សេចក្តីជូនដំណឹងសំខាន់៖ 

បច្ចុប្បន្ននេះ Microsoft កំពុងជួបប្រទះបញ្ហាដាច់សេវាកម្មជាសកល ដែលកំពុងប៉ះពាល់ដល់សេវាកម្មអ៊ីមែលរបស់យើង។ ហេតុនេះ ការឆ្លើយតបទៅកាន់អ៊ីមែលរបស់អ្នកនឹងមានភាពយឺតយ៉ាវ។ យើងសូមអភ័យទោសចំពោះភាពរអាក់រអួលណាមួយដែលកើតឡើង ខណៈពេលដែល Microsoft កំពុងដោះស្រាយបញ្ហានេះ។ ក្នុងករណីមានសំណួរ ឬបញ្ហាបន្ទាន់ សូមទាក់ទងមកកាន់ខ្សែទូរស័ព្ទសេវាកម្មរបស់យើង។

ស្វែងយល់បន្ថែម

យើងខ្ញុំ និងអ្នកផ្តល់សេវាកម្មរបស់យើង ប្រើប្រាស់ Cookies និងបច្ចេកវិទ្យាស្រដៀងគ្នា ដើម្បីកំណត់បទពិសោធន៍តាមបុគ្គល និងពង្រឹង បទពិសោធន៍ឌីជីថលលើអ៊ីនធឺណិត របស់អ្នក។

យើងខ្ញុំយកចិត្តទុកដាក់ចំពោះឯកជនភាពរបស់អ្នក ហើយប្រើប្រាស់ Cookies តែសម្រាប់គោលបំណងសុវត្ថិភាព ប្រតិបត្តិការគេហទំព័រ និងការវិភាគការប្រើប្រាស់គេហទំព័រតែប៉ុណ្ណោះ។ យើងខ្ញុំក៏ប្រើ Cookies ដើម្បីបង្កើនប្រសិទ្ធភាពគេហទំព័រ និងផ្តល់ជូនការផ្សព្វផ្សាយពាណិជ្ជកម្មដែលសមស្របទៅនឹងចំណាប់អារម្មណ៍របស់អ្នកផងដែរ។​ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមអាន Cookies Notice​ របស់យើងខ្ញុំ។ 

ស្វែងយល់បន្ថែម
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

រត់​ដោយ​សុវត្ថិភាពជាមួយ មេនូឡាយហ្វ៍

ត្រៀមហើយឬនៅសម្រាប់ការចូលរួមព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅ តំបន់អង្គរ?  តោះចូលរួមសាជាថ្មី  ក៏ដូចជាការបើក​ទំព័រថ្មីនៃការបើកប្រទេសឱ្យដំណើរការធម្មតាឡើងវិញក្រោយខកខានអស់រយៈពេល​មួយឆ្នាំកន្លងមក។

ស្រប​ពេល​ដែល​ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៦ នឹងប្រារព្ធធ្វើឡើងនាថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២ នៅក្នុងខេត្តសៀមរាប ព្រឹត្តិការណ៍នេះត្រូវ​បាន​រំពឹង​ទុក​ថានឹងក្លាយ​ជា​ចំណុច​ចាប់​ផ្តើម​ថ្មី​មួយក្នុងការ​ធ្វើ​ឲ្យ​វិស័យកីឡាករ និង​​ទេសចរណ៍​ទូ​ទាំង​កម្ពុជាកាន់​តែ​មានភាពល្អ​ប្រសើរ​ក្រោយ​រង​ការ​វាយ​ប្រហារ​ដោយ​សារ​តែកូវីដ ១៩​។ 

កម្មវិធីនេះ​មានការឧបត្ថម្ភផ្តាច់មុខពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍​ ខេមបូឌា។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងការរៀបចំ​ព្រឹត្តិការណ៍នេះប្រកបដោយសុវត្ថិភាពបំផុត​ជូនដល់អ្នកចូលរួមទាំងអស់។ 

ដើម្បីផ្ដល់ជូនទាំងទំនុកចិត្ត និងសុវត្ថិភាព​​ ​ក្រុមហ៊ុន មេនូឡាយហ្វ៍ និងគណៈកម្មាធិការរៀបចំកម្មវិធី​បានដាក់ផែនការសុវត្ថិភាព និងអនុវត្តតាមការណែនាំរបស់វិធានការសុខាភិបាលយ៉ាងតឹងរ៉ឹង ដើម្បីធានាថាអ្នករត់ នឹងរត់ដោយសុវត្ថិភាពជាមួយ មេនូឡាយហ្វ៍។

 

យ៉ាងណាមិញ អ្នកចូលរួមទាំងអស់កុំភ្លេចថែរក្សាសុខភាព ក៏ដូចជា៖

  1. ពាក់ម៉ាស ឱ្យបានត្រឹមត្រូវក្នុងកន្លែងបិទជិត ឬមានមនុស្សច្រើន
  2. បាញ់អាល់កុល ឬជែលលាងដៃ
  3. ត្រូវរក្សាគម្លាតពីគ្នាដើម្បីផ្ដល់នូវ​សុវត្ថិភាព​ខ្លួនឯង និងអ្នកនៅជុំវិញខ្លួន។

ដើម្បីធានាបានថា​អ្នកចូលរួមនឹងទទួលបាននូវបទពិសោធន៍ថ្មីៗ អនុស្សាវរីយ៍ល្អៗ​ និងបរិយាកាសដ៏ស្រស់ត្រកាលនៅតំបន់អង្គរ ក៏ដូចជារួមចំណែកក្នុងកម្មវិធីសប្បុរសធម៌ តាមរយៈការចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍អន្តរជាតិនេះផងដែរ។

គួរបញ្ជាក់ផងដែរថា ​ព្រឹត្តិការណ៍​នេះក៏ជានឹងចូលរួមចំណែកជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបើកឡើងវិញនៃសេដ្ឋកិច្ចជាតិ និងជួយជ្រោមជ្រែងសហគមន៍ដែលរងផលប៉ះពាល់ដោយកូវីដ១៩។ ​

 

លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅរបស់ក្រុមហ៊ុន Manulife Cambodia បានថ្លែងថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ បន្តការគាំទ្រព្រឹត្តិការណ៍នេះតាំងពីឆ្នាំ ២០១៤ ដែលជាផ្នែកមួយក្នុងការជួយឱ្យអតិថិជន បុគ្គលិក និងសហគមន៍មានសុខភាពល្អ ភាពសកម្ម និងជីវិតដ៏ប្រសើរ។ ឆ្នាំនេះ យើងមានទំនួលខុសត្រូវខ្ពស់លើសុខសុវត្ថិភាពរបស់អ្នកចូលរួម ធ្វើយ៉ាងណាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលដោយសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបើកប្រទេស និងសេដ្ឋកិច្ចជាតិឡើងវិញ»។

ចូលរួមទាំងអស់គ្នា ដើម្បីលើកស្ទួយសេដ្ឋកិច្ច ទេសចរណ៍ជាតិឱ្យរស់ឡើងវិញ និងបើកឆាកនៃការរស់នៅតាមគន្លងថ្មីទាំងអស់គ្នា៕​

 

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh។