រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

មេនូឡាយហ្វ៍ សហការជាមួយ វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) បានប្រកាសបើកជាផ្លូវការកម្មវិធីប្រកួតប្រជែង "ការជំរុញនវានុវត្តន៍សម្រាប់អនាគតប្រជាសាស្រ្តនៅអាស៊ី" 

នេះជាឆ្នាំទីពីរសម្រាប់កម្មវិធីប្រកួតប្រជែងនេះដែលបង្កើតឡើងក្រោមកិច្ចសហការបស់ស្ថាប័នទាំងពីរក្នុងការជួយជំរុញអនាគតនវានុវត្តន៍ប្រកបដោយទីឃាយភាព

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី 27 ខែមីនា ឆ្នាំ 2025

កម្ពុជា – មេនូឡាយហ្វ៍ សហការជាមួយ វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) បានប្រកាសបើកជាផ្លូវការកម្មវិធីប្រកួតប្រជែង "ការជំរុញនវានុវត្តន៍សម្រាប់អនាគតប្រជាសាស្រ្តនៅអាស៊ី" តាមរយៈ  UpLink, ដែលជាវេទិកាជំរុញនវានុវត្តន៍សាធារណៈ។ ជាមួយគ្នានេះ មេនូឡាយហ្វ៍ និងវេទិកាសេដ្ឋកិច្ចពិភពលោក កំពុងស្វែងរកធុរកិច្ចបង្កើតថ្មី ដែលអាចនាំមកនូវដំណោះស្រាយក្នុងការជួយលើកកម្ពស់ប្រជាជនគ្រប់វ័យនៅអាស៊ី ឱ្យទទួលបានស្ថិរភាពហិរញ្ញវត្ថុ ការយកចិត្តទុកដាក់លើការថែទាំសុខភាព និងការចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍ឱ្យចូលរួមក្នុងការប្រកួតនេះ។

លោកស្រី Sarah Chapman នាយិកាផ្នែកអភិវឌ្ឍន៍ដោយចីរភាពប្រចាំ ក្រុមហ៊ុន មេនូឡាយហ្វ៍ ជាសកល មានប្រសាសន៍ថា​៖ "ដើម្បីជួយប្រជាជនឱ្យរស់នៅកាន់តែប្រសើរ​ក្នុងរយៈពេលយូរ យើងចាំបាច់ត្រូវគិតឡើងវិញពីវិធីសាស្រ្តដែលធ្លាប់អនុវត្តកន្លងមកដូចជាលើការសន្សំ ការធានារ៉ាប់រង ការថែទាំសុខភាព និងការចូលរួមជាមួយសហគមន៍ជាដើម។ កម្មវិធីប្រកួតប្រជែងនេះគឺជាឱកាស​ជំរុញការវិនិយោគលើការបណ្ដុះនវានុវត្តន៍ដែលអាចជួយដោះស្រាយបម្រែបម្រួលប្រជាសាស្រ្តដែលកំណត់អនាគតនៅអាស៊ី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អការថែទាំផ្នែកសុខភាព ការការពារទ្រព្យសម្បត្តិ និងគុណភាពនៃការរស់នៅសម្រាប់មនុស្សជំនាន់ក្រោយ។”

នៅ​ឆ្នាំ​2025 មនុស្ស​ម្នាក់​ក្នុង​ចំណោម 4 ​នាក់​នៅ​អាស៊ីដែលអាចរស់នៅរហូតដល់​អាយុ​លើស​ពី 60​ឆ្នាំ។ ការផ្លាស់ប្តូនៃប្រជាសាស្រ្តនេះកើតចេញពីអាយុសង្ឃឹមរស់មានការកើនឡើង និងអត្រានៃការមានផ្ទៃពោះមានការថយចុះ។ ក្នុងពេលដែលប្រទេសនានាក្នុងទ្វីបអាស៊ីកំពុងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទាំងនេះ មនុស្សប្រហែលជាលែងអនុវត្តតាមមធ្យោបាយចាស់ៗដែលធ្លាប់ធ្វើពីមុនហើយដូចជាលើ 'ការសិក្សា ការងារ ការចូលនិវត្តន៍' ជាដើម។ លើសពីនេះ ទិន្នន័យពី Asia Care Survey របស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបង្ហាញថា សុខុមាលភាពរឹងមាំរបស់បុគ្គល គឺជាចំណុចយ៉ាងសំខាន់ក្នុងការលើកម្ពស់ទាំងផ្នែកហិរញ្ញវត្ថុ និងសុខភាពសម្រាប់ប្រជាជនទូទាំងអាស៊ី ហើយការកើនឡើងនៃថ្លៃថែទាំសុខភាពគឺជាកង្វល់ដ៏ធំមួយ ដែលធ្វើឱ្យប៉ះពាល់សុខុមាលភាពហិរញ្ញវត្ថុ និងការព្រួយបារម្ភកាន់តែខ្លាំងអំពីការសន្សំ។

ដើម្បីលើកកម្ពស់ភាពរឹងមាំផ្នែកហិរញ្ញវត្ថុរយៈពេលវែង សុខុមាលភាព និងតម្រូវការរបស់ប្រជាជននៅអាស៊ី កម្មវិធីនេះមានគោលដៅស្វែងរកធុរកិច្ចបង្កើតថ្មីដែលជំរុញវឌ្ឍនភាពក្នុងការជំរុញចំណុចសំខាន់បីខាងក្រោម៖

ភាពរឹងមាំផ្នែកហិរញ្ញវត្ថុរយៈពេលវែង៖ ដំណោះស្រាយដែលលើកកម្ពស់ការធ្វើផែនការហិរញ្ញវត្ថុកាន់តែប្រសើរឡើងក្នុងរយៈពេលវែង។

ការយកចិត្តទុកដាក់លើការថែទាំសុខភាព៖ ដំណោះស្រាយដែលពង្រីកលទ្ធភាពទទួលបានការថែទាំសុខភាព ជួយមនុស្សគ្រប់វ័យក្នុងការថែរក្សាសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។

ការរស់ក្នុងជីវិតប្រកបដោយអត្ថន័យ៖ ដំណោះស្រាយដែលជួយពង្រីកសក្តានុពលរបស់បុគ្គលផ្ទាល់ និងវិជ្ជាជីវៈសម្រាប់មនុស្សគ្រប់ស្រទាប់តាមរយៈការបណ្ដុះចំណេះជំនាញ និងការចូលរួមក្នុងសហគមន៍។

អ្នកឈ្នះការប្រកួតនេះនឹងត្រូវបានជ្រើសរើសសម្រាប់វគ្គដំបូងដោយទទួលបានការទទួលស្គាល់ ឱកាសទទួលបានជំនួយ និងអត្ថប្រយោជន៍ផ្សេងទៀតផងដែរ ក្នុងនោះអ្នកឈ្នះចំនួន 10នាក់ នឹងត្រូវបានជ្រើសរើសហើយ មេនូឡាយហ្វ៍ នឹងផ្ដល់រង្វាន់ជាទឹកប្រាក់ 200,000 ដុល្លារកាណាដាសម្រាប់ជ័យលាភី 3 ក្រុម ។

លោក John Dutton ប្រធាន វេទិកាសេដ្ឋកិច្ចពិភពលោកបានមានប្រសាសន៍ថា៖ "ការជំរុញនវានុវត្តន៍ដំណាក់កាលដំបូងគឺជាគន្លឹះក្នុងការកែប្រែបញ្ហាប្រឈមនៃបម្រែបម្រួលប្រជាសាស្រ្តនៅអាស៊ីទៅជាឱកាសសម្រាប់ប្រជាជននៅទូទាំងតំបន់"។ UpLink ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលវេទិកាហិរញ្ញវត្ថុ និងប្រព័ន្ធរូបិយវត្ថុ មានមោទនភាពក្នុងការជំរុញការផ្ដោតសំខាន់លើទីឃាយភាពជាមួយ មេនូឡាយហ្វ៍ តាមរយៈកម្មវិធីប្រកួតប្រជែង "ការជំរុញនវានុវត្តន៍សម្រាប់អនាគតប្រជាសាស្រ្តនៅអាស៊ី" និងតាមរយៈគំនិតផ្ដួចផ្ដើមបង្កើនការចូលរួមដ៏ពិសេសក្នុងការលើកម្ពស់ធុរកិច្ចបង្កើតថ្មី ដែលជំរុញការកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ ការយកចិត្តទុកដាក់លើការថែទាំសុខភាព និងការរស់ក្នុងជីវិតប្រកបដោយអត្ថន័យ។

ជាផ្នែកមួយនៃភាពជាដៃគូរយៈវែង ក្រុមហ៊ុន មេនូឡាយហ្វ៍ និងUplink ដែលបានប្រកាសជាផ្លូវការលើកដំបូងកាលពីឆ្នាំមុន នេះគឺជាឆ្នាំទី​ 2 ក្នុងចំណោមការប្រកួតសរុប 3 វគ្គ ដែលត្រូវបានបង្កើតឡើងដើម្បីជួយរៀបចំតម្រង់ទិសនៃអនាគត  និងការវិនិយោគ លើការជំរុញភាពយូរអង្វែងនៃនវានុវត្តន៍។ អ្នកឈ្នះទាំង 10នាក់ក្នុងការប្រកួតកាលពីឆ្នាំ 2024  ‘Prospering in Longevity Challenge’ ត្រូវបានប្រកាសនៅក្នុងខែតុលា ហើយប្រធានបទថ្មីនឹងត្រូវបានបន្តធ្វើការជ្រើសរើសសម្រាប់ការប្រកួតប្រជែងលើកទីបីនៅឆ្នាំ 2026។

សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីប្រកួតប្រជែង "ការជំរុញនវានុវត្តន៍សម្រាប់អនាគតប្រជាសាស្រ្តនៅអាស៊ី" និងព័ត៏មានលម្អិតពីលក្ខខណៈវិនិច្ឆ័យ លោកអ្នកអាចរកបានតាមរយៈតំណនេះ ។ ថ្ងៃផុតកំណត់នៃការដាក់ពាក្យគឺថ្ងៃទី 28 ខែមេសា ឆ្នាំ 2025

កម្មវិធីប្រកួតនេះដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងបេសកកម្មជាសកលរបស់យើង Manulife Impact Agenda ដែលផ្ដោតសំខាន់លើគោលការណ៍កសាង និងពង្រឹងទីឃាយភាពតាមរយៈការចូលរួមចំណែក និងគំនិតផ្ដួចផ្ដើមនានាទាក់ទងនឹងសង្គម និងបរិស្ថានទៅលើផ្នែកណាដែលយើងមានលទ្ធភាពក្នុងការផ្លាស់ប្ដូរឱ្យកាន់តែប្រសើរ។

ដើម្បីស្វែងយល់បន្ថែមអំពីបេសកកម្មជាសកលរបស់យើង Manulife Impact Agenda សូមចូលទៅកាន់ manulife.com/impact

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍

ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ពិភពលោក ដែលជួយអតិថិជនយើងធ្វើការសម្រេចចិត្តឲ្យកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរ។ យើងមានស្នាក់ការកណ្តាល ជាសកលនៅទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា ហើយមានប្រតិបត្តិការអាជីវកម្មជា ក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្តា ការិយាល័យនៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក ដែលកំពុងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ និងដំណោះស្រាយធានារ៉ាប់រង ជូនអតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ 2024 យើងមានបុគ្គលិកជាង 37,000 នាក់ ភ្នាក់ងារធានារ៉ាប់រងជាង 109,000 នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជាង 36 លាននាក់ នៅទូទាំងសកលលោក។ យើងធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលបត្រ តូរ៉ុនតូ ញូវយ៉ក និង ទីផ្សារមូលបត្រហ្វីលីពីនហើយនៅលើទីផ្សារមូលបត្រហុងកុងក្រោមឈ្មោះ 945។ សម្រាប់ព័ត៌មានបន្ថែមស្ដីពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល សូមចូលទៅកាន់គេហទំព័រ manulife.com.

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេបូឌា

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី 28 ខែមិថុនា ឆ្នាំ2012 ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។​ ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ​ www.manulife.com ឬទាក់ទងទៅកាន់លេខទូរស័ព្ទ 1800 211 211.

អំពី UpLink

UpLink គឺជាគំនិតផ្តួចផ្តើមវេទិកាសេដ្ឋកិច្ចពិភពលោកដែលបង្កើតឡើងកិច្ចសហការជាមួយក្រុមហ៊ុន Deloitte និង Salesforce ដែលត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីឥទ្ធិពល នៃសហគ្រិនភាពក្នុងការដោះស្រាយបញ្ហាប្រឈមបន្ទាន់បំផុតរបស់ពិភពលោក។ UpLink បង្កើតប្រព័ន្ធអេកូឡូស៊ីដែលអនុញ្ញាតឱ្យសហគ្រិនថ្មីដែលមានគោលបំណងបង្កើតអាជីវកម្ម ដែលអាចចូលរួមចំណែកក្នុងការកសាងអនាគតប្រកបដោយនិរន្តរភាព ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់តំណនេះ

ទំនាក់ទំនងសារព័ត៌មាន                                

កញ្ញា ជា វិជាន​                                                                                    

096-2829-791                                                           

Vichean_chea@manulife.com

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh