដែល​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​រត់​ប្រណាំង​នេះ​។​

លោក  Robert Elliott អគ្គនាយកប្រតិបត្តិ និង​នាយក​ចាត់​ការទូទៅ​​នៃ​ក្រុមហ៊ុន មេនូ​ឡាយហ្វ៍​ ខេម​បូ​ឌា បានមាន​ប្រសាសន៍​ថា៖​ «គោល​ដៅ​ចម្បង​របស់​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​​ ខេមបូឌា​ គឺ​ជួយ​កសាង​អនាគត​ដ៏​ប្រសើរ​ជាង​មុន​មួយ ​សម្រាប់​ក្រុម​គ្រួសារ​កម្ពុជា​។​ ការ​រស់​នៅ​ប្រកប​ដោយ​សុខភាព​ល្អ​មាន​សារៈ​សំខាន់​ណាស់​ ក្នុង​ការ​ជួយ​​យើង​​ឱ្យ​សម្រេច​បាន​នូវ ​ទស្សនវិស័យ​រយៈ​ពេល​វែង​នេះ​​។​ ហេតុ​ដូច្នេះ​ហើយ​ទើប​យើង​ខិត​ខំ​ប្រឹង​ប្រែង ​លើក​ម្ពស់​ការ​រស់​នៅ​ប្រកប​ដោយ​សុខភាពល្អ​ និង​ភាព​សកម្ម​នៅ​ក្នុង​សហគមន៍​កម្ពុជា​។​ ការ​ទទួល​បាន​ឱកាស​ ដើម្បី​គាំ​ទ្រ​ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ នៅ​អង្គរវត្ត​នេះ ​ស្រប​គ្នា​យ៉ាង​ល្អ​បំផុតទៅ​នឹង​ទស្សនវិស័យ​របស់​យើង​។​»​ លោក​  Robert បន្ថែម​ថា​៖​ «​ក្នុង​ឆ្នាំ​នេះ​ យើង​មាន​ការតាំ​ង​ពិព័រណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា​ ManulifeMOVE Fitness Fair​ ដែល​កម្មវិធី​នោះ​ នឹង​មាន​សកម្មភាព​កម្សាន្ត​ជា​ច្រើន​ទាក់​ទង​នឹង​ការ​លើក​កម្ពស់​ការ​រស់​នៅ​ប្រ​កប​ដោយ​សុខភាព​ល្អ​។​ កម្មវិធី​តាំង​ពិព័រណ៍​នេះ​ នឹង​បើក​សម្រាប់​អ្នក​ចូល​រួម​រត់​ប្រណាំង​ ភ្ញៀវ​ទេសចរ​ ព្រម​ទាំង​ប្រពល​រដ្ឋ​ក្នុង​សហគមន៍​ ក្នុង​អំឡុង​ពេ​ល​ចុង​សប្តាហ៏​នៃ​ព្រឹត្តិការណ៍​រត់​ប្រណាំង​នេះ​។​»​

អ្នក​​រត់​ប្រណាំង​ប្រមាណ ៥០០ នាក់ បានចូលរួមទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត​ជាលើកដំបូងនៅ​ឆ្នាំ ១៩៩៦ ហើយព្រឹត្តិការណ៍​នេះ​ កាន់​តែ​មាន​ប្រជា​ប្រិយភាព​ខ្លាំង​ឡើង​ ខណៈ​ដែល​ចំនួន​អ្នក​រត់​ប្រណាំង ​បន្តកើនឡើងជា​រៀង​រាល់​ឆ្នាំ​​។ កាលពីឆ្នាំមុន​អ្នក​រត់​ប្រណាំង​ចំនួន​ ៩,​១២៥​ នាក់​​មក​ពី​ ៧៧​ ប្រទេស​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ ហើយ​បាន​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យនេះ​រួម​ចំណែក​យ៉ា​ង​សំខាន់​ ក្នុង​វិស័យ​ទេសចរ​នៅ​កម្ពុជា​ផង​ដែរ​​។​

ការរត់ប្រណាំងនេះ​នឹងចាប់ផ្តើមនៅម៉ោង ៥:៥០ ​នាទីព្រឹក ហើយអ្នករត់ប្រណាំងអាចចូលរួមក្នុង​ចម្ងាយ​ប្រកួតចំនួន ៣ ប្រភេទ ដែលក្នុងនោះមានចម្ងាយ​ ២១ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ ឬ ៣ គីឡូម៉ែត្រ។

លោក​អ្នក​​អាចទាញយកកម្មវិធីទូរស័ព្ទ របស់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ​ពាក់កណ្តាលម៉ារ៉ាតុង នៅ​អង្គរវត្តឆ្នាំ ២០១៧ (Angkor Wat Half Marathon 2017) តាមរយៈ​ប្រព័ន្ធ​ប្រតិបត្តិកា​រ iOS ឬ Android។​ កម្មវិធីនេះនឹងជួយឱ្យ​លោក​អ្នក ត្រៀមលក្ខណៈ​ក្នុងការ​រត់ប្រណាំង ក៏ដូចជាមាន​ការណែនាំក្នុងការហ្វឹកហាត់ ដើម្បីជួយ​ឱ្យ​ការរត់​ប្រណាំងរបស់អ្នក ប្រព្រឹត្ត​ទៅ​បាន​ល្អបំផុត។​ ក្នុងនោះក៏មានគន្លឹះជាច្រើន សម្រាប់ជាជំនួយក្នុងការធ្វើដំណើរ ដើម្បី​ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​​ផងដែរ។

ឈ្នះ iPhone 11 (64GB) មួយគ្រឿង ដោយគ្រាន់តែបង់បុព្វលាភធានារ៉ាប់រងតាមរយៈ Sathapana Mobile

ចាប់ពីថ្ងៃទី ០៤ ខែ ឧសភា រហូតដល់ ថ្ងៃទី ០៤ ខែ កក្តដា ឆ្នាំ ២០២០។ ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
ឈ្នះ iPhone 11 (64GB) មួយគ្រឿង ដោយគ្រាន់តែបង់បុព្វលាភធានារ៉ាប់រងតាមរយៈ Sathapana Mobile

ចាប់ពីថ្ងៃទី ០៤ ខែ ឧសភា រហូតដល់ ថ្ងៃទី ០៤ ខែ កក្តដា ឆ្នាំ ២០២០។ ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
បញ្ជាក់