បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូ​ឌា​ ប្រ​គល់​ពានកិត្តិយស​ជូន​ទី​ប្រឹក្សាធា​នារ៉ាប់​រង​ឆ្នើមប្រ​ចាំ​ឆ្នាំ​ ២០១៩

រាជធានី​ភ្នំ​ពេញ​ ព្រះរាជា​ណាចក្រកម្ពុ​ជា​ - នៅថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២០ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូ​ឌា​ បានរៀបចំពិធី​ប្រ​គល់​ពាន​កិត្តិ​យស​​ដល់​ទី​ប្រឹក្សា​ធានា​រ៉ាប់រង​ឆ្នើមរបស់ខ្លួន ក៏ដូចជាពិធី​ពិសា​ភោជនាហារ​ពិសេសមួយដោយ​មានការចូលរួមពីទីប្រឹក្សាធានារ៉ាប់រងឆ្នើម​ច្រើន​ជាង​ ៦០០ នាក់មកពីបណ្តាខេត្តផ្សេងៗគ្នា​ក្នុង​ប្រទេស​កម្ពុជា។ កម្មវិធីនេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​អប​អរ​សាទរ​ដល់​សមិទ្ធ​ផល​របស់​ទី​ប្រឹក្សា​ធានា​រ៉ាប់​រង​របស់​ក្រុម​ហ៊ុន​ក្នុង​ឆ្នាំ​ ២០១៩​។​​​ ទី​ប្រឹក្សា​ឆ្នើម​ចំនួន​​ ៣០ រូបរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍​ ខេមបូឌា​​ ​បាន​ជាប់​​ជា​សមាជិក​នៃ Million Dollar Round Table (MDRT)​ កាល​ពី​ឆ្នាំ​ ២០១៩​ ហើយ​ទី​ប្រឹក្សា​មួយ​រូបរបស់​​ក្រុ​ម​ហ៊ុន​នេះ​ក៏​បាន​ជាប់​ជា​សមាជិកលំដាប់​កំពូល​​ Court of the Table​​​ (COT) ដែលជាកា​រ​ទទួល​ស្គាល់​លំដាប់​ខ្ពស់​បំផុតមួយនៅក្នុងសមាគម MDRT​ ផង​ដែរ។​ ​MDRT ​ជា​​សមាគម​​​លំ​ដាប់​ពិ​ភពលោក​មួយ​សម្រាប់​បុគ្គលិ​ក​ឆ្នើមក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និង​​វិស័យ​ហិរញ្ញ​វត្ថុ​​ ​។​​​​​

ថ្លែង​ក្នុងពិធី​ប្រគល់​ពាន​កិត្តិយស​ដល់​ទីប្រឹក្សា​ឆ្នើម​​នេះ​ លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃ​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍​ថា៖ ​«យើង​រៀប​ចំ​ពិធី​ប្រគល់​ពាន​កិត្តិយស​នេះឡើង​​ដើម្បីថ្លែងអំណរគុណដល់ទីប្រឹក្សាធានារ៉ាប់រងរបស់យើងចំពោះការខិតខំប្រឹងប្រែងប្រចាំថ្ងៃរបស់ពួកគាត់ក្នុង​ការផ្ដល់​ការ​ប្រឹក្សា​យោបល់​ និងដំណោះស្រាយហិរញ្ញវត្ថុ​រយៈពេលវែងដល់ក្រុ​ម​គ្រួសារកម្ពុជា។ ដោយ​សារ​ការខិតខំប្រឹង​ប្រែង​ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់ពួកគាត់ យើងកំពុង​ការពារប្រជា​ជន​កម្ពុជា​ជាង ១១៤,០០០ នាក់​ជាមួយនឹងទឹកប្រាក់ធានា​សរុបចំនួនច្រើន​ជាង ២,៥ ពាន់លានដុល្លារអាមេរិក។»​

 

លោកស្រី ឆេង យូហេង ទីប្រឹក្សាធានារ៉ាប់រងឆ្នើម​ម្នាក់​​ និងជាសមាជិក COT ក្នុងឆ្នាំ ២០១៩ ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរថា៖ ​«​ ការចូលរួមជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងនាមជាទីប្រឹក្សាធានារ៉ាប់រងបានធ្វើអោយខ្ញុំដឹងថាខ្ញុំមានសមត្ថភាព​ភាពក្នុង​ការជួយ​ដល់ប្រជាជនកម្ពុជា និងសហគមន៍ដែលខ្ញុំរស់នៅ។ ​អាជីពនេះអនុញ្ញាតឱ្យខ្ញុំអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្ញុំ ហើយ​ស្រប​ពេល​ជា​មួយ​គ្នា​ដែរ​ជួយមនុស្សជាច្រើនក្នុងការការពារមនុស្សជាទីស្រឡាញ់របស់ពួកគាត់ និងសម្រេចគោលដៅហិរញ្ញវត្ថុរយៈពេលវែងរបស់ពួកគាត់ផង​ដែរ​» ។​​

គួរ​បញ្ចាក់​ផង​ដែរ​ថា​ ចាប់តាំងពីប្រតិបត្តិការអាជីវកម្មក្នុងឆ្នាំ ២០១២ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានផ្តល់ការបណ្តុះបណ្តាលអំពីការធានារ៉ាប់រងអាយុជីវិត និងការ​រៀប​ចំ​ផែនការហិរញ្ញវត្ថុរយៈពេលវែងដល់ទីប្រឹក្សាធានារ៉ាប់រងរាប់ពាន់នាក់ ហើយក្រុមហ៊ុនក៏បានផ្តល់ឱកាសឱ្យទីប្រឹក្សារបស់ខ្លួនធ្វើដំណើរទៅក្រៅប្រទេស ដើម្បី​សិក្សាស្វែងយល់​ពីបទពិសោធន៍​ល្អៗ​​នៅប្រទេសផ្សេងៗជុំវិញពិភពលោកផង​ដែរ​។ ជាក់ស្តែង កាលពីខែមករាឆ្នាំ​នេះ ​ទីប្រឹក្សាធានារ៉ាប់រង ១៣០ នាក់ត្រូវបានផ្តល់ឱកាសឱ្យចូលរួមសន្និសីទអន្តរជាតិនៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង។​

 

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh