បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្នុងរយៈពេលត្រឹមតែ ៩៩ ថ្ងៃ ទីប្រឹក្សាធានារ៉ាប់រងឆ្នើមមួយរូបរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានក្លាយជាសមាជិកសមាគម​លំដាប់ពិភពលោក កម្រិត MDRT  ឆ្នាំ ២០២២

នៅថ្ងៃទី​ ០៩​ ខែមីនា ឆ្នាំ ២០២១ នេះ  អ្នកស្រី គី រស្មី ទីប្រឹក្សាធានារ៉ាប់រងឆ្នើមបានក្លាយជាសមាជិកលំដាប់ពិភពលោក Million Dollar Round Table (MDRT) ​ដំបូងគេបង្អស់ប្រចាំក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដោយចំណាយរយៈពេលត្រឹមតែ ៩៩ ថ្ងៃតែប៉ុណ្ណោះ។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏អស្ចារ្យថ្មីមួយនេះដែលអ្នកស្រី គី រស្មី បានបង្កើត​ភាពជោគជ័យ​សម្រាប់ខ្លួនឯងផ្ទាល់ សម្រាប់​​ក្រុមហ៊ុន ក៏ដូចជាសម្រាប់វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាផងដែរ។​ នេះក៏បានសបញ្ជាក់ពីការខិតខំប្រឹងប្រែង និងការតាំងចិត្តដ៏មុតមាំ​របស់ទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងការការពារអនាគតហិរញ្ញវត្ថុជូនក្រុមគ្រួសារកម្ពុជា​ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។ 

អ្នកស្រី គី រស្មី បានឲ្យដឹងថា អ្នកស្រីនៅតែបន្តពង្រឹងសមត្ថិភាព និងជំនាញរបស់ខ្លួន​ក្នុងការផ្តល់ប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈ​ទាក់ទងនឹងដំណោះស្រាយការពារ​​អនាគតហិរញ្ញវត្ថុដែលឆ្លើយតបទៅនឹងតម្រូវការប្រជាជនកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត ដែលរួមមាននូវគម្រោងសន្សំ និង​ការពារ ក៏ដូចជាកញ្ចប់សេវាកម្មផ្សេងៗទៀត​ ជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍។ អ្នកស្រីក៏បានមានប្រសាសន៍ផងដែរថា៖​ «ខ្ញុំនឹងខំប្រឹងបន្តទៀតដើម្បីក្លាយជា​សមាជិកលំដាប់ពិភពលោក​​​ Court of the Table (COT) ឬ Top of the Table (TOT)​ នៅពេលខាងមុខ»។​​

គួរបញ្ជាក់ផងដែរថា Million Dollar Round Table (MDRT)  គឺជា​​សមាគម​​​លំ​ដាប់​ពិ​ភពលោក​មួយសម្រាប់អ្នកឯកទេសផ្នែកហិរញ្ញវត្ថុ ឯករាជ្យ និងលំដាប់ពិភពលោកតែមួយគត់ដែលបច្ចុប្បន្នមានអ្នកឯកទេសនាំមុខគេក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុជាង ៦៦.៥០០ នាក់ជាសមាជិក។ សមាជិកទាំងអស់នៃសមាគមនេះ គឺមកពីបណ្តាក្រុមហ៊ុនអន្តរជាតិជាង ៥០០ ក្រុមហ៊ុន និងមកពី ៧២ ប្រទេសរួមទាំងប្រទេសកម្ពុជាផងដែរ។ 

  • Million Dollar Round Table (MDRT) ជាបទដ្ឋានលំដាប់អន្តរជាតិក្នុងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រងទូទាំងពិភពលោក។
  • Court of the Table (COT) ជាបទដ្ឋានលំដាប់អន្តរជាតិកំពូលមួយដែលមានកម្រិតខ្ពស់ជាងសមាជិកភាព MDRT ដល់ទៅ ៣ ដង។​
  • Top of the Table (TOT) ជាបទដ្ឋានលំដាប់អន្តរជាតិកំពូលមួយដែលមានកម្រិតខ្ពស់ជាងសមាជិកភាព MDRT ដល់ទៅ​ ៦ ដង។​

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh