រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួន ជាមួយនឹងការបើកសម្ពោធការិយាល័យ សាខាថ្មីនៅខេត្តព្រះសីហនុ!

មេនូឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកការិយាល័យសាខាថ្មីនៅខេត្តព្រះសីហនុ ដើម្បីពង្រីកវិសាលភាពអាជីវកម្មនេះនឹងជួយបំពេញតម្រូវការធានារ៉ាប់រងអាយុជីវិត និងដំណោះស្រាយហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ និងសម្បូរបែបជូនដល់ប្រជាជននៅក្នុងខេត្តដ៏ពិសេស មួយនេះ។

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយនេះជា ការបើកសម្ពោធការិយាល័យថ្មីទី ៦ ហើយរបស់ក្រុមហ៊ុនបន្ទាប់ពីការធ្វើអាជីវកម្មរយៈពេលប្រាំមួយឆ្នាំរបស់ក្រុមហ៊ុននៅកម្ពុជា។ ការិយាល័យដំបូងរបស់ក្រុមហ៊ុនត្រូវបានបើកដំណើរការកាលពីឆ្នាំ ២០១២ នៅរាជធានីភ្នំពេញ បន្ទាប់មកនៅខេត្តសៀមរាបក្នុងឆ្នាំ ២០១៤ ខេត្តបាត់ដំបងក្នុងឆ្នាំ ២០១៥ ខេត្តកំពង់ចាមក្នុងឆ្នាំ ២០១៦ និងខេត្តបន្ទាយមានជ័យកាលពីដើមឆ្នាំ ២០១៨ នេះ។

ការពង្រីកវិសាលភាពអាជីវកម្មគឺជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនដើម្បីផ្តល់ជូនការការពារហិរញ្ញវត្ថុ និងបរិយាប័នហិរញ្ញវត្ថុដល់គ្រួសារកម្ពុជាដែលរស់នៅក្រៅរាជធានីភ្នំពេញ ហើយនេះក៏ស្របគ្នាទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាផងដែរ។

ថ្លែងនៅក្នុងពិធីសម្ពោធការិយាល័យសាខានោះ លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានឱ្យដឹងថា៖ "ការពង្រីកអាជីវកម្មរបស់យើងនេះគឺជាវិធីសាស្ត្រដ៏សំខាន់មួយផងដែរ ដែលយើងអាចជួយកសាងអនាគតហិរញ្ញវត្ថុរបស់ក្រុមគ្រួសារកម្ពុជាឲ្យកាន់តែប្រសើរឡើង។ ចាប់ពីថ្ងៃនេះតទៅ ប្រជាជនកម្ពុជាដែលរស់នៅក្នុងខេត្តព្រះសីហនុ និងតំបន់ជិតខាងនៃខេត្តនេះនឹងអាចទទួលបានដំណោះស្រាយផ្នែកហិរញ្ញវត្ថុ លំដាប់អន្តរជាតិរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ដែលយើងបានផ្តល់ជូនប្រជាជនកម្ពុជាចំនួនជាង ៧ ម៉ឺននាក់រួចមកហើយក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ។

ការិយាល័យថ្មីរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ មានទីតាំងនៅផ្ទះលេខ ១៦A ផ្លូវចំណោតរ៉ា ភូមិ ២ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕