បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ទីប្រឹក្សាធានារ៉ាប់រងឆ្នើមជាច្រើនរូបទទួលបានពានកិត្តិយសពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា

នៅថ្ងៃពុធ​ ទី ៣​ ខែកុម្ភៈ ឆ្នាំ​ ២០២១​ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្រារព្ឋកម្មវិធីពិសេស និងអស្ចារ្យប្រចាំឆ្នាំមួយដើម្បីជួបជុំ និងប្រកាស​សមាជិកភាព “COT” និង​ “MDRT” ប្រចាំឆ្នាំ ២០២១ ដែលធ្វើឡើងនៅការិយាល័យស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នៅអគារធីខេសេនត្រល (TK Central) ទីក្រុងភ្នំពេញ។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង​លើកទឹកចិត្ត និងកោតសរសើរជាពិសេសដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើមទាំង ​២២​ រូប​ ដែលបានជាប់ជាសមាជិកលំដាប់អន្តរជាតិ “COT” និង​ “MDRT” ប្រចាំឆ្នាំ ២០២១ និងស្វាគមន៏ដល់ទីប្រឹក្សាធានារ៉ាប់រងជិត ៦០​ រូបគ្រប់ជំនាន់ដែលបានចូលរួមក្នុងកម្មវិធីនេះ។ ជាងនេះផងដែរ កម្មវិធីនេះមានគោលបំណងកោតសរសើរដល់ប្រធានផ្នែកលក់ឆ្នើមទាំង ១២ រូបគ្រប់សាខាដែលបាន​ចូលរួមបណ្តុះបណ្តាល និងបង្កើតសមាជិកលំដាប់អន្តរជាតិ “COT” និង​ “MDRT” ប្រចាំឆ្នាំ ២០២១។ 

លោក Zdenek Rylich ដែលជានាយកគ្រប់គ្រងនាយកដ្ឋានផ្នែកលក់ បានសម្តែងការកោតសរសើរក្នុងសុន្ទរកថាស្វាគមន៍ថា៖ «ខ្ញុំសូមអបអរសាទរដល់សមាជិកលំដាប់អន្តរជាតិ “COT” និង​ “MDRT” ប្រចាំឆ្នាំ ២០២១ ទាំង ​២២​រូប​ ដែលបានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយដោយបានក្លាយខ្លួនជាសមាជិកភាពពិភពលោកក្នុងឆ្នាំ ២០២០ ដែលជាឆ្នាំដ៏លំបាកមួយសម្រាប់អ្នកគ្រប់គ្នា។ អ្នកទាំងអស់គ្នាពិតជាបានធ្វើឲ្យគណៈគ្រប់គ្រងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានមោទនៈភាពជាខ្លាំង»។

គួរបញ្ជាក់ផងដែរថា សមាជិកភាព Million Dollar Round Table (MDRT) ត្រូវបានទទួលស្គាល់ជាអន្តរជាតិស្របតាមបទដ្ឌានដ៏ល្អឥតខ្ចោះរបស់អាជីវកម្មនានាក្នុងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រងអស់រយៈកាលជាង ៩០ ឆ្នាំមកហើយគិតមកដល់ឆ្នាំ ២០២១ នេះ។ បច្ចុប្បន្ន MDRT មានអ្នកឯកទេសនាំមុខគេក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុជាង ៦៥០០០ នាក់ជាសមាជិកមកពីបណ្តាក្រុមហ៊ុនអន្តរជាតិជាង ៥០០ ក្រុមហ៊ុន និងមកពី ៧២ ប្រទេសហើយ កម្រិតសមាជិកភាព Court of the Table (COT) ខ្ពស់ជាងកម្រិត Million Dollar Round Table (MDRT) ដល់ទៅបីដង។

ទីប្រឹក្សាធានារ៉ាប់រងទាំងអស់របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ការប្រឹក្សា និងដំណោះស្រាយការពារអនាគតហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាព និងចាំបាច់បំផុតសម្រាប់ក្រុមគ្រួសារកម្ពុជា។

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh