បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ពិធី​សម្ពោធ​ប្រកាស​លក់​ជា​ផ្លូវការ​នូវ "​អត្ថប្រយោជន៍​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​" របស់​ក្រុមហ៊ុន​មេនូឡាយហ្វខេមបូឌា

កាលពី​ថ្ងៃទី​ ៥ ខែ​កក្កដា កន្លង​ទៅ​នេះ​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បាន​ប្រកាស​ជា​ផ្លូវការ​នៃ​ការ​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ធារារ៉ាប់រង​ថ្មី​មួយ​ដែល​ផ្តល់​ការ​ការពារ​ហិរញ្ញវត្ថុ​ជាមួយ​ចំនួន​ទឹកប្រាក់​ធានា​រហូត​ដល់​ ១០ ​ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​លើ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​រួមមាន ជំងឺ​មហារីក និង​ជំងឺ​បេះដូង​ជាដើម ដែល​អត្ថប្រយោជន៍​នេះ​នឹង​ជួយ​សម្រាល​បន្ទុក​នៃ​ការចំណាយ​លើ​ការព្យាបាល​ដើម្បី​ឲ្យ​អ្នក​ជំងឺ​អាច​ផ្តោត​សំខាន់​លើ​ការព្យាបាល​ដើម្បី​ឲ្យ​ជា​សះស្បើយ​។

PWS Banner

លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន មេនូឡាយហ្វ៍ខេមបូឌា មាន​ប្រសាសន៍​ថា ​“​អត្រា​នៃ​ភាព​ជោគជ័យ​ក្នុង​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា​ជំងឺមហារីក ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​មាន​កម្រិត​ខ្ពស់​ប្រសិន​បើ​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការព្យាបាល​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ស្ថានភាព​ជំងឺ​”​។

ខណៈ​ពេល​ដែល​តម្លៃ​នៃ​ការព្យាបាល​មាន​ការ​កើនឡើង យើង​សូម​ផ្តល់​ជូន​អត្ថប្រយោជន៍​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​របស់​ក្រុមហ៊ុន មេនូឡាយហ្វ ដើម្បី​ជួយ​ឲ្យ​អ្នក​ជំងឺ​អាច​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​លើ​ការព្យាបាល​ជំងឺ​ជា​ជាង​ការបារម្ភ​ពី​បញ្ហា​ហិរញ្ញវត្ថុ​។

អត្ថប្រយោជន៍​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​របស់​ក្រុមហ៊ុន មេនូឡាយហ្វ នឹង​ផ្តល់​ជូន​អតិថិជន​នូវ​ទឹក​ប្រាក់​ចំនួន​ ៥០ ​ភាគរយ​នៃ​ទឹកប្រាក់​ត្រូវ​បាន​ធានា​ដែល​មាន​តម្លៃ​ជា​សាច់ប្រាក់​សរុប​រហូត​ដល់​ ២៥ ០០០ ដុល្លារ​អាមេរិក​សម្រាប់​ការព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​កម្រិត​ដំបូង​៕