បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា រៀបចំកិច្ចប្រជុំអបអរសាទរសមិទ្ធផលពាក់កណ្តាលឆ្នាំរបស់ក្លឹប NEXT MDRT 

ភ្នំពេញ​ ថ្ងៃចន្ទ ទី ១៩ ខែកក្កដា ឆ្នាំ ២០២១​ - ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំកិច្ចប្រជុំពាក់កណ្តាលឆ្នាំ «NEXT MDRT Club Mid-Year Kick Off» ដើម្បីប្រកាស​ជាផ្លូវការ និងអបអរសាទរដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើមចំនួន ៤ រូបបន្ថែម ដែលបានបំពេញគ្រប់លក្ខខណ្ឌក្នុងការក្លាយជាសមាជិកភាពរបស់សមាគម​លំដាប់ពិភពលោកកម្រិត MDRT ឆ្នាំ ២០២២ ក៏ដូចជាអបអរសាទរដល់ប្រធានផ្នែកលក់ឆ្នើមចំនួន ៥ រូប (MDRT Builder)​ ផងដែរ​ ដែលបានដឹកនាំសមាជិកក្រុមរបស់ខ្លួនឲ្យបានក្លាយជាសមាជិក​ MDRT ត្រឹមឆមាសទី ១ ក្នុងឆ្នាំ ២០២១ នេះ។​ លើសពីនេះ ក្រុមហ៊ុនក៏ធ្លាប់បានប្រកាសជាផ្លូវការរួចមកហើយនូវទីប្រឹក្សាធានារ៉ាប់រងឆ្នើម ១ រូបដំបូងដែលបានក្លាយជាសមាជិកសមាគម​លំដាប់ពិភពលោកកម្រិត MDRT ដូចគ្នា​កាលពីខែមីនា ឆ្នាំ ២០២១ កន្លងទៅ។ គិតត្រឹមចុងខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា​ មានចំនួនសមាជិកដែលបានក្លាយជាទីប្រឹក្សាធានារ៉ាប់រងឆ្នើម​លំដាប់ពិភពលោកកម្រិត MDRT ចំនួន ​៥ រូបហើយ។ 

ក្រៅពីការអបអរដល់ការជាប់ជាសមាជិកភាព MDRT ឆ្នាំ ២០២២  ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏បានធ្វើការ​ទទួលស្គាល់ និងកោតសរសើរដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើមទាំង ៥ ទៀតដែលក្នុងនោះមានសមាជិកកម្រិត COT ចំនួន ១​ រូប និង​ MDRT ​​ចំនួន ៤ ​រូប ដែលទទួលបានពានរង្វាន់កិត្តិយសថ្នាក់តំបន់​ “2020 Regional Agency Recognition-Customer Builder Award” ពីក្រុមហ៊ុន មេនូឡាយហ្វ៍ ប្រចាំតំបន់អាស៊ី កាលពីពេលថ្មីៗនេះផងដែរ ។ សមិទ្ធផលទាំងអស់នេះបាន​សបញ្ជាក់ពីការខិតខំប្រឹងប្រែង និងការតាំងចិត្តដ៏មុតមាំ​របស់ទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងការ​បន្តផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះ និងការការពារអនាគតហិរញ្ញវត្ថុដ៏ល្អបំផុតជូនក្រុមគ្រួសារកម្ពុជា​ ទោះបីក្នុង​កាលៈទេសៈណាក៏ដោយ។​

ក្នុងនោះផងដែរក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ​ក៏បានអញ្ជើញលោក Sol Hicks ដែលជាវាគ្មិន MDRT កម្រិតអន្តរជាតិ លោកគឺជាសមាជិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៃសមាគមលំដាប់ពិភពលោក Million Dollar Round Table ក្នុងរយៈពេល ៣២ ឆ្នាំ (MDRT)  គ្រប់លក្ខខណ្ឌជា COT ២៣ ដង និង TOT ២០ ដង។​ ក្នុងថ្ងៃនោះផងដែរលោកក៏បានផ្តល់កិត្តិយសអញ្ជើញចូលរួមដោយផ្ទាល់ពីសហរដ្ឌអាមេរិកតាមរយៈប្រព័ន្ធអីនធឺណេត និងបានចែករំលែកបទពិសោធន៏របស់លោកក្នុងវិស័យធានារ៉ាប់រងអាយុជីវិតជាង ៥០​ ឆ្នាំជូនដល់សមាជិក Next MDRT Club របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ផងដែរ។

គួរបញ្ជាក់ថា ក្លឹប NEXT MDRT គឺ​ជាក្លឹប​ពិសេស​ និងលើកដំបូងបង្អស់​ដែលបង្កើតឡើងសម្រាប់ទីប្រឹក្សាធានារ៉ាប់រងឆ្នើមក្នុងការរៀបចំខ្លួនដើម្បី​ក្លាយជាសមាជិកភាពលំដាប់ពិភពលោក Million Dollar Round Table (MDRT), Court Of the Table (COT) និង Top Of the Table​ (TOT) ក៏ដូចជាប្រធានផ្នែកលក់ឆ្នើម​ប្រចាំក្រុមហ៊ុន​ មេនូឡាយហ្វ៍ ខេមបូឌា។ សមាជិករបស់ក្លឹប NEXT MDRT ទាំងអស់មិនមែនត្រឹមតែជាទីប្រឹក្សាធានារ៉ាប់រងឆ្នើមប៉ុណ្ណោះទេ គឺសមាជិកទាំងនេះក៏ជាដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុនប្រកបដោយវិជ្ជាជីវៈ សមត្ថភាព​ គុណភាព និងក្រមសីលធម៌ខ្ពស់ផងដែរ ។ ក្លឹប NEXT MDRT ក៏ជាការឆ្លុះបញ្ចាំងផងដែរនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍទីប្រឹក្សាធានារ៉ាប់រងរបស់ខ្លួន ដែលជាកម្លាំងចលករដែលមិនអាចខ្វះបានក្នុងការកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរឡើង​​សម្រាប់ក្រុមគ្រួសារកម្ពុជា ក៏ដូចជាសម្រាប់វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា៕

លោក Zdenek Rylich នាយកគ្រប់គ្រងនាយកដ្ឋានផ្នែកលក់នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «ការបណ្តុះបណ្តាលផ្នែកធានារ៉ាប់រងតាមនិយាមអន្តរជាតិ បូកផ្សំនឹងយុទ្ធសាស្ត្រអប់រំដែលសម្របតាមតម្រូវការនៃការសិក្សារបស់ទីប្រឹក្សាធានារ៉ាប់រង និងមន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រងម្នាក់ៗ ក៏ដូចជាការផ្ដល់ឲ្យមាននូវភាពបត់បែននៃការសិក្សាពីទីតាំងផ្សេងៗគ្នា ដែលយើងបានផ្សារភ្ជាប់ក្នុងកម្មវិធី Manulearn និង MBA នឹងបង្កើនប្រសិទ្ធភាពក្នុងការសិក្សា ដែលទីប្រឹក្សាធានារ៉ាប់រង និងមន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រងរបស់យើងនឹងឆ្លងកាត់។ យើងពិតជាមានភាពសុទិដ្ឋិនិយមជាខ្លាំងថាសមិទ្ធផលទាំងពីរនេះនឹងក្លាយទៅជាជំនួយដ៏សំខាន់សម្រាប់ទីប្រឹក្សាធានារ៉ាប់រង និងមន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រងរបស់យើងក្នុងការធ្វើឲ្យជីវិតរបស់អតិថិជនកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ។»

 

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh