រំលងទៅអត្តបទសំខាន់
Back

ក្រុមហ៊ុន ​មេនូឡាយហ្វ៍ ផ្តល់ជូនថ្ងៃឈប់សម្រាក “​ថ្ងៃដើម្បីថ្លែងអំណរគុណ” ១ ថ្ងៃ​បន្ថែម ដល់និយោជិតនៅឆ្នាំ ២០២០ និងថ្ងៃឈប់សម្រាក ៥ ថ្ងៃ​បន្ថែមទៀត​នៅឆ្នាំ ២០២១

ទីក្រុង Toronto - ក្រុមហ៊ុន មេនូឡាយហ្វ៍ និងក្រុមហ៊ុន John Hancock នឹងផ្តល់ជូនថ្ងៃឈប់សម្រាកដែលមានឈ្មោះថា «​ថ្ងៃដើម្បីថ្លែងអំណរគុណ» ដល់បុគ្គលិករបស់ខ្លួន​ជាង ៣៥ ០០០ នាក់នៅថ្ងៃសុក្រទី ១៩ ខែមិថុនា ឆ្នាំ ២០២០នេះ ដើម្បីថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ពួកគាត់ក្នុងការបម្រើសេវាកម្មជូនអតិថិជន និងជួយឱ្យអតិថិជនធ្វើការសម្រេចចិត្តកាន់តែងាយស្រួល និងជីវិតកាន់តែល្អ​ប្រសើរ។ លើសពីនេះទៀត ក្រុមហ៊ុននឹងផ្តល់ជូននូវថ្ងៃឈប់សម្រាកចំនួនប្រាំថ្ងៃបន្ថែមទៀតនៅឆ្នាំ ២០២១ ដល់និយោជិតគ្រប់រូបដើម្បីគាំទ្រផ្នែកសុខុមាលភាពនិយោជិត ក៏ដូចជាលើកទឹកចិត្តឲ្យមានការឈប់សម្រាកឲ្យបានទៀងទាត់ ព្រមទាំងផ្តល់ឱកាសឲ្យនិយោជិតប្រើប្រាស់ថ្ងៃឈប់សម្រាកទាំងនោះជំនួសឲ្យថ្ងៃឈប់សម្រាកដែលពួកគាត់ប្រហែល​ជាមិនបានប្រើប្រាស់ដោយសារតែស្ថានភាពបច្ចុប្បន្ន។

 

លោក Roy Gori អគ្គនាយកប្រតិបត្តិរបស់​ក្រុមហ៊ុន​​ មេនូឡាយហ្វ៍ មានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានមោទនភាព និងសូមអរគុណចំពោះការបង្ហាញពីការប្តេជ្ញាចិត្តរបស់បុគ្គលិក​យើងប្រកបដោយភាព​ស្វាហាប់ និងការអត់ធ្មត់។» លោកបន្តថា៖«ខណៈពេលដែលសហគមន៍ជាច្រើនចាប់ផ្តើមបើកដំណើរការអាជីវកម្មឡើងវិញ​ យើងគួរសន្មតបាន ថាស្ថានភាពទាំងមូលនៅមិនទាន់អាចវិលត្រឡប់ទៅរកស្ថានភាពដើម​​ធម្មតាវិញដូចអ្វីដែលយើងគិតនោះទេ។ ដូច្នេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្តថែរក្សាខ្លួន និងអនុវត្តទម្លាប់​រស់នៅប្រកបដោយសុខភាពល្អ ដែលរួមមានការដកឃ្លាពីការងារដើម្បីឆ្លៀតពេលសម្រាកផងដែរ។ យើងនឹងសម្រេចកិច្ចការនេះទាំងអស់គ្នាជាសកលនៅថ្ងៃសុក្រ  ទី ១៩ ខែមិថុនា ឆ្នាំ ២០២០ នេះ។»

 

ទន្ទឹមនឹងការឈប់សម្រាកបន្ថែមនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ និងក្រុមហ៊ុន John Hancock បានចាត់វិធានការ ជាច្រើនក្នុងការជួយគាំទ្រ​ដល់សុខុមាលភាពរបស់និយោជិត និងក្រុមគ្រួសាររបស់ពួកគាត់ដើម្បីឆ្លើយតបទៅនឹង បញ្ហាប្រឈមនានាដែលពួកគាត់ជួបប្រទះដោយសារជំងឺរាតត្បាតនេះ។​​ ក្រុមហ៊ុនបានផ្តល់នូវជម្រើសក្នុងការបំពេញការងារប្រកបដោយភាពបត់បែន ម៉ោងសម្រាកបន្ថែមដោយទទួលបានប្រាក់កម្រៃ និងធនធានជំនួយបន្ថែមផ្នែកសុខភាពផ្លូវចិត្តផងដែរ។

 

ក្រុមហ៊ុន មេនូឡាយហ្វ៍ ក៏មានមោទនភាពផងដែរដែលបានបរិច្ចាគទឹកប្រាក់ចំនួន ២៥ លានដុល្លារជាសកលដើម្បីឆ្លើយតបទៅនឹងជំងឺCOVID-១៩ដោយផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជាការផ្តល់​ជំនួយដល់​អតិថិជន​របស់ខ្លួន​ ការគាំទ្រដល់និយោជិត និងការគាំទ្រសហគមន៍។

 

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh

បញ្ជាក់