សេចក្តីជូនដំណឹងសំខាន់៖ 

បច្ចុប្បន្ននេះ Microsoft កំពុងជួបប្រទះបញ្ហាដាច់សេវាកម្មជាសកល ដែលកំពុងប៉ះពាល់ដល់សេវាកម្មអ៊ីមែលរបស់យើង។ ហេតុនេះ ការឆ្លើយតបទៅកាន់អ៊ីមែលរបស់អ្នកនឹងមានភាពយឺតយ៉ាវ។ យើងសូមអភ័យទោសចំពោះភាពរអាក់រអួលណាមួយដែលកើតឡើង ខណៈពេលដែល Microsoft កំពុងដោះស្រាយបញ្ហានេះ។ ក្នុងករណីមានសំណួរ ឬបញ្ហាបន្ទាន់ សូមទាក់ទងមកកាន់ខ្សែទូរស័ព្ទសេវាកម្មរបស់យើង។

ស្វែងយល់បន្ថែម

យើងខ្ញុំ និងអ្នកផ្តល់សេវាកម្មរបស់យើង ប្រើប្រាស់ Cookies និងបច្ចេកវិទ្យាស្រដៀងគ្នា ដើម្បីកំណត់បទពិសោធន៍តាមបុគ្គល និងពង្រឹង បទពិសោធន៍ឌីជីថលលើអ៊ីនធឺណិត របស់អ្នក។

យើងខ្ញុំយកចិត្តទុកដាក់ចំពោះឯកជនភាពរបស់អ្នក ហើយប្រើប្រាស់ Cookies តែសម្រាប់គោលបំណងសុវត្ថិភាព ប្រតិបត្តិការគេហទំព័រ និងការវិភាគការប្រើប្រាស់គេហទំព័រតែប៉ុណ្ណោះ។ យើងខ្ញុំក៏ប្រើ Cookies ដើម្បីបង្កើនប្រសិទ្ធភាពគេហទំព័រ និងផ្តល់ជូនការផ្សព្វផ្សាយពាណិជ្ជកម្មដែលសមស្របទៅនឹងចំណាប់អារម្មណ៍របស់អ្នកផងដែរ។​ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមអាន Cookies Notice​ របស់យើងខ្ញុំ។ 

ស្វែងយល់បន្ថែម
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុមហ៊ុន មេនូឡាយហ្វ៍​ ខេមបូឌា បើកដំណើរការកម្មវិធី NEXT Leader​​ (អ្នកដឹកនាំជំនាន់ថ្មី) នៅកម្ពុជា

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៥ មករា ២០២១ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងគេ និងផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា បានប្រកាសបើកវគ្គបណ្តុះបណ្ដាលពិសេសឈ្មោះថា «អ្នកដឹកនាំជំនាន់ថ្មី​ ឬ NEXT Leader» ដល់ទីប្រឹក្សាធានារ៉ាប់រងដែលមានបំណងចង់អភិវឌ្ឍន៍ខ្លួនក្នុងនាមជាអ្នកដឹកនាំជំនាន់ថ្មី និងពង្រឹងសហគ្រិនភាពដើម្បីសម្រេចគោលដៅរបស់ខ្លួន។ 

វគ្គបណ្តុះបណ្ដាល NEXT Leader គឺជាកម្មវិធីមួយដែលដើរស្របគ្នាយ៉ាងល្អទៅនឹងចក្ខុវិស័យរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងការ «កសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរជូនក្រុមគ្រួសារ​​​​កម្ពុជា» និងក្នុងគោលបំណងអភិវឌ្ឍទីប្រឹក្សាធានារ៉ាប់រងដែលមានជំនាញ និងវិជ្ជាជីវៈខ្ពស់ឱ្យក្លាយជាអ្នកដឹកនាំក្នុងវិស័យធានារ៉ាប់រងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ កម្មវិធីនេះនឹង​​ផ្តល់ជូននូ​​វ​​​​​​​ការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈ ដោយរួមបញ្ចូលនូវស្មារតីនៃសហគ្រិនភាព និងឱកាសធ្វើដំណើរកម្សាន្តដ៏រីករាយទៅប្រទេសនានាផងដែរ។ ​

ទីប្រឹក្សាដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់នឹងត្រូវឆ្លងកាត់ការជ្រើសរើសដើម្បីអាចចូលរួមវគ្គបណ្តុះបណ្ដាលកម្មវិធី NEXT Leader ហើយចុងបញ្ចប់នឹងទទួលបាននូវចំណេះដឹង ឥរិយាបថ ផ្នត់គំនិត ជំនាញ និងសមត្ថភាព ដើម្បីក្លាយជាអ្នកដឹកនាំទីប្រឹក្សាធានារ៉ាប់រងពេញម៉ោងរបស់ មេនូឡាយហ្វ៍។ ពួកគាត់នឹងត្រូវបានគាំទ្រ និងលើកទឹកចិត្តឱ្យបង្កើត និងជំរុញផ្នែកលក់ប្រកបដោយនិរន្តរ៍ភាព​ដើម្បីបង្កើនប្រាក់ចំណូលនាពេលអនាគត។

លោក Zdenek Rylich នាយកគ្រប់គ្រងនាយកដ្ឋានផ្នែកលក់នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌាមានប្រសាសន៍ថា៖ «វាជាពេលវេលាដ៏រំភើបមួយសម្រាប់យើងទាំងអស់គ្នាដែលបានបង្កើតឱ្យមានកម្មវិធី មេនូឡាយហ្វ៍ NEXT Leader នេះឡើង។ កម្មវិធីនេះ ផ្តោតលើការអភិវឌ្ឍអ្នកដឹកនាំអាជីពជំនាន់ក្រោយ ដែលនឹងជួយក្រុមហ៊ុន មេនូឡាយហ្វ៍ ពង្រឹងជំហរភាពជាអ្នកដឹកនាំក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា ។ យើងស្វែងរកអ្នកដឹកនាំដែលមានមហិច្ឆិតាខ្ពស់ដែលចង់បង្កើនប្រាក់ចំណូលតាមរយៈការអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ កសាងក្រុមការងារផ្ទាល់ខ្លួន និងផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះដល់អតិថិជនទាំងអស់។ ក្រុមហ៊ុន មេនូឡាយហ្វ៍ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកបទពិសោធន៍ភាពជាអ្នកដឹកនាំដែលមានភាពចម្រុះលក្ខណៈសកល និងអាស៊ី ដល់ធនធានមនុស្សក្នុងស្រុក ហើយយើងជឿជាក់ថាកម្មវិធី NEXT Leader នេះនឹងជួយបង្កើនគុណភាពវិស័យធានារ៉ាប់រងអាយុជីវិតនៅក្នុងទីផ្សារកម្ពុជាឲ្យកាន់តែប្រសើរឡើង។»

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh។