រំលងទៅអត្តបទសំខាន់
Back

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បើកដំណើរការ ការិយាល័យស្នាក់ការកណ្តាលថ្មី នៅអគារធីខេ សេនត្រល

(ភ្នំពេញ ថ្ងៃអង្គារ ទី ០៣ វិច្ឆិកា ឆ្នាំ២០២០) ថ្ងៃនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់បើកដំណើរការការិយាល័យស្នាក់ការកណ្តាលថ្មីរបស់ខ្លួន នៅអគារ ធីខេ សេនត្រល ដើម្បីឆ្លើយតបទៅនឹងកំណើនក្រុមការងារ របស់ខ្លួន ព្រមទាំងដើម្បីជួយកសាងអនាគតហិរញ្ញវត្ថុឲ្យកាន់តែរឹងមាំ​ និងកាន់តែប្រសើរឡើងជូនក្រុមគ្រួសារកម្ពុជា។

ការផ្លាស់ប្តូរទីតាំងការិយាល័យថ្មីនេះនឹងជួយឲ្យក្រុមហ៊ុនបន្តការ​ផ្ដល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ និងផ្តល់ជូននូវការការពារហិរញ្ញវត្ថុដែលឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់របស់ប្រជាជនកម្ពុជា ក៏ដូចជាដើម្បីបង្កើតនូវបរិយាកាសការងារដែលជំរុញឲ្យមានផលិតភាពការងារខ្ពស់ ការច្នៃបង្កើតថ្មី និងកិច្ចសហការគ្នាជាក្រុមផងដែរ។ ការិយាល័យថ្មីនេះនឹងដើរតួនាទីជាមជ្ឈមណ្ឌលបម្រើអតិថិជន ជាការិយាល័យធ្វើការ និងជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដល់បុគ្គលិក ក៏ដូចជាទីប្រឹក្សាធានារ៉ាប់រងផងដែរ។

ក្នុងឱកាសនៃការស្វាគមន៍ដល់អតិថិជន បុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រងរបស់ខ្លួនមកកាន់ការិយាល័យស្នាក់ការកណ្តាលថ្មីនេះ លោក Justin Helferich ដែលជាអគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «ការផ្លាស់ប្តូរទីតាំងការិយាល័យស្នាក់ការកណ្តាលនេះបានឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះប្រជាជនកម្ពុជា និងការវិនិយោគនៅក្នុងទីផ្សារកម្ពុជាក្នុងរយៈពេលវែង។​ ពួកយើងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាងអនាគតហិរញ្ញវត្ថុឲ្យកាន់តែរឹងមាំ​ និងកាន់តែប្រសើរឡើងជូនក្រុមគ្រួសារកម្ពុជា ហើយដើម្បីសម្រេចនូវគោលបំណងមួយនេះបាន យើងត្រូវផ្តល់ជូននូវបទពិសោធន៍កន្លែងការងារល្អប្រសើរដល់ក្រុមការងាររបស់យើងដែលកំពុងកើនឡើង។ ខ្ញុំជឿជាក់ថា បុគ្គលិកគ្រប់រូបនឹងពេញចិត្តនូវកន្លែងការងារថ្មីនេះ ហើយខ្ញុំសង្ឃឹមថាវានឹងជំរុញឲ្យមាននូវភាពច្នៃប្រឌិតខ្ពស់ កិច្ចសហការគ្នាល្អ ផលិតភាពការងារខ្ពស់ ជាពិសេសជំរុញនូវការប្តេជ្ញាចិត្តខ្ពស់របស់យើងក្នុងការផ្តល់ជូននូវការការពារហិរញ្ញវត្ថុជូនដល់គ្រួសារកម្ពុជាឲ្យកាន់តែប្រសើរជាមុន។»

ធីខេ សេនត្រល មានទីតាំងស្ថិតនៅចំកណ្តាល​ខណ្ឌទួលគោកដែលជាតំបន់ពាណិជ្ជកម្មកណ្តាលទី ២ និងកំពុងតែ​រីកលូតលាស់​។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមកដល់ទីផ្សារកម្ពុជាក្នុងឆ្នាំ ២០១២ ក្នុងនាម​ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងគេបង្អស់។ ក្នុងនាមជាក្រុមហ៊ុនមួយដែលយកចិត្តទុកដាក់ខ្ពស់លើបុគ្គលិក ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ទើបតែបានឈ្នះពានរង្វាន់អន្តរជាតិក្នុងនាមជា  ​ «ស្ថា​ប័នការងារឈានមុខគេនៅអាស៊ី» ពីស្ថាប័ន Asia Corporate Excellence & Sustainability​ (ACES) ដោយត្រូវបានទទួលស្គាល់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការយកចិត្តទុកដាក់​ និងការអភិវឌ្ឍសមត្ថភាពបុគ្គលិករបស់ខ្លួន។

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh

បញ្ជាក់