កាន់តែពិសេសជាងមុន!

សន្សំដល់ទៅ 10% ភ្លាមៗលើតម្លៃបុព្វលាភធានារ៉ាប់រងសរុបគ្រប់ឆ្នំា និង ឳកាសឈ្នះរង្វាន់ផ្សេងៗទៀត ដោយគ្រាន់តែទិញគម្រោង Manulife បរិបូរណ៍ - ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
កាន់តែពិសេសជាងមុន!

សន្សំដល់ទៅ 10% ភ្លាមៗលើតម្លៃបុព្វលាភធានារ៉ាប់រងសរុបគ្រប់ឆ្នំា និង ឳកាសឈ្នះរង្វាន់ផ្សេងៗទៀត ដោយគ្រាន់តែទិញគម្រោង Manulife បរិបូរណ៍ - ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុមហ៊ុន មេនូឡាយហ្វ៍​ ខេមបូឌា រៀបចំ «រាត្រីនៃវឌ្ឍនភាព»​ ដើម្បីអបអរសាទរដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើម

សៀមរាប ​ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២២៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្រារព្ធកម្មវិធីរាត្រីសមោសរដ៏ធំប្រចាំឆ្នាំដែលមានឈ្មោះថា «រាត្រីនៃវឌ្ឍនភាព» នៅប្រាសាទធម្មនន្ទ លើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមការតុបតែងបែបសម័យកាលទស្សវត្សទី៥០ ដើម្បីអបអរសារទរដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើម និងប្រធានផ្នែកលក់ឆ្នើមជាច្រើនរូបសម្រាប់ការខិតខំប្រឹងប្រែង និងសមិទ្ធិផលនៅក្នុងឆ្នាំ ២០២១ ព្រមទាំងការចូលរួមចំណែករបស់ពួកគាត់ក្នុងការប្រឹក្សា និងផ្ដល់ការការពារអនាគតហិរញ្ញវត្ថុជូនដល់ក្រុមគ្រួសារកម្ពុជាផងដែរ។ 

លើសពីនេះទៀត ក៏មានកម្មវិធីប្រគល់ពានរង្វាន់ និងការទទួលស្គាល់ដល់សមាសភាពទីប្រឹក្សាធានារ៉ាប់រងឆ្នើមដែលបានជាប់ជាសមាជិកភាពលំដាប់ពិភពលោក Million Dollar Round Table (MDRT) ដែលក្នុងនោះរួមមាន សមាជិកភាពលំដាប់ពិភពលោក COT (Court Of the Table) ​ចំនួន ១ រូប សមាជិកភាពលំដាប់ពិភពលោក MDRT (Million Dollar Round Table) ចំនួន ២៤ រូប និងទីប្រឹក្សាធានារ៉ាប់រងឆ្នើមជាច្រើនរូបទៀតដែលបានសម្រេចជោគជ័យនូវផែនការប្រចាំឆ្នាំ ២០២១។​

លោក ពន្លឺ តុលា នាយកគ្រប់គ្រងនាយកដ្ឋានផ្នែកលក់របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានសម្តែងការកោតសរសើរថា៖ «ខ្ញុំបាទពិតជាមានមោទនភាពចំពោះ​សមិទ្ធិផលដ៏គួរអោយស្ងប់ស្ងែងដែលទីប្រឹក្សាធានារ៉ាប់រងយើងសម្រេចបាននៅក្នុងឆ្នាំ ២០២១។ ភាពជោគជ័យទាំងនេះសបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់ទីប្រឹក្សាធានារ៉ាប់រង​យើងក្នុងការជួយដល់អនាគតក្រុមគ្រួសារកម្ពុជាតាមរយៈការផ្តល់ជូន​នូវការប្រឹក្សាធានារ៉ាប់រងជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីធានាថាពួកគាត់នឹងទទួលបាននូវអនាគតហិរញ្ញវត្ថុមួយដ៏រឹងមាំស្របទៅតាមចង្ខុវិស័យរបស់ក្រុមហ៊ុនយើង។»

ដើម្បីក្លាយជាទីប្រឹក្សាធានារ៉ាប់រងរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមចូលទៅកាន់​ https://www.manulife.com.kh/km/careers-with-us/insurance-advisor.html