အဓိကအကြောင်းအရာ Skip
Back

ទីប្រឹក្សាធានារ៉ាប់រងឆ្នើម ៣០ នាក់ នៃក្រុមហ៊ុន មេនូឡាយហ្វ៍ បានក្លាយជាសមាជិកសមាគម​លំដាប់ពិភពលោក កម្រិត MDRT  និង COT ឆ្នាំ ២០២០

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ចូលរួមអបអរសាទរដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើម ៣០ នាក់ដែលបានក្លាយជាសមាជិក​របស់សមាគមលំដាប់ពិភពលោក Million Dollar Round Table (MDRT) ឆ្នាំ ២០២០។  នេះគឺជាមោទនភាពមួយរបស់ មេនូឡាយហ្វ៍ ចំពោះសមិទ្ធផលដ៏អស្ចារ្យថ្មីមួយទៀតរបស់ទីប្រឹក្សាឆ្នើមៗរបស់ខ្លួន។

ក្នុងចំណោមទីប្រឹក្សាឆ្នើមទាំងអស់ អ្នកស្រី ឆេង យូហេង គឺជាទីប្រឹក្សាឆ្នើមជាងគេ របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ​ ដែលបានសម្រេចរហូតទៅដល់កម្រិតសមាជិកភាព Court of the Table (COT) ដែលខ្ពស់ជាង កម្រិត Million Dollar Round Table (MDRT) ដល់ទៅបីដង​។

អ្វីដែលរឹតតែពិសេសទៀតនោះគឺមាន ទីប្រឹក្សាឆ្នើមរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ចំនួន ៣ រូបផងដែរ ដែលបានក្លាយជាសមាជិកលំដាប់ពិភពលោក Million Dollar Round Table (MDRT) ដល់ទៅ ៤ឆ្នាំជាប់ៗគ្នា គិតចាប់តាំងពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ រួមមាន៖ លោក ស៊ីង សុខរិទ្ធ អ្នកស្រី ម៉ម ភិរុណ និង អ្នកស្រី ឃ្លោក រ៉ានី។ ​

គួរបញ្ជាក់ផងដែរថា សមាជិកភាព Million Dollar Round Table (MDRT) ត្រូវបានទទួលស្គាល់ជាអន្តរជាតិស្របតាមបទដ្ឌានដ៏ល្អឥតខ្ចោះរបស់អាជីវកម្មនានាក្នុងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រងអស់រយៈកាលជាង៩០ ឆ្នាំផងដែរគិតមកដល់ឆ្នាំ ២០២០ នេះ។​​​​​

កាន់តែពិសេសជាងនេះទៅទៀតនោះ ក្រុមហ៊ុន មេនូឡាយហ្វ៍ តែងតែរៀបចំវគ្គបណ្ដុះបណ្តាលជាបន្តបន្ទាប់ជូនដល់ទីប្រឹក្សាធានារ៉ាប់រងរបស់ខ្លួនដើម្បី​ពង្រឹង​សមត្ថភាព​របស់​ពួក​គាត់​ក្នុង​ការ​ផ្ដល់​ការ​ប្រឹក្សា​យោបល់​ពី​ការរៀបចំផែនការអនាគតហិរញ្ញវត្ថុរយៈ​ពេល​វែងប្រកប​ដោយប្រសិទ្ធភាព​ជូន​អតិថិជន​។​

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh

អប​អរ​សាទរ​​ខួប 8 ​ឆ្នាំជាមួយប្រូម៉ូសិនពិសេសពី មេនូឡាយហ្វ៍!

លោកអ្នកនឹងទទួលបានរង្វាន់ជាច្រើន ដោយគ្រាន់តែទិញគម្រោងធានារ៉ាប់រងអាយុជីវិតណាមួយចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី​ 10  ខែកក្កដា ឆ្នាំ 2020 នេះ​។  ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
អប​អរ​សាទរ​​ខួប 8 ​ឆ្នាំជាមួយប្រូម៉ូសិនពិសេសពី មេនូឡាយហ្វ៍!

លោកអ្នកនឹងទទួលបានរង្វាន់ជាច្រើន ដោយគ្រាន់តែទិញគម្រោងធានារ៉ាប់រងអាយុជីវិតណាមួយចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី​ 10  ខែកក្កដា ឆ្នាំ 2020 នេះ​។  ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
បញ្ជាក់