បញ្ជាក់
រំលងទៅអត្តបទសំខាន់
Back

ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ៖ ក្រុមហ៊ុន ​មេនូឡាយហ្វ៍ ចូលរួមចំណែកជាសកលក្នុង​សកម្មភាពសប្បុរសធម៌

ទីក្រុង TORONTO – ក្រុមហ៊ុន ​មេនូឡាយហ្វ៍ បាន​​ផ្តល់ជូន​បុគ្គលិករបស់ខ្លួននៅគ្រប់ប្រទេសជុំវិញពិភពលោកដែលមានចំនួន​ ៣៥ ០០០ នាក់នូវ​ចំនួន​ទឹក​ប្រាក់​ដែល​ស្មើនឹង ៥០ ដុល្លារ​កាណាដាសម្រាប់ម្នាក់ៗ​​ដើម្បី​ចូលរួមចំណែកក្នុងសកម្មភាព​សប្បុរសធម៌នៅ​ក្នុង​សហគមន៍​សម្រាប់ពេល​វិស្សមកាលខាងមុខ​នេះ។ 

លោក Roy Gori អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន មេនូឡាយហ្វ៍ បាន​មាន​ប្រសាន៍ថា៖ «​ឆ្នាំ ២០២០ គឺជា​ឆ្នាំ​ដ៏​លំបាកមួយ​សម្រាប់​បុគ្គល គ្រួសារ និង​សហគមន៍ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក ហើយពេលវេលានេះជំរុញ​ឲ្យ​យើង​ផ្តល់​អាទិភាព​លើ​សុខភាព និងសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវគន្លង​ថ្មីនៃ​ការធ្វើទំនាក់ទំនង និង​ផ្តល់កម្លាំងចិត្តឲ្យគ្នា​ទៅវិញ​ទៅ​មក។ ប្រសិនបើ​យើង​ទាំងអស់​គ្នា​អាច​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុកដាក់ និង​អំពើល្អ​​ បើ​ទោះ​បី​​ជា​ក្នុង​កម្រិតតិចតួច​ក្តី យើង​នឹងអាចរួមចំណែក​ជួយ​ឱ្យ​ពិភព​លោក​កាន់តែ​ប្រសើរឡើងបាន។​» 

ក្រុមហ៊ុន​ មេនូឡាយហ្វ៍ នឹងបង្វែរការប្រារព្ធ​ពិធីផ្សេងៗសម្រាប់ចុងឆ្នាំ ទៅជាការលើកទឹកចិត្តឲ្យ ​បុគ្គលិក​នៅ​ជុំវិញ​ពិភពលោក​ឲ្យ​ផ្តល់ការបរិច្ចាគ​ដល់​បុគ្គល ឬ​អង្គការនានា​នៅ​ក្នុង​សហគមន៍​របស់​ពួកគាត់។ បុគ្គលិកក៏អាចរួមបញ្ចូលវិភាគ​ទាននេះ​ជាមួយ​មិត្តរួមការងារ​​ផ្សេង​ទៀត​​ ប្រសិនបើ​ពួកគាត់​ចង់បង្ហាញ​ការ​គាំទ្រ​ជាក្រុម។​ ក្រុមហ៊ុនក៏សូម​លើ​ក​ទឹកចិត្តដល់បុគ្គលិកឱ្យ​ចែករំលែករឿងរ៉ាវនៃ​ការបរិច្ចាគ​របស់​ពួកគាត់​នៅ​លើ​បណ្តាញ​សង្គម​ដោយ​ប្រើប្រាស់​​ (hastag) #ManulifeActofKindness ។ រាល់សារដែលបានបង្ហោះ និងរឿងរ៉ាវ​នានា​នឹងត្រូវបាន​ចែករំលែក​នៅ​លើគេហទំព័​រwww.manulife.com/actofkindness

លោក​ Gori បាន​មាន​ប្រសាសន៍​ថា «យើង​ជឿជាក់​ថា ភាព​ជោគជ័យ​របស់​យើង​ក្នុង​នាម​ជា​ក្រុម​ហ៊ុនមួយ​ពឹងផ្អែកយ៉ាងសំខាន់​លើ​ភាព​ជោគជ័យ​របស់​សហគមន៍​ដែល​យើង​មានប្រតិបត្តិការអាជីវកម្ម។យើង​រីករាយក្នុងការ​ផ្តល់​ជំនួយដើម្បីគាំទ្រ​ដល់សហគមន៍​ដែល​ខ្វះ​ខាត។ តាម​រយៈ​ការ​ជំរុញ​ទឹកចិត្ត​ និង​ផ្តល់លទ្ធភាព​ដល់​ក្រុមការងារ​ទូទាំងសកល​លោករបស់យើងក្នុងការ​​ចែករំលែកសកម្មភាពមនុស្ស​ធម៌នេះ យើង​សង្ឃឹម​ថាយើងអាចជួយធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើងសម្រាប់​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​។​»

 

ក្រុមហ៊ុន ​មេនូឡាយហ្វ៍ និងក្រុមហ៊ុន John Hancock បាន​ចូលរួមធ្វើ​សកម្មភាព​ជា​ច្រើន​នៅ​ឆ្នាំនេះ ដើម្បី​គាំទ្រ​សហគមន៍​នៅ​ជុំវិញ​ពិភពលោក។ ជា​ការ​ឆ្លើយ​តបទៅ​នឹង​ជំងឺកូវីដ ១៩ ក្រុមហ៊ុន​ មេនូឡាយហ្វ៍ ​បាន​​ធ្វើការ​បរិច្ចាគ​ជាទឹកប្រាក់​ជិត​ ៥ លាន​ដុល្លារ​រួចមកហើយដោយ​ផ្តោត​លើសកម្មភាព​ជាច្រើន​រួមមាន​ សន្តិសុខ​ស្បៀង​សម្រាប់​ជន​ងាយរង​គ្រោះ​បំផុត ការគាំទ្រ​សុខុមាលភាព​របស់​បុគ្គលិក​ ការថែទាំ​សុខភាព ​ការ​គាំទ្រ​សុខភាព​ផ្លូវចិត្តតាម​រយៈ​កម្មវិធីឌីជីថល​ ការផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​អតិថិជន និងការ​សម្របសម្រួល​ការ​បរិច្ចាគ​ និង​កម្មវិធីស្ម័គ្រ​ចិត្ត(តាមប្រព័ន្ធឌីជីថល)។

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh