យើងខ្ញុំ និងអ្នកផ្តល់សេវាកម្មរបស់យើង ប្រើប្រាស់ Cookies និងបច្ចេកវិទ្យាស្រដៀងគ្នា ដើម្បីកំណត់បទពិសោធន៍តាមបុគ្គល និងពង្រឹង បទពិសោធន៍ឌីជីថលលើអ៊ីនធឺណិត របស់អ្នក។

យើងខ្ញុំយកចិត្តទុកដាក់ចំពោះឯកជនភាពរបស់អ្នក ហើយប្រើប្រាស់ Cookies តែសម្រាប់គោលបំណងសុវត្ថិភាព ប្រតិបត្តិការគេហទំព័រ និងការវិភាគការប្រើប្រាស់គេហទំព័រតែប៉ុណ្ណោះ។ យើងខ្ញុំក៏ប្រើ Cookies ដើម្បីបង្កើនប្រសិទ្ធភាពគេហទំព័រ និងផ្តល់ជូនការផ្សព្វផ្សាយពាណិជ្ជកម្មដែលសមស្របទៅនឹងចំណាប់អារម្មណ៍របស់អ្នកផងដែរ។​ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមអាន Cookies Notice​ របស់យើងខ្ញុំ។ 

ស្វែងយល់បន្ថែម
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុ​មហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា រកឃើញប្រធានក្រុមទីប្រឹក្សាធានារ៉ាប់រងឆ្នើមចំនួន ៣៣ រូប ពីកម្មវីធី «អ្នកដឹកនាំជំនាន់ថ្មី (NEXT Leader)» ​ 

កាលពីខែ មិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បាន​រកឃើញប្រធានក្រុមទីប្រឹក្សាធានារ៉ាប់រងឆ្នើមចំនួន ៣៣ រូប ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្ដាលពិសេសឈ្មោះថា «អ្នកដឹកនាំជំនាន់ថ្មី​ ឬ NEXT Leader» ដោយជោគជ័យ។ 

វគ្គបណ្តុះបណ្ដាល NEXT Leader គឺជាកម្មវិធីមួយដែលត្រូវបាន​បង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍទីប្រឹក្សាធានារ៉ាប់រងដែលមានជំនាញ និងវិជ្ជាជីវៈខ្ពស់ឱ្យក្លាយជាអ្នកដឹកនាំក្នុងវិស័យធានារ៉ាប់រងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ កម្មវិធីនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីគណៈគ្រប់គ្រងប្រតិបត្តិរបស់ក្រុមហ៊ុន និងផ្តល់ជូនប្រធានក្រុមទីប្រឹក្សាធានារ៉ាប់រងនូវវគ្គបណ្តុះបណ្តាលដែលបានសម្រិតសម្រាំងយ៉ាងពិសេសក្នុងគោលដៅជំរុញសមត្ថភាពផ្នែកលក់របស់ពួកគាត់ប្រកបដោយវិជ្ជាជីវៈ និងនិរន្តរភាព ក៏ដូចជាដើម្បីក្លាយជា «អ្នកដឹកនាំទីប្រឹក្សាធានារ៉ាប់រងពេញម៉ោង» របស់ មេនូឡាយហ្វ៍ផងដែរ។ ​

កម្មវិធីនេះក៏បានដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងបេសកកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ​ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅ​កម្ពុជា​ដែលមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរឡើងជូនដល់ក្រុមគ្រួសារកម្ពុជា៕

 

សម្រាប់ព័ត៌​មានបន្ថែម​ពីផលិតផល និងសេវា​កម្ម​​របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូម​ចូល​ទៅកាន់៖​ www.manulife.com.kh/km/products.html​ និងព័ត៌មានថ្មីៗពីទំព័រហ្វេសប៊ុកផ្លូវ​ការ «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh