បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដាក់ឲ្យដំណើរការនូវប្រព័ន្ធសិក្សាបែបឌីជីថលដំបូងបំផុតរបស់ខ្លួនសម្រាប់ទីប្រឹក្សាធានារ៉ាប់រង និង​មន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រង

រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ - ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា បានដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធសិក្សាបែបឌីជីថលដំបូងបំផុតរបស់ខ្លួនដែលមានឈ្មោះថា Manulearn ដើម្បីពង្រឹងបន្ថែមលើវគ្គសិក្សាមូលដ្ឋានគ្រឹះធានារ៉ាប់រងអាយុជីវិតដែលក្រុមហ៊ុនមាន។ Manulearn ត្រូវបានបង្កើតឡើងដើម្បីផ្ដល់ចំណេះដឹង និងជំនាញដល់ទីប្រឹក្សាធានារ៉ាប់រង​ក៏ដូចជាមន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រង ព្រមទាំងបង្កើនផលិតភាពការងារ និងវិជ្ជាជីវៈរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើងថែមទៀត។ វគ្គសិក្សាមូលដ្ឋានគ្រឹះធានារ៉ាប់រងអាយុជីវិតនេះនឹងធ្វើឱ្យសមត្ថភាពទីប្រឹក្សាធានារ៉ាប់រង និងមន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រងរបស់យើងកាន់តែរីកចម្រើន ជាពិសេសតាមរយៈការយកចិត្តទុកដាក់បន្ថែមលើការប្រើប្រាស់បច្ចេកវិទ្យា ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ ១៩ ដែលបង្កភាពរាំងស្ទះដល់ការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់។

ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏បានដាក់ឲ្យដំណើរការនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ច (Manulife Business AcademyMBA) ដែលជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្នែកធានារ៉ាប់រងមួយដែលស្ថិតនៅក្នុងការិយាល័យស្នាក់ការកណ្តាលថ្មី (អគារ TK Central ទីក្រុងភ្នំពេញ) របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ផ្ទាល់តែម្តង។ Manulearn និង MBA សុទ្ធតែជាកម្មវិធីសិក្សាថ្នាក់តំបន់(អាស៊ី) សម្រាប់ការបណ្តុះបណ្តាលផ្នែកលក់ ដែលត្រូវបានប្រើប្រាស់ក្នុងបណ្ដាទីផ្សារនានារបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ នៅទូទាំងតំបន់អាស៊ីទាំង       មូល។ មជ្ឍមណ្ឌលបណ្តុះបណ្តាលធុរកិច្ច (MBA) គឺជាកំណែទម្រង់ថ្មីនៃមជ្ឈមណ្ឌលអប់រំពីមុនដែលមានឈ្មោះថា «Manulife Academy of Excellence» ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៤ ជាមជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈដំបូងគេបង្អស់សម្រាប់ទីប្រឹក្សាធានារ៉ាប់រងនៅកម្ពុជា។ 

Manulearn និង MBA នឹងអនុញ្ញាតឲ្យទីប្រឹក្សាធានារ៉ាប់រង និងមន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រងអាចសិក្សាដោយផ្ទាល់ផង និងតាមប្រព័ន្ធឌីជីថលផង ដោយក្នុងនោះរួមមានគន្លឹះ និងមេរៀនជាច្រើនស្របតាមនិយាមអន្តរជាតិដែលអាចជួយឲ្យពួកគាត់កាន់តែទទួលបានភាពជោគជ័យនៅក្នុងអាជីពរបស់ខ្លួនបន្ថែមទៀត។ ក្រៅពីការជួយអភិវឌ្ឍសមត្ថភាពផ្នែកលក់ Manulearn និង MBA ក៏នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «តាំងពីយើងចាប់ផ្តើមប្រតិបត្តិការអាជីវកម្មក្នុងឆ្នាំ ២០១២ មក ការបណ្តុះបណ្តាលធនធានមនុស្សគឺជាអាទិភាពចម្បងមួយរបស់យើង ហើយការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនយើងត្រូវបានទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ការបង្កើត Manulearn ក៏ដូចជា MBA គឺជាការបោះជំហានទៅមុខដ៏សំខាន់មួយទៀតសម្រាប់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ សមិទ្ធផលនេះដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងចក្ខុវិស័យរបស់ក្រុមហ៊ុនយើងដើម្បីក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់ពិភពលោក និងឈានមុខគេខាងផ្នែកឌីជីថល រួមទាំងផ្តោតសំខាន់លើអតិថិជនជាគោលនៅក្នុងវិស័យនេះផងដែរ។»

លោក Zdenek Rylich នាយកគ្រប់គ្រងនាយកដ្ឋានផ្នែកលក់នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «ការបណ្តុះបណ្តាលផ្នែកធានារ៉ាប់រងតាមនិយាមអន្តរជាតិ បូកផ្សំនឹងយុទ្ធសាស្ត្រអប់រំដែលសម្របតាមតម្រូវការនៃការសិក្សារបស់ទីប្រឹក្សាធានារ៉ាប់រង និងមន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រងម្នាក់ៗ ក៏ដូចជាការផ្ដល់ឲ្យមាននូវភាពបត់បែននៃការសិក្សាពីទីតាំងផ្សេងៗគ្នា ដែលយើងបានផ្សារភ្ជាប់ក្នុងកម្មវិធី Manulearn និង MBA នឹងបង្កើនប្រសិទ្ធភាពក្នុងការសិក្សា ដែលទីប្រឹក្សាធានារ៉ាប់រង និងមន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រងរបស់យើងនឹងឆ្លងកាត់។ យើងពិតជាមានភាពសុទិដ្ឋិនិយមជាខ្លាំងថាសមិទ្ធផលទាំងពីរនេះនឹងក្លាយទៅជាជំនួយដ៏សំខាន់សម្រាប់ទីប្រឹក្សាធានារ៉ាប់រង និងមន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រងរបស់យើងក្នុងការធ្វើឲ្យជីវិតរបស់អតិថិជនកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ។»

ទស្សនាការផ្សាយផ្ទាល់ « ពិធីសម្ពោធដាក់ឲ្យដំណើរការ ប្រព័ន្ធសិក្សាបែបឌីជីថល Manulearn និងមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ច Manulife Business Academy »

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh