សេចក្តីជូនដំណឹងសំខាន់៖ 

បច្ចុប្បន្ននេះ Microsoft កំពុងជួបប្រទះបញ្ហាដាច់សេវាកម្មជាសកល ដែលកំពុងប៉ះពាល់ដល់សេវាកម្មអ៊ីមែលរបស់យើង។ ហេតុនេះ ការឆ្លើយតបទៅកាន់អ៊ីមែលរបស់អ្នកនឹងមានភាពយឺតយ៉ាវ។ យើងសូមអភ័យទោសចំពោះភាពរអាក់រអួលណាមួយដែលកើតឡើង ខណៈពេលដែល Microsoft កំពុងដោះស្រាយបញ្ហានេះ។ ក្នុងករណីមានសំណួរ ឬបញ្ហាបន្ទាន់ សូមទាក់ទងមកកាន់ខ្សែទូរស័ព្ទសេវាកម្មរបស់យើង។

ស្វែងយល់បន្ថែម

យើងខ្ញុំ និងអ្នកផ្តល់សេវាកម្មរបស់យើង ប្រើប្រាស់ Cookies និងបច្ចេកវិទ្យាស្រដៀងគ្នា ដើម្បីកំណត់បទពិសោធន៍តាមបុគ្គល និងពង្រឹង បទពិសោធន៍ឌីជីថលលើអ៊ីនធឺណិត របស់អ្នក។

យើងខ្ញុំយកចិត្តទុកដាក់ចំពោះឯកជនភាពរបស់អ្នក ហើយប្រើប្រាស់ Cookies តែសម្រាប់គោលបំណងសុវត្ថិភាព ប្រតិបត្តិការគេហទំព័រ និងការវិភាគការប្រើប្រាស់គេហទំព័រតែប៉ុណ្ណោះ។ យើងខ្ញុំក៏ប្រើ Cookies ដើម្បីបង្កើនប្រសិទ្ធភាពគេហទំព័រ និងផ្តល់ជូនការផ្សព្វផ្សាយពាណិជ្ជកម្មដែលសមស្របទៅនឹងចំណាប់អារម្មណ៍របស់អ្នកផងដែរ។​ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមអាន Cookies Notice​ របស់យើងខ្ញុំ។ 

ស្វែងយល់បន្ថែម
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

មេនូឡាយហ្វ៍ នឹងចំណាយទឹកប្រាក់រហូតដល់ជាង ​១៩ ​ម៉ឺន​ដុល្លារអាមេរិក​ (ដែលលើសពីចំនួនទឹកប្រាក់ដែលបានគ្រោងទុក) ​ជួយ​អតិថិ​ជន​ដែលរងផលប៉ះពាល់​ពីជំងឺកូវីដ-១៩​

ភ្នំ​ពេញ ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២១៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នឹងធ្វើការផ្តល់ជូននូវ​ «អត្ថប្រយោជន៍បន្ថែមកូវីដ-១៩» ដល់អតិថិជន និងសមាជិកក្រុមគ្រួសារផ្ទាល់ដែលត្រូវបានតេស្ត​វិជ្ជមាននៃវីរុសកូវីដ-១៩​ សរុបជាទឹកប្រាក់ចំនួនប្រមាណជាង ១៩ ម៉ឺនដុល្លារអាមេរិក។ 

ក្នុងអំឡុងពេលនៃការរាតត្បាតនៃវីរុសកូវីដ-១៩ ក្រុមហ៊ុនបានប្រកាសផ្តល់អត្ថប្រយោជន៍បន្ថែមពិសេសដល់អតិថិជនទាំងអស់ដែលទទួលផលប៉ះពាល់ពីវីរុសនេះ តាមរយៈការផ្តល់ជូនទឹកប្រាក់ចំនួន ៥០០ ដុល្លារអាមេរិក ក្នុងករណីអតិថិជនម្នាក់ត្រូវបានតេស្តរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩។ ក្រុមហ៊ុនក៏បានពន្លាតអត្ថប្រយោជន៍បន្ថែម​នេះ ដោយបន្ថែមទឹកប្រាក់ចំនួន ៥០០ ដុល្លារអាមេរិកទៀត សម្រាប់សមាជិកគ្រួសារផ្ទាល់ម្នាក់របស់អតិថិជនដែលផ្ទុក​​​វីរុសកូវីដ-១៩ នោះ ផងដែរ។​

គួររំឭកផងដែរថា ការផ្តល់ជូន «អត្ថប្រយោជន៍បន្ថែមកូវីដ-១៩» របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ គឺជាការផ្តល់ជូនបន្ថែមលើសពីអត្ថប្រយោជន៍ដែលត្រូវទទួលបានតាមបណ្ណសន្យារ៉ាប់រងរបស់អតិថិជន​ និង​ដោយឥតគិតថ្លៃ (ដោយមិនមានការបង់បុព្វលាភធានារ៉ាប់រងបន្ថែមឡើយ)។

លោក Justin Helferich អគ្គ​នាយក​ប្រតិបត្តិ​ និង​នាយក​ចាត់ការ​ទូទៅ នៃក្រុម​ហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍​ថា៖ «​នេះ​គឺ​ជាកាតព្វកិច្ចដ៏សំខាន់មួយសម្រាប់ មេនូឡាយហ្វ៍ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេបង្អស់​ដែលមានវត្តមាននៅកម្ពុជា ក្នុងការរួមចំណែកជួយអតិថិជនយើងនៅពេលដែលពួកគាត់ត្រូវការយើងបំផុត។ ​នេះ​ក៏បានឆ្លុះបញ្ចាំង​ថា សុខុមាលភាព ក៏ដូចជាសុវត្ថិភាពហិរញ្ញវត្ថុ​របស់អតិ​ថិ​ជន​តែងតែស្ថិតនៅចំណុចអាទិភាពរបស់យើងខ្ញុំជានិច្ច​​ ហើយវាក៏បានដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងបេសកកម្មរបស់យើងខ្ញុំ គឺជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរឡើងជូនក្រុមគ្រួសារកម្ពុជា​​»​។

 

លោក​បាន​បន្ថែម​ទៀត​ថា៖ «ជាក់ស្តែង តាមរយៈ «អត្ថប្រយោជន៍បន្ថែមកូវីដ-១៩» ​​យើងខ្ញុំបានទទួល​សំណើ​ជាច្រើន​ពី​អតិថិជនដែលរងផលប៉ះពាល់ ព្រមទាំងបានសម្រេចចិត្តផ្តល់សំណងជូនពួកគាត់​​​រហូតដល់ជាង ១៩ ម៉ឺនដុល្លារអាមេរិកដែលចំនួននេះលើ​សពី​កញ្ចប់​ថវិកាដែលបានកំណត់ក្នុងការផ្តល់ជូនដំបូង​»​។ 

 

គួរបញ្ជាក់ផងដែរថា​ ក្រុមហ៊ុនបានត្រៀមកញ្ចប់ថវិកាត្រឹមចំនួន ១០ ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ​សម្រាប់ «អត្ថប្រយោជន៍បន្ថែមកូវីដ-១៩» នេះ ក្នុងសុពភាព​ចាប់ពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ៣០​ ខែមិថុនា ឆ្នាំ ២០២១។ ដោយសារមើលឃើញពី​តម្រូវការហិរញ្ញវត្ថុរបស់អតិថិជនក្នុងគ្រាដ៏លំបាកនេះ ក្រុមហ៊ុនក៏បានសម្រេចចំណាយទឹកប្រាក់ចំនួនជាង ៩ ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត​ដើម្បីឆ្លើយតបទៅនឹងសំណើដែលបានដាក់ស្នើមកក្រុមហ៊ុន។

​

ក្រៅពីការផ្តល់ជូនខាងលើ ក្រុមហ៊ុន មេនូឡាយហ្វ៍ ក៏បានបរិច្ចាគថវិកាសរុបជាង ៥.០០០ ដុល្លារអាមេរិកបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល និងនិយ័តករធានារ៉ាប់រងកម្ពុជាសម្រាប់ជួយគាំទ្រដល់កម្មវិធីចាក់វ៉ាក់សាំងការពារកូវីដ១៩ និងជួយសម្រួលបន្ទុកសហគមន៍ដែលរងផលប៉ះពាល់ខ្លាំងពីជម្ងឺកូវីដ១៩ផងដែរ៕

 

សម្រាប់ព័ត៌​មានបន្ថែម​ពីផលិតផល និងសេវា​កម្ម​​របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូម​ចូល​ទៅកាន់៖​ www.manulife.com.kh/km/products.html​ និងព័ត៌មានថ្មីៗពីទំព័រហ្វេសប៊ុកផ្លូវ​ការ «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh។