បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា រៀបចំកិច្ចប្រជុំចុងឆ្នាំរបស់ក្លឹប NEXT MDRT សម្រាប់ទីប្រឹក្សាធានារ៉ាប់រងឆ្នើម

រាជធានីភ្នំពេញ,​ ថ្ងៃព្រហស្បតិ៍ ទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២១​

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំកិច្ចប្រជុំចុងឆ្នាំ «NEXT MDRT Final Push និង MDRT Builder Conference​ » ដើម្បីអបអរសាទរដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើមចំនួន ១៥ រូប ដែលបានបំពេញគ្រប់លក្ខខណ្ឌក្នុងការក្លាយជាសមាជិកភាពរបស់សមាគម​លំដាប់ពិភពលោកកម្រិត MDRT ឆ្នាំ ២០២២​ ក៏ដូចជាអបអរសាទរដល់ប្រធានផ្នែកលក់ឆ្នើមចំនួន ១១ រូប (MDRT Builder)​ ផងដែរ​ ដែលបានដឹកនាំសមាជិកក្រុមរបស់ខ្លួនឲ្យបានក្លាយជាសមាជិក​ MDRT គិតត្រឹមខែតុលា ឆ្នាំ ២០២១ នេះ។​ សមិទ្ធផលទាំងអស់នេះបាន​សបញ្ជាក់ពីការខិតខំប្រឹងប្រែង និងការតាំងចិត្តដ៏មុតមាំ​របស់ទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងការ​បន្តផ្តល់នូវសេវាកម្មធានារ៉ាប់រងអាយុជីវិតដ៏ល្អឥតខ្ចោះ និងការការពារអនាគតហិរញ្ញវត្ថុដ៏ល្អបំផុតជូនក្រុមគ្រួសារកម្ពុជា​ ទោះបីក្នុង​កាលៈទេសៈណាក៏ដោយ។​ កម្មវិធីទាំង ២ នេះក៏រៀបចំដើម្បីជំរុញ និងលើកទឹកចិត្តទីប្រឹក្សាឆ្នើមទាំងអស់អោយបន្តប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងការក្លាយខ្លួនជាសមាជិកលំដាប់ថ្នាក់ពិភពលោក MDRT ផងដែរ។​

ក្នុងនោះដែរ ក៏មានការចូលរួមពីសំណាក់វាគ្មិនក្នុងស្រុក និងក្រៅស្រុកដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុង    វិស័យធានារ៉ាប់រងអាយុជីវិត ចូលរួមចែករំលែកក្នុងកម្មវិធីនេះផងដែរ។ វាគ្មិនទាំងនោះរួមមាន៖

  1. លោក​ ហម​ ហុកឆេង​ ជាអ្នកដឹកនាំវ័យក្មេងមួយរូបដែលជោគជ័យក្នុងស្នាដៃជាច្រើនគួរអោយកត់សម្គាល់។ ជាង ៥ ឆ្នាំមកនេះ លោកបានបង្កើតអោយមានសមាជិក MDRT ចំនួន ១៤ រូប​​​រួចមកហើយគិតចាប់ពីឆ្នាំ ២០១៧​ ដល់ឆ្នាំ ២០២០។​ ក្នុងឆ្នាំ ២០២០​ ដដែល លោកក៏បានរក្សាតំណែងជើងឯកក្នុងនាមជា MDRT Builder ដែលមានសមាជិក MDRT ក្នុងក្រុមច្រើនជាងគេ។​
  2. លោក​ស្រី គូ គឹមហ៊ុច ជាទីប្រឹក្សាធានារ៉ាប់រងឆ្នើមប្រចាំសាខាខេត្តសៀមរាបដែលបានជាប់ជាសមាជិក ​MDRT ៣ ឆ្នាំជាប់គ្នា។​ អ្នកស្រីក៏ធ្លាប់ជាទីប្រឹក្សាធានារ៉ាប់រងឆ្នើមដែលផលិតបានចំនួនបណ្ណសន្យារ៉ាប់រង និងបុព្វលាភធានារ៉ាប់រងច្រើនជាងគេប្រចាំឆ្នាំផងដែរ។
  3. លោក Nethan Chew ជាអ្នកដឹកនាំវ័យក្មេងមួយរូបដែលមានសមាជិក MDRT ចំនួន ៧៦​​ រូបសមាជិក COT ចំនួន ២០​ រូប និងសមាជិកចំនួន​ COT ៦​ រូប គិតចាប់ពីឆ្នាំ ២០១៨។​ លោកគឺជាប្រធានក្រុមទីប្រឹក្សាធានារ៉ាប់រងធំជាងគេបំផុតមួយឈ្មោះ Summit Planners Exchange នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ប្រចាំប្រទេសសិង្ហបុរី និងមានទីប្រឹក្សាធានារ៉ាប់រង​រហូតដល់ជាង ១៤០ នាក់ និងប្រធានក្រុម ១៤ នាក់នៅក្នុងក្រុម។​ ក្រុមរបស់លោកក៏បានពង្រីកខ្លួនដល់ទៅជិត ៣ ដងក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះក្រោមការដឹកនាំរបស់   លោក។

គួរបញ្ជាក់ផងដែរថា ក្លឹប NEXT MDRT គឺ​ជាក្លឹប​ពិសេស​​ដែលបង្កើតឡើងសម្រាប់ទីប្រឹក្សាធានារ៉ាប់រង ក្នុងការរៀបចំខ្លួនដើម្បី​ក្លាយជាសមាជិកភាពលំដាប់ពិភពលោក Million Dollar Round Table (MDRT), Court Of the Table (COT) និង Top Of the Table​ (TOT) ក៏ដូចជាប្រធានផ្នែកលក់ឆ្នើម​ប្រចាំក្រុមហ៊ុន​ មេនូឡាយហ្វ៍ ខេមបូឌា។ សមាជិករបស់ក្លឹប NEXT MDRT ទាំងអស់មិនមែនត្រឹមតែជាទីប្រឹក្សាធានារ៉ាប់រងឆ្នើមប៉ុណ្ណោះទេ តែថែមទាំងជាដៃគូអាជីវកម្មរបស់ក្រុមហ៊ុនប្រកបដោយវិជ្ជាជីវៈ សមត្ថភាព​ គុណភាព និងក្រមសីលធម៌ខ្ពស់ផងដែរ។ ក្លឹប NEXT MDRT ក៏ជាការឆ្លុះបញ្ចាំងផងដែរនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍទីប្រឹក្សាធានារ៉ាប់រងរបស់ខ្លួន​ដែលជាធនធានមនុស្សមិនអាចខ្វះបានក្នុងការកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរឡើង​​សម្រាប់ក្រុមគ្រួសារកម្ពុជា ក៏ដូចជាសម្រាប់វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា៕

 

សម្រាប់ព័ត៌​មានបន្ថែម​ពីផលិតផល និងសេវា​កម្ម​​របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូម​ចូល​ទៅកាន់៖​ www.manulife.com.kh/km/products.html​ និងព័ត៌មានថ្មីៗពីទំព័រហ្វេសប៊ុកផ្លូវ​ការ «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh