បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូ​ឌា​ ឈ្នះ​ពាន​រង្វាន់​កិត្តិយស​លំ​ដាប់​ថ្នាក់​អន្ត​រជាតិ​ចំនួន​ ៤

ទី​ក្រុង​ហុងកុង​​​ - ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូ​ឌា​ បានឈ្នះ​​ពានរង្វាន់កិត្តិយសចំនួន ៤​ នៅក្នុង​កម្ម​វិធីប្រ​គល់​​ពានរង្វាន់​ភាពជាអ្នកដឹកនាំផ្នែកទំនាក់ទំនងអតិថិជន​ល្អឥតខ្ចោះប្រ​ចាំ​ឆ្នាំ​ ២០១៨​ ​ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ស្ថា​ប័ន Asia Pacific Customer Service Consortium កាល​ពី​ខែ​មិថុនា​​ កន្លង​ទៅ​នេះ​។​

  ជា​រៀង​រាល់​ឆ្នាំ ​កម្មវិធី​​ប្រគល់​ពាន​រង្វាន់​ដ៏​អស្ចារ្យ​នេះ​ទទួល​ស្គាល់​អ្នកដឹកនាំនៅ​ក្នុង​វិស័យ​នានា និង​បុគ្គល​ឆ្នើម​នៅ​ជុំ វិញ​តំ​បន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក​​សម្រាប់​​ការ​ច្នៃប្រឌិតសេវាកម្មដែល​យក​អតិថិជនជា​គោល​។ ពាន​រង្វាន់ទាំង​​ ៤ ដែល​ក្រុម​ហ៊ុន មេនូឡាយហ្វ៍​ ខេម​បូ​ឌា ទទួល​បាន​មាន​ដូច​ជា​៖​  

1.     ពាន​រង្វាន់​កិត្តិ​នាម​ក្រុមហ៊ុន​ឆ្នើមប្រចាំ​ឆ្នាំ​​៖​ ពាន​រង្វាន់​នេះ​​ឆ្លុះបញ្ចាំងឲ្យ​ឃើញ​នូវ​ភាពជោគ​ជ័យ​របស់ក្រុម​ហ៊ុន​ក្នុងការ​លើកកម្ពស់​ការយល់ដឹងជាសាធារណៈអំពីការធានារ៉ាប់រងអាយុ​ជីវិតនៅកម្ពុជាក្នុងរយៈពេល ៦​ ឆ្នាំកន្លង​មក​នេះ​។  

2.    ពាន​រង្វាន់​ទំនាក់​ទំនង​ល្អ​ជាមួយ​អតិថិជន​ប្រ​ចាំ​ឆ្នាំ៖ ពាន​រង្វាន់​នេះ​តំណាងឱ្យកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិក និងទីប្រឹក្សា​ធានា​រ៉ាប់​រងរបស់​ក្រុម​ហ៊ុន​​ក្នុង​ការ​ផ្តល់ជូន​នូវផលិតផល និងសេវាកម្មការពារហិរញ្ញវត្ថុដែលមាន​ភាព​ចាំបាច់បំ​ផុត​ដល់អតិថិជន។ ក្រុម​ហ៊ុន​ មេនូ​ឡាយហ្វ៍ ខេមបូឌា​ ​ក៏​ទទួល​បាន​ពាន​រង្វាន់​នេះ​កាល​ពី​ឆ្នាំ​មុន​ផង​ដែរ​។​  

3.    ពានរង្វាន់​ភាព​ជា​អ្នក​ដឹកនាំសកម្មភាព​ត្រូវ​សង្គម​​ប្រ​ចាំ​ឆ្នាំ​៖​ ពាន​រង្វាន់​នេះ​បង្ហាញពី​ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំទ្រដល់សហគមន៍ក្នុង​ស្រុក​តាមរយៈការឧបត្ថម្ភ និងសកម្មភាព​សង្គមនានា​របស់ក្រុមហ៊ុន។ ក្រុមហ៊ុន មេនូឡាយហ្វ៍​ ខេមបូឌា ក៏បានទទួលពានរង្វាន់នេះផងដែរកាលពីឆ្នាំមុន។​  

4.    ពាន​រង្វាន់​អគ្គ​នាយក​ប្រតិបត្តិ​ឆ្នើម​​ផ្នែក​ធានា​រ៉ាប់​រងប្រ​ចាំ​ឆ្នាំ​​៖ ពានរង្វាន់ពិសេសមួយ​នេះ​ត្រូ​វបាន​ប្រ​គល់​ដោយ​​ស្ថា​ប័ន​ APCSC ​ជូន​ដល់​លោក​ Robert Elliott អគ្គ​នាយកប្រតិបត្តិ និងនាយកចាត់ការទូទៅរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍​ ខេមបូឌា​។​

លោក​ Robert Elliott មាន​ប្រសាសន៍​ថា​៖ «ពានរង្វាន់នេះលើកទឹកចិត្តឱ្យយើងបន្ត​​យក​អតិថិជនជា​គោល ក៏ដូចជាបន្ត​ផ្តល់វិភាគទានហិរញ្ញវត្ថុនៅក្នុងសកម្មភាព​សង្គម​ឲ្យកាន់​តែ​ទូ​លំ​ទូ​លាយ​បន្ថែម​ទៀត​​។»  លោក Elliott បានមាន​ប្រសាសន៍​បន្ត​ថា៖​​«ខ្ញុំសូមថ្លែងអំណរគុណចំពោះស្ថា​ប័ន ​Asia Pacific Customer Service Consortium ដែលបានប្រគល់ពានរង្វាន់​អគ្គនាយកប្រតិបត្តិឆ្នើម​ផ្នែក​ធានារ៉ាប់រងប្រ​ចាំ​ឆ្នាំ​មក​ដល់​ខ្ញុំ​ ហើយ​ខ្ញុំពិត​ជា​មានភាព​រីករាយ និង​មាន​កិត្តិយសណាស់​ដែលទទួល​បាន​ពាន​រង្វាន់​នេះ​។ ខ្ញុំក៏សូមអរគុណផង​ដែរ​ដល់ក្រុមការងាររបស់ខ្ញុំនៅក្នុងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ចំពោះការប្តេជ្ញាចិត្តក្នុងការកសាងអាជីវកម្ម និងធ្វើឱ្យ​ក្រុម​ហ៊ុន​របស់​យើង​ទទួល​បាន​ជោគជ័យ​ក្នុង​ទី​ផ្សារ​កម្ពុជា​។ ពួកគាត់​បាន​ផ្តល់ឱ្យខ្ញុំនូវទំនុកចិត្តយ៉ាង​រឹង​មាំ​​មួយចំ​ពោះ​​អនាគតរបស់​ក្រុមហ៊ុនក៏​ដូច​ជា​វិស័យ​ធានារ៉ាប់​រង​អាយុ​ជីវិត​ទាំងមូលនៅ​កម្ពុជា​។»  

លោក Jason Chu ប្រ​ធាន​ស្ថា​ប័ន​​ ​ APCSC​ បាន​មាន​ប្រសាសន៍​ថា​៖ ​«ខ្ញុំ​សូម​អបអរសាទរដល់​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែល​ទទួលបាន​ពានរង្វាន់អន្ត​រជាតិ​ផ្នែក​ទំនាក់ទំនងអតិថិជនដ៏​ល្អឥតខ្ចោះទាំង​នេះ​។ ​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​​ទំនាក់​ទំនង​អ​តិ​ថិ​ជន​នេះ​​ គឺ​ជា​ដំណើរ​នៃ​ការ​ធ្វើ​ការ​ជា​ក្រុម​មួយ​។ អ្នក​ដឹក​នាំ​ផ្នែក​ទំនាក់​ទំ​នង​អ​តិ​ថិ​ជន​ទាំង​អស់​កសាងទំនុកចិត្ត អនុ​វត្ត​តាម​ការសន្យារបស់​ខ្លួន​ ពង្រឹង​កិច្ចសហការជាក្រុម ហើយកសាងទំនាក់ទំនង​ប្រ​កប​ដោយ​​ទំនុក​ចិត្តយ៉ាងស៊ីជម្រៅជាមួយអតិថិជន និងបុគ្គលិក។ អ្នកដឹកនាំ​ផ្នែក​ទំនាក់ទំ​នង​អ​តិ​ថិ​ជន​តែង​តែ​​មាន​ទំនួល​ខុស​ត្រូវ​​​​ចំ​ពោះ​ការ​ចូល​រួម​​ជាវិជ្ជមានដល់សហគមន៍​ និងជន​ដែល​ជួប​ការ​ខ្វះ​ខាត​។ យើងទន្ទឹងរង់ចាំមើល​នូវ​សមិទ្ធ​ផល​ និងការច្នៃប្រឌិតថ្មីៗរបស់​ក្រុម​ហ៊ុន​ មេនូ​ឡាយហ្វ៍​ ខេមបូ​ឌា​ ​ដើម្បីធ្វើឲ្យ​បទពិសោធន៏របស់អតិថិជនកាន់​តែមាន​ភាព​​ប្រសើរឡើង និងបន្ត​ការ​កសាង​ទំនាក់​ទំ​នង​អ​តិ​ថិ​ជន​ឲ្យ​កាន់​តែ​រឹងមាំថែម​ទៀត​នា​ពេល​អនាគត​។»