បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

 

ផលិតផលធានារ៉ាប់រងអាយុជីវិតថ្មី "​​Manulife Premier"​ ​ជម្រើសដ៏ល្អស័ក្តិសមដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរបស់​ប្រជាជនកម្ពុជា​

 

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី​ ២៧​ ខែមេសា ឆ្នាំ​ ២០២៤

រាជធានីភ្នំពេញ​ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤ - ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែល​ជាក្រុមហ៊ុន​ធា​នា​រ៉ាប់​រង​​អាយុជីវិតអន្តរ​ជាតិដំបូងបង្អស់​នៅកម្ពុជា ​បានសម្ពោធជាផ្លូវការនូវផលិតផលធានារ៉ាប់រងអាយុជីវិតថ្មី​មួយដែលមានឈ្មោះថា «Manulife Premier»។

ផលិតផលធានារ៉ាប់រងអាយុជីវិត «Manulife Premier» ​ត្រូវបានបង្កើតឡើងដើម្បីជួយប្រជាជនកម្ពុជាដែលជាសហគ្រិន ម្ចាស់សហគ្រាសធុនធំ និងមធ្យម និងអ្នកមានចំណូលខ្ពស់ ឲ្យមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ ពង្រីកគោលដៅហិរញ្ញវត្ថុ និងរៀបចំមរតកហិរញ្ញវត្ថុសម្រាប់គ្រួសារ និងកូនចៅជំនាន់ក្រោយ តាមរយៈអត្ថប្រយោជន៍ពិសេសៗរបស់ផលិតផលធានារ៉ាប់រងអាយុជីវិតនេះដូចខាងក្រោម៖

  • ការរៀបចំមរតក​ទាន់ពេលដែលស្ថានភាពហិរញ្ញវត្ថុល្អ៖ ទទួលបានការការពាររយៈពេលវែង​ (រហូតដល់ 15 ឆ្នាំ) និងការបង់បុព្វលាភធានារ៉ាប់រងរយៈពេលខ្លី (5 ឆ្នាំ) ដោយមិនបារម្ភអំពីការបន្តបង់បុព្វលាភធានារ៉ាប់រង​បន្ទាប់ពីឆ្នាំទី 5 ទៅ
  • អត្ថប្រយោជន៍ជាសាច់ប្រាក់សរុបសម្រាប់ព្យាបាល​ជំងឺធ្ងន់ធ្ងររហូតដល់​ 62 ស្ថានភាពជំងឺ (ច្រើនជាងនៅក្នុងប្រទេស)
  • ការកំណត់ទំហំទឹកប្រាក់ធានារ៉ាប់រងបានរហូតដល់​ 1 លានដុល្លារអាមេរិក សម្រាប់អតិថិជនដែលចង់បានការការពារខ្ពស់ ​​
  • ជម្រើសទទួលយកនូវអត្ថប្រយោជន៍លើការសន្សំដោយការទូទាត់ជាទឹកប្រាក់សរុប ឬដោយការទូទាត់ជាដំណាក់ការ
  • ការផ្តល់ការការពារសម្រាប់អ្នកត្រូវបានធានារ៉ាប់រងដែលមានអាយុចាប់ពី 30 ថ្ងៃ​រហូតដល់ 60 ឆ្នាំ 

ទន្ទឹមនឹងនេះ​ «Manulife Premier» ក៏ជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់អតិថិជនដែលជាសហគ្រិន ម្ចាស់សហគ្រាសធុនធំ និងមធ្យម និងអ្នកមានចំណូលខ្ពស់ ក្នុងការការពារនូវនិរន្តរភាពអាជីវកម្មនាថ្ងៃអនាគត ដោយប្រាកដថាអាជីវកម្មរបស់ខ្លួននៅតែអាចបន្ត ទោះបីជាមានហេតុអកុសណាមួយកើតឡើងប៉ះពាល់ដល់អាយុជីវិតក៏ដោយ។

ថ្លែងក្នុងកម្មវិធីសម្ពោធជាផ្លូវការ លោក​ ចាន់ រដ្ឋា​ អគ្គ​នាយក​​ ​​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា មានប្រសាសន៍ថា៖ “នៅក្រុមហ៊ុន មេនូឡាយហ្វ៍ ​យើងមានគោលដៅដ៏ច្បាស់លាស់ក្នុងការកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរឡើងជូន​គ្រួសារកម្ពុជា ហើយផលិតផលថ្មីនេះ គឺជាសក្ខីភាពឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការសម្រេច​បេសកកម្មនេះ”។ ​"ការបង្កើតផលិតផលថ្មី «Manulife Premier» ​ នេះគឺផ្តល់នូវការការពារដ៏ទូលំទូលាយ និងកាន់តែប្រសើរជាងមុន។​ ចំពោះលោកអ្នកដែលកំពុងស្វែងរកអំណោយដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដើម្បីបន្សល់ទុកជាមរតកសម្រាប់គ្រួសារ និងកូនចៅជំនាន់ក្រោយ «Manulife Premier» នេះហើយគឺជាអំណោយដ៏ស័កិ្តសមថ្លៃថ្លាបំផុត។

លោក​ ចាន់ រដ្ឋា​​ បានបន្ថែមទៀតថា៖ “ខ្ញុំមានមោទកភាពជាខ្លាំងចំពោះក្រុមការងារដែលខិតខំប្រឹងប្រែង និងមានចក្ខុវិស័យវែងឆ្ងាយ រួមគ្នាបង្កើតផលិតផលនេះឡើងឲ្យក្លាយជាជម្រើសដ៏ល្អស័ក្ដិសមបំផុតដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរបស់​អតិថិជនដែលកំពុងមានតម្រូវការនៅក្នុងប្រទេសកម្ពុជា”។

គួរបញ្ជាក់ផងដែរថា គម្រោង «Manulife Premier» មានរួមបញ្ចូលរួចជាស្រេចនូវការបញ្ចុះតម្លៃ 5% ទៅ 8%​ ​សម្រាប់គម្រោងដែលមានទឹកប្រាក់ធានារ៉ាប់រងចាប់ពី 25.000 ដុល្លារអាមេរិកឡើងទៅ។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនរបស់គម្រោងនេះនឹងមានសិទ្ធិចូលជាសមាជិកភាពក្នុង Manulife Prestige Club ដោយទទួលបាននូវបទពិសោធន៍អំពីការផ្តល់ជូនពិសេស និងសេវាកម្មអាទិភាពពីក្រុមហ៊ុន មេនូឡាយហ្វ៍ ផងដែរ។

សម្រាប់ព័ត៌មាន​​​លម្អិត​ពី​​អត្ថ​ប្រយោជន៍​នានារបស់គម្រោងថ្មីនេះ សូមចូលទៅកាន់ https://www.manulife.com.kh/en/products/save/manulife-premier.html ឬទាក់ទងមកលេខ​ទូរសព្ទឥតគិតថ្លៃ 1800 211 211 ដើម្បីទទួលការប្រឹក្សាដោយឥតគិតថ្លៃ។​   

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh