បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុមហ៊ុន មេនូឡាយហ្វ៍ និងធនាគារ ស្ថាបនា សហការគ្នាដើម្បីផ្តល់ជូនអតិថិជននូវជម្រើស ក្នុងការ​បង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ​

រាជធានី​ភ្នំពេញ​,​ថ្ងៃ​ទី​ ៣០​ ខែមករា​ ឆ្នាំ​ ២០២០ – ក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុ​ជីវិត​អន្តរជាតិ​ដំបូងបំផុតនៅក្នុងកម្ពុជានិងធនាគារស្ថាបនាដែលជាធនាគារ​ឈានមុខគេមួយធ្វើការប្រកាស​ជាផ្លូវការ​ពីភាពជាដៃគូក្នុងការបង់​បុព្វលាភ រ៉ាប់រង​​តាមទូរស័ព្ទដែលអនុញ្ញាតឱ្យអតិថិជនរបស់ក្រុម​ហ៊ុន​មេនូឡាយហ្វ៍បង់បុព្វលាភ​រ៉ាប់រងរបស់​ពួកគាត់គ្រប់ពេលដោយឥតគិតថ្លៃ តាមរយៈកម្មវិធីទូរស័ព្ទ Sathapana Mobile

ក្រុមហ៊ុនមេនូឡាយហ្វ៍និងធនាគារស្ថាបនាបានចាប់ជាដៃគូក្នុងការ​ចែក​ចាយ​ផលិតផល​ធានា​រ៉ាប់​រង​អាយុ​ជី​វិត កាលពីឆ្នាំ​ ២០១៨​​ ហើយ​កិច្ច សហការ ដែលប្រកាសថ្ងៃនេះនឹងអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់​បុព្វលាភរ៉ាប់រង​​បានកាន់តែឆាប់រហ័ស ងាយស្រួល និងមាន​សុវត្ថិភាព ដោយធ្វើតាមជំហានងាយៗដូចខាងក្រោម៖​

  1. បើកដំណើរ​ការ​កម្មវិធី​​ Sathapana​​ Mobile
  2. ចុចយកប៊ូតុង​ «ទូទាត់វិក្កយបត្រ»
  3. ជ្រើសរើសយកពាក្យ«ធានារ៉ាប់រង»
  4. ជ្រើសរើសយក«Manulife Cambodia​»
  5. វាយបញ្ចូល «លេខស្នើសុំប័ណ្ណសន្យារ៉ាប់រង​ ឬ​លេខប័ណ្ណសន្យារ៉ាប់រង»​ របស់លោកអ្នក
  6. ជ្រើសរើសគណនី​​ដែល​លោកអ្នកត្រូវបង់​
  7. ចុចយកពាក្យ​«បន្ទាប់​»ហើយបញ្ចូល​លេខ​​សម្ងាត់ Sathapana​ ​​​Mobile របស់លោក រួច​​ចុចលើ​ប៊ូតុង​ «​ទូទាត់​»អ្នកជាការស្រេច។​

លោក​ Robert​ Elliott​ អគ្គ​នាយក​ប្រតិបត្តិ​ និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌាមាន​ប្រសាសន៍​​ថា៖  ​​«ចំណុចជាអាទិភាព​មួយរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍​ គឺ​ការធ្វើឲ្យបទពិសោធន៍អតិថិជន​កាន់តែល្អ​ប្រសើរតាមរយៈ​បច្ចេកវិជ្ជា ឌីជីថល​​ហើយសមិទ្ធផលដែលយើងកំពុងប្រកាស​ជាមួយធនាគារ​ស្ថាបនាថ្ងៃនេះដើរស្របគ្នា​យ៉ាងល្អ​ឥតខ្ចោះ​​ទៅនឹងចក្ខុវិស័យ របស់យើង​។ ខ្ញុំពិតជា មានមោទនភាពណាស់​ដែលយើងអាចអភិវឌ្ឍន៍​លើភាពជា​ដៃ​គូ​ចែក​ចាយ​ផលិតផល​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ជាមួយធនាគារ ​ស្ថាបនា ដោយ ផ្តល់​នូវ​បទពិសោធន៍​នៃការទូទាត់បុព្វលាភរ៉ាប់រង​ដោយមិន​ប្រើសាច់ប្រាក់ដល់អតិថិជន​របស់ យើង​ទូទាំងប្រទេសដែលចង់បង់ឬបន្តបង់​បុព្វលាភរ៉ាប់រង​របស់ពួកគាត់»។​

លោក លី​ម អូន ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ស្ថាបនា ក៏បានមានប្រសាសន៍ដែរ​​​ថា៖ ​​«ធនាគារស្ថាបនាផ្តោតសំខាន់​លើការ​លើក កម្ពស់​ផ្នែកឌីជីថលរបស់អតិថិជន​ដោយផ្តល់ជូនពួកគាត់នូវ​ជម្រើស​ដែលមានភាពងាយស្រួល​ រហ័ស និងសុវត្ថិភាព។ កិច្ចសហការ​បន្ថែម ជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍​​ បង្ហាញ​ពីការប្តេជ្ញាចិត្ត​របស់យើង​ក្នុងការពង្រីកសេវាកម្ម​ទូទាត់តាមប្រព័ន្ធឌីជីថលរបស់យើងតាមរយៈ​កម្មវិធី ទូរស័ព្ទ Sathapana Mobile ដែលផ្តល់នូវ​បទពិសោធន៍កាន់តែសម្បូរបែប និងកាន់តែប្រសើរ​ជូនអតិថិជនរបស់យើង»។​​

សម្រាប់​​ព័ត៌មានបន្ថែម​​អំពីសេវាកម្មបង់បុព្វលាភរ៉ាប់រងនេះ​ លោក​អ្នក​អាច​ទាក់​ទង​មក​កាន់​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍ខេមបូឌា​ តាម​រយៈ​លេខ​ទូរស័ព្ទ 1800-211-211 (ឥត​គិត​ថ្លៃ)​ឬធនាគារ​ សា្ថបនា​ តាម​រយៈ​លេខ​ទូរស័ព្ទ​ 023/081 999 010។

 

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh