အဓိကအကြောင်းအရာ Skip
Back

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូ​ឌា ឈ្នះពានរង្វាន់អន្តរជាតិក្នុងនាមជា «ស្ថាប័នការងារឈានមុខគេនៅអាស៊ី​»

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូ​ឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​អន្តរជាតិ​ដំបូងបំផុតនៅកម្ពុជា បានឈ្នះ​​ពានរង្វាន់អន្តរជាតិក្នុងនាមជា​ «ស្ថា​ប័នការងារឈានមុខគេនៅអាស៊ី» ពីស្ថាប័ន Asia Corporate Excellence & Sustainability​ (ACES) កាលពីពេលថ្មីៗនេះ។ នេះគឺជាឆ្នាំទី ២ ហើយដែលក្រុមហ៊ុនត្រូវបានទទួលស្គាល់ក្នុងកម្មវិធីពានរង្វាន់លំដាប់អន្តរជាតិនេះបន្ទាប់ពីបានឈ្នះពានរង្វាន់ «ក្រុមហ៊ុនឈានមុខប្រចាំតំបន់អាស៊ីក្នុងសកម្មភាពគាំទ្រសហគមន៍» កាលពីឆ្នាំមុន។​ មេនូឡាយហ្វ៍​ ខេមបូឌា​ ជា​ក្រុម​ហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន ៦ នៅអាស៊ី និងជាក្រុមហ៊ុន​តែមួយគត់ពី​ប្រទេស​កម្ពុជា​​ដែលទទួល​បាន​ពាន​កិត្តិយស​នេះ​។

ពានរង្វាន់នេះទទួលស្គាល់​ស្ថាប័ន​ដែល​ប្រកាន់ខ្ជាប់យុទ្ធសាស្រ្តដែលយកបុគ្គលិកជាគោល​ និងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការ​លើកកម្ពស់ និងអភិវឌ្ឍសមត្ថភាពបុគ្គលិក។ ការទទួលស្គាល់នេះដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងបេសកកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងការជួយប្រជាជន ក៏ដូចជាបុគ្គលិកយើងឲ្យធ្វើការសម្រេចចិត្តបានកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរ។

លោក Justin Helferich អគ្គ​នាយក​ប្រតិបត្តិ​ និង​នាយក​ចាត់ការ​ទូទៅ​របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូ​ឌា បានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន មេនូឡាយហ្វ៍ យើងមានឆន្ទៈរួមគ្នាជាសកលក្នុងការទទួលយកភាពចម្រុះ​ដើម្បីបង្កើតបរិយាកាសការងារដែលប្រកបដោយភាពសម្បូរបែបចម្រុះគ្នា និងការរួបរួមគ្នា​មួយ ដែលបុគ្គលិកទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យធ្វើការទៅតាមជំនាញរបស់ខ្លួនដោយអស់ពីសមត្ថភាព។ ការធ្វើបែបនេះផ្តល់ឱកាសឲ្យពួកគាត់រីកចម្រើនលូតលាស់ទាំងលើសមត្ថភាពផ្ទាល់ខ្លួន និងវិជ្ជាជីវៈក្នុងការបម្រើអតិថិជន ដៃគូអាជីវកម្ម និងសហគមន៍របស់យើង​បានយ៉ាងល្អបំផុត។»​​​

លោកបានបន្ថែមទៀតថា​៖ «យើង​មានកិត្តិយសណាស់​ដែលក្រុមហ៊ុនយើងទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ។​ ការទទួលស្គាល់នេះនឹងជម្រុញយើងបន្ថែមទៀតក្នុងការបន្តនាំយកនូវបទពិសោធន៍កាន់តែល្អឥតខ្ចោះ​ជូនបុគ្គលិករបស់យើង​ ដែលជាលទ្ធផលអនុញ្ញាតឲ្យយើងជួយកសាងអនាគតហិរញ្ញវត្ថុឲ្យកាន់តែរឹងមាំ​ និងល្អប្រសើរជូនអតិថិជន។ យើងជឿជាក់ថា ភាពរីករាយរបស់បុគ្គលិកនឹងនាំមកនូវភាពរីករាយដល់អតិថិជន។»​

លោកស្រី​ Shanggari Balakrishnan អគ្គ​នាយិកា​ប្រតិបត្តិរបស់ MORS Group ដែលជាអ្នករៀបចំកម្មវិធីពានរង្វាន់នេះ​​មានប្រសាសន៍​ថា៖ «ក្រុមហ៊ុន​ មេនូឡាយហ្វ៍ ខេមបូឌា យកចិត្តទុកដាក់ និងទទួលយកនូវរាល់ការបញ្ចេញមតិយោបល់របស់បុគ្គលិក វាយតម្លៃលើការចូលរួមរបស់បុគ្គលិក និងផ្តល់នូវអត្ថប្រយោជន៍ការងារដែលមានការប្រកួតប្រជែ​ង។ យុទ្ធសាស្រ្តនេះរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណតម្លៃរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត។»

លោក​ Jayanthi Desan សមាជិកមួយរូបរបស់គណៈកម្មការវាយតម្លៃក្នុងកម្មវិធីពានរង្វាន់ ACES បានមានប្រសាសន៍ថា៖ «​​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ផ្តោតសំខាន់លើការផ្តល់សិទិ្ធស្មើគ្នាក្នុងកន្លែងការងារ ក៏ដូចជា​ខិតខំប្រឹងប្រែងផ្តល់ការយកចិត្តទុកដាក់ដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ ហើយសកម្មភាពទាំងអស់នេះបានធ្វើឲ្យ មេនូឡាយហ្វ៍​ ខេមបូឌា ក្លាយជាសា្ថប័នដែលមានលក្ខណៈពិសេសស័ក្ដិសមនឹងទទួលបានការទទួលស្គាល់នេះ។»

ក្នុងរយៈពេលជាង​ ៨ ឆ្នាំកន្លង​មក​នេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានទទួលពានរង្វាន់កិត្តិយស និងលិខិតសរសើរជាច្រើនទាំងក្នុងនិងក្រៅប្រទេស​រួមមាន​៖ 

  • ពាន​រង្វាន់​ទំ​នាក់​ទំនង​ល្អ​ជា​មួយ​អតិ​ថិជន​ប្រ​ចាំ​ឆ្នាំ​​​ (២០១៧ ដល់ ២០១៩) ទីក្រុង ហុងកុង
  • ពាន​រង្វាន់កិត្តិនាមក្រុមហ៊ុនឆ្នើមប្រចំាឆ្នាំ (២០១៨ ដល់ ២០១៩)​ ទីក្រុង ហុងកុង
  • ពានរង្វាន់​ភាព​ជា​អ្នក​ដឹកនាំសកម្មភាព​​សង្គម​​ប្រ​ចាំ​ឆ្នាំ​ (២០១៧ ដល់ ២០១៩) ទីក្រុង ហុងកុង
  • ពានរង្វាន់កិតិ្តនាមក្រុមហ៊ុនឆ្នើម (២០១៩ ដល់ ២០២០) ប្រទេស ថៃ
  • លិខិត​សរសើរ​ពី​គណៈ​កម្មាធិកា​រ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​នៃ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ (២០១៨ ដល់ ២០២០) 

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh

ឱកាសឈ្នះ Apple Watch ជាច្រើន!

គ្រាន់តែភ្ជាប់ «អត្ថប្រយោជន៍ការពារបន្ថែមសម្រាប់បុត្រធីតា» ឬ «អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» ចាប់ពីថ្ងៃទី ២០ កក្កដា រហូតដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ នេះ លោកអ្នកនឹងមានឱកាសឈ្នះ Apple Watch   ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
ឱកាសឈ្នះ Apple Watch ជាច្រើន!

គ្រាន់តែភ្ជាប់ «អត្ថប្រយោជន៍ការពារបន្ថែមសម្រាប់បុត្រធីតា» ឬ «អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» ចាប់ពីថ្ងៃទី ២០ កក្កដា រហូតដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ នេះ លោកអ្នកនឹងមានឱកាសឈ្នះ Apple Watch   ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
បញ្ជាក់