បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

មេនូឡាយហ្វ៍ ប្រកាសចាប់ផ្តើមយុទ្ធនាការ “Fuel Up Fridays” ដើម្បីសុខុមាលភាពបុគ្គលិក និងផ្តល់ជូន​ថ្ងៃឈប់សម្រាក ៥ ថ្ងៃ​បន្ថែមសម្រាប់ឆ្នាំ ២០២២

ទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២១​ – ក្រុមហ៊ុន មេនូឡាយហ្វ៍ បានប្រកាសចាប់ផ្តើមយុទ្ធនាការឈ្មោះថា “Fuel Up Fridays” ​ ដែលជាគំនិតផ្តួចផ្តើមថ្មីមួយដើម្បីគាំទ្រផ្នែកសុខុមាលភាពបុគ្គលិករបស់ខ្លួននៅទូទាំងពិភពលោក។ ចាប់ពីថ្ងៃទី ១០ ខែកញ្ញា នេះតទៅ ក្រុមហ៊ុន មេនូឡាយហ្វ៍ នឹងកំណត់យកថ្ងៃសុក្រ នៃសប្តាហ៍ទី ២ នៃខែនីមួយៗរហូតដល់ដំណាច់ឆ្នាំនេះក្នុងការបង្កើនសុខុមាលភាពបុគ្គលិកតាមរយៈការចែករំលែកចំណេះដឹងជាមួយក្រុមការងារនៅពេលព្រឹក និងឈប់សម្រាកពេលរសៀល ដើម្បីគាំទ្រទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។

លើសពីនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ក៏បានអនុម័តផ្តល់ជូនថ្ងៃឈប់សម្រាក ៥ ថ្ងៃបន្ថែមដល់បុគ្គលិករបស់ខ្លួន​ជាង ៣៧ ០០០ នាក់នៅទូទាំងពិភពលោកសម្រាប់ឆ្នាំ ២០២២ ដើម្បីជាការឆ្លើយតប​ និងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបការងាររបស់បុគ្គលិកទាំងអស់ ក្នុងការជួយអតិថិជនក៏ដូចជាប្រជាជនទូទៅឲ្យធ្វើការសម្រេចចិត្តបានកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរ។

លោក Roy Gori អគ្គនាយកប្រតិបត្តិរបស់​ក្រុមហ៊ុន​​ មេនូឡាយហ្វ៍ ជាសកល មានប្រសាសន៍ថា៖ «នៅពេលដែលយើងកំពុងឆ្លងកាត់​ជំងឺរាតត្បាតជាសកល ក្រុមការងាររបស់យើងបានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងបំពេញការងារឥតឈប់ឈរ​ក្នុងការគាំទ្រអតិថិជន សហគមន៍ និងក្រុមការងារទៅវិញទៅមក។» លោកបានបន្តថា៖«មានកត្តាជាច្រើនដែលរួមចំណែកក្នុង​សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់មនុស្សយើងម្នាក់ៗ ទើបនេះហើយជាមូលហេតុដែលយើងនឹងបន្តអនុវត្តវិធីសាស្រ្តរួមមួយ ដែលផ្តោតសំខាន់លើការជំរុញភាពច្នៃប្រឌិត​​តាមរយៈការចែករំលែកចំណេះដឹងជាក្រុម​ និងការបង្កើនសមត្ថភាព​តាមរយៈការឈប់សម្រាកពីការងារ។»

ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ ក្រុមហ៊ុន ​មេនូឡាយហ្វ៍ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយគាំទ្រផ្នែកសុខុមាលភាពរបស់បុគ្គលិកនៅទូទាំងពិភពលោក លើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នា និង​ជំរុញឲ្យមានការចូលរួមជាមួយគ្នា។ ដើមឆ្នាំ ២០២១ នេះ ក្រុមហ៊ុន ក៏បានបើកដំណើរការកម្មវិធីមួយឈ្មោះថា “Elevate” ដែលជាកម្មវិធីប្រមូលផ្តុំដោយសកម្មភាព និងកម្មវិធីអបអរដល់ការរស់នៅប្រកបដោយសុខភាពល្អ ហើយព្រមទាំង​កំណត់ថាជា «​ថ្ងៃដើម្បីថ្លែងអំណរគុណ» លើកទី ២ ដល់បុគ្គលិកទូទាំងពិភពលោកផងដែរ៕

 

សម្រាប់ព័ត៌​មានបន្ថែម​ពីផលិតផល និងសេវា​កម្ម​​របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូម​ចូល​ទៅកាន់៖​ www.manulife.com.kh/km/products.html​ និងព័ត៌មានថ្មីៗពីទំព័រហ្វេសប៊ុកផ្លូវ​ការ «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh