យើងខ្ញុំ និងអ្នកផ្តល់សេវាកម្មរបស់យើង ប្រើប្រាស់ Cookies និងបច្ចេកវិទ្យាស្រដៀងគ្នា ដើម្បីកំណត់បទពិសោធន៍តាមបុគ្គល និងពង្រឹង បទពិសោធន៍ឌីជីថលលើអ៊ីនធឺណិត របស់អ្នក។

យើងខ្ញុំយកចិត្តទុកដាក់ចំពោះឯកជនភាពរបស់អ្នក ហើយប្រើប្រាស់ Cookies តែសម្រាប់គោលបំណងសុវត្ថិភាព ប្រតិបត្តិការគេហទំព័រ និងការវិភាគការប្រើប្រាស់គេហទំព័រតែប៉ុណ្ណោះ។ យើងខ្ញុំក៏ប្រើ Cookies ដើម្បីបង្កើនប្រសិទ្ធភាពគេហទំព័រ និងផ្តល់ជូនការផ្សព្វផ្សាយពាណិជ្ជកម្មដែលសមស្របទៅនឹងចំណាប់អារម្មណ៍របស់អ្នកផងដែរ។​ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមអាន Cookies Notice​ របស់យើងខ្ញុំ។ 

ស្វែងយល់បន្ថែម
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ​ឧបត្ថម្ភ​គាំទ្រ​ព្រឹត្តិការណ៍រត់ប្រណាំង អន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត ជាលើកទី ៨

«រត់ដោយសុវត្ថិភាពជាមួយ មេនូឡាយហ្វ៍​»

សៀមរាប​ ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២២​ - ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងបង្អស់នៅ   កម្ពុជា​ ជាម្ចាស់ឧបត្តម្ភធំគាំទ្រ​ «ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត ​លើកទី ២៦» រយៈពេល ៨ ឆ្នាំជាប់គ្នា ដែលជាផ្នែកមួយនៃការបន្តការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការធ្វើឲ្យជីវិតប្រជាជនកម្ពុជាកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ។​ 

ជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលដល់ការរស់នៅ និងសេដ្ឋកិច្ច​ទូទាំងប្រទេសកម្ពុជា និងជុំវិញពិភពលោក។ ការណ៍នេះបានបង្ហាញពីសារៈសំខាន់​នៃសុខភាព និងសុខុមាលភាព ហើយញ៉ំាងឲ្យមាននូវការបន្តការឧបត្តម្ភ​ធំគាំទ្រព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនេះ​។ សកម្មភាពនេះក៏ជាការផ្ញើសារដ៏សំខាន់មួយដើម្បីលើកទឹកចិត្តឲ្យប្រជាជនយើងបន្តអនុវត្តនូវរបៀបរស់នៅប្រកបដោយភាព​សកម្ម​ទាំងផ្លូវកាយ និងផ្លូវចិត្ត តាមរយៈការចូលរួមរត់ក្នុងព្រឹត្តិការណ៍សប្បុរសធម៌ដ៏ធំជាងគេនៅ​ប្រទេសកម្ពុជានេះ​ផងដែរ​​។ ​​ជាងនេះទៅទៀត ការឧបត្ថម្ភព្រឹត្តិការណ៍នេះគឺជាការចូលរួមចំណែកគាំទ្រដល់រដ្ឋាភិបាលកម្ពុជាក្នុងការបើកដំណើរការសេដ្ឋកិច្ចជាតិឡើងវិញ​។​

លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «គោលដៅរបស់យើងគឺ​កសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែល្អប្រសើរសម្រាប់គ្រួសារកម្ពុជា ​ ហេតុនេះហើយទើប​យើងជឿជាក់ថា យើងមានតួនាទីសំខាន់ក្នុងការ​រួមចំណែក​លើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អ និងភាពសកម្ម។​ ក្នុងនាមជាម្ចាស់ឧបត្តម្ភ​ធំគាំទ្រ​ព្រឹត្តិការណ៍អន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅ​អង្គរវត្ត យើងបាន​ធ្វើការសហការយ៉ាងយកចិត្តទុកដាក់ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីស្វាគមន៍ ក៏ដូចជាធានាសុវត្ថិភាពដល់អ្នកចូលរួមទាំងអស់ក្នុងអំឡុងពេលរត់។​»​

ជារៀងរាល់ឆ្នាំ​ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ មួយ ​ព្រោះថាផ្លូវរត់គឺត្រូវបានរៀបចំយ៉ាងពិសេស​សម្រាប់អ្នកចូលរួមទាំងអស់អាចគយគន់​ទេសភាពដ៏ស្រស់ត្រកាល ជុំវិញបរិវេណឧន្យាន​អង្គរ ដែលជាទីដ៏សែនមនោរម្យ។ ស្របតាមសាររបស់ព្រឹត្តិការណ៍ឆ្នាំនេះ គឺ «រត់ដោយសុវត្ថិភាពជាមួយ មេនូឡាយហ្វ៍» កម្មវិធីទាំងមូល​​ប្រព្រឹត្តទៅនៅថ្ងៃទី ០២​ ខែមករា នេះដោយមានអ្នករត់សរុបចំនួនប្រមាណ ២​.២០០ ​នាក់ដែលជាប្រជាជនខ្មែរ និងជនបរទេសក្នុងស្រុក​៕ ​