កាន់តែពិសេសជាងមុន!

សន្សំដល់ទៅ 10% ភ្លាមៗលើតម្លៃបុព្វលាភធានារ៉ាប់រងសរុបគ្រប់ឆ្នំា និង ឳកាសឈ្នះរង្វាន់ផ្សេងៗទៀត ដោយគ្រាន់តែទិញគម្រោង Manulife បរិបូរណ៍ - ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
កាន់តែពិសេសជាងមុន!

សន្សំដល់ទៅ 10% ភ្លាមៗលើតម្លៃបុព្វលាភធានារ៉ាប់រងសរុបគ្រប់ឆ្នំា និង ឳកាសឈ្នះរង្វាន់ផ្សេងៗទៀត ដោយគ្រាន់តែទិញគម្រោង Manulife បរិបូរណ៍ - ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

មេនូឡាយហ្វ៍ ខេមបូឌា ​បរិច្ចាគទឹកប្រាក់​ជាង ១១ ម៉ឺនដុល្លារដល់​មន្ទីរពេទ្យកុមារអង្គរ

ជំនួយក្នុងកម្មវិធីអប់រំសុខភាពសហគមន៍ផ្តោតលើការការពារជំងឺជូនប្រជាពលរដ្ឋជិត ៤​ ម៉ឺននាក់ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន​ មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅប្រទេសកម្ពុជា បរិច្ចាគថវិកាចំនួន​ ១១០​.២៤៤ ដុល្លារអាមេរិក​ដល់មន្ទីរពេទ្យកុមារអង្គរ​ (AHC)​ ជាជំនួយសម្រាប់​គម្រោង «​អប់រំសុខភាពសហគមន៍» ក្នុងឆ្នាំ ២០២២។ គម្រោងនេះ​ផ្តល់ការអប់រំសុខភាពសាធារណៈ និងលើកកម្ពស់ប្រព័ន្ធថែទាំសុខភាព ដើម្បីកាត់បន្ថយជំងឺ និងមរណភាពមាតា និងទារក។ ​

 

លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ ក្រុមហ៊ុន មេនូឡាយហ្វ៍​ ខេមបូឌា មានប្រសាសន៍ថា៖

«ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា យើងនឹងប្រារព្ធខួប ១០​ឆ្នាំ ​នៅក្នុងខែមិថុនាខាងមុខនេះ។ ក្នុងនាមជាក្រុមហ៊ុនដែលមានវត្តមានយូរអង្វែងជាងគេក្នុង​ទីផ្សារកម្ពុជា យើងមានកិត្តិយសដែលបានបន្តផ្តល់នូវការគាំទ្រដល់សហគមន៍តាមរយៈមន្ទីរពេទ្យកុមារអង្គរដើម្បីការរស់នៅប្រកបដោយសុខភាពល្អសម្រាប់កុមារនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។»   

លោកបានបន្តថា៖

«នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដែលយើងកំពុងផ្តោតការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាព ជំរុញឱកាសសេដ្ឋកិច្ច  និងការពន្លឿនអនាគតប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍ អតិថិជន បុគ្គលិក និងដៃគូសហការរបស់យើង។»​  

 

ការបរិច្ចាគនេះនឹងគាំទ្រដល់ការអនុវត្តគម្រោង «​អប់រំសុខភាពសហគមន៍» ផ្តោតលើការការពារជំងឺដល់ប្រជាពលរដ្ឋ​ជិត ៤​ ម៉ឺននាក់នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលជាសហគមន៍មានប្រព័ន្ធថែទាំសុខភាពនៅមានកម្រិតនៅឡើយ ហើយមានតម្រូវការខ្ពស់លើផ្នែក​អប់រំសុខភាព។ គម្រោង «​អប់រំសុខភាពសហគមន៍» នឹងធ្វើឡើងក្នុងសកម្មភាព និងការបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗដូចជា ការថែទាំសុខភាពជាមូលដ្ឋាន ការសង្រ្គោះបឋម  អនាម័យទូទៅ សុខភាពមាត់ធ្មេញ​ និងភ្នែក អាហារូបត្ថម្ភ ​ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងប្រធានបទសុខភាពផ្សេងៗទៀត។​

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាដៃគូសហការយ៉ាងជិតស្និត និងយូរអង្វែងជាមួយមន្ទីរពេទ្យកុមារអង្គរក្នុងសកម្មភាពគាំទ្រសហគមន៍​។ ចាប់ពីឆ្នាំ ២០១៥ មកដល់បច្ចុប្បន្ន ទឹកប្រាក់សរុបចំនួន ៥៤០.២៤៤ ដុល្លារអាមេរិកត្រូវបានបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការរៃអង្គាសថវិកាពីបុគ្គលិក មេនូឡាយហ្វ៍ (Manulife) នៅទូទាំងពិភពលោកក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ក៏ដូចជាការបរិច្ចាគពីក្រុមហ៊ុនផ្ទាល់។

លោក វេជ្ជបណ្ឌិត​ ងួន​ ច័ន្ទភក្រ្តា ដែលជានាយកនៃមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណដល់ទឹកចិត្តសប្បុរសរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ហើយលោកបានមានប្រសាសន៍ថា៖

«នេះមិនមែនជាលើកទីមួយឡើយដែលក្រុមហ៊ុន មេនូឡាយហ្វ៍ បានធ្វើការឧបត្ថម្ភនូវថវិកាមកកាន់មន្ទីរពេទ្យរបស់យើង ពោលគឺក្រុមហ៊ុនបានធ្វើការឧបត្ថម្ភជារៀងរាល់ឆ្នាំ។ សកម្មភាពមនុស្សធម៌នេះបានសបញ្ជាក់ពី ការប្តេជ្ញាចិត្តខ្ពស់ និងការរួមចំណែកយ៉ាងសកម្ម របស់ក្រុមហ៊ុន និងបុគ្គលិក ចំពោះការលើកកម្ពស់សុខភាពកុមារកម្ពុជា។»

​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចំណាយថវិកាជាង ៤ លានដុល្លារអាមេរិករួចមកហើយគិតចាប់​ពីឆ្នាំ ២០១២​ មក ក្នុងសកម្មភាពគាំទ្រ​សហគមន៍កម្ពុជារួមមាន​ ការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក​ ការចែកមួកសុវត្ថិភាព ​ការឧបត្ថម្ភ​ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត​​ ការរៃអង្គាសថវិកា​ដល់មន្ទីរពេទ្យកុមារ​​ និងកម្មវិធីនានាជាច្រើនទៀត៕

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh