រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

មេនូឡាយហ្វ៍ គាំទ្រក្តីស្រមៃរបស់កុមារកម្ពុជាជាមួយផលិតផលធានារ៉ាប់រងថ្មី
“Manulife បរិញ្ញា (Manulife Pak Rinha)”

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៥

ភ្នំពេញ៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ មានមោទនភាពក្នុងការដាក់សម្ពោធផលិតផលថ្មីដែលមានឈ្មោះថា “មេនូឡាយហ្វ៍ បរិញ្ញា (Manulife Pak Rinha)” ដើម្បីធានាអនាគតការសិក្សារបស់កុមារកម្ពុជា និងផ្តល់សន្តិភាពផ្លូវចិត្តផ្នែកហិរញ្ញវត្ថុដល់ឪពុកម្តាយគ្រប់ៗរូប។ ផលិតផលនេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើការយល់ដឹងយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមរបស់ឪពុកម្តាយនៅកម្ពុជា ដែលមានក្តីស្រមៃចង់ឱ្យកូនអាចបន្តការសិក្សានៅសាកលវិទ្យាល័យបានទោះបីជាមិនមានវត្តមានរបស់ពួកគាត់ក៏ដោយ។

ការអប់រំត្រូវបានចាត់ទុកជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតដ៏ត្រចះត្រចង់របស់កូនៗ ​ប៉ុន្តែ ឪពុកម្តាយភាគច្រើនមានការព្រួយបារម្ភ អំពីលទ្ធភាពផ្នែកហិរញ្ញវត្ថុរបស់ខ្លួនក្នុងការផ្គត់ផ្គង់ដល់ការសិក្សារបស់កូនឱ្យបានចប់ចុងចប់ដើម ជាពិសេសពេលមានហេតុការណ៍អកុសលណាមួយកើតឡើងដោយមិនដឹងទុកជាមុន ហេតុនេះហើយបានជា ផលិតផលធានារ៉ាប់រង Manulife បរិញ្ញា​ ​ត្រូវបានបង្កើតដើម្បីឆ្លើយតបទៅនឹង​បញ្ហានេះ។ក "ច្នៃជីវិតកាន់តែប្រសើរ"។ នេះគឺជាការបំបែកកំណត់ត្រាថ្មីនៃព្រឹត្តិការណ៍នេះដែលមានអ្នកចូលរួមខ្ពស់បំផុត លើសឆ្នាំកន្លងទៅដល់ទៅ ៤០%។

Manulife បរិញ្ញា ​ធានាថាកូនៗមានឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដោយមិនបារម្ភពីភាពមិនទៀងទាត់​ក្នុងជីវិត។ ជាមួយការបង់បុព្វលាភធានារ៉ាប់រងតែមួយលើក Manulife បរិញ្ញា ផ្តល់ «អត្ថប្រយោជន៍ការពារលើការសិក្សា»ក្នុងករណី​​មាតាបិតា ឬអាណាព្យាបាល​ទទួលមរណភាព ឬពិការភាពទាំង្រសុង និងជាអចិន្ត្រៃយ៍។​ លើសពីនេះ ​​«អត្ថប្រយោជន៍ជំនួយគ្រួសារ» ក៏នឹងត្រូវបានផ្តល់ជូន​ក្នុងការ​ទប់លំនឹងហិរញ្ញវត្ថុក្នុងគ្រួសារ​អំឡុងពេលហេតុអកុសលនេះផងដែរ។ ​​

លោក​ ចាន់ រដ្ឋា​ អគ្គ​នាយក​​ ​​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា បានមានប្រសាសន៍ថា៖ «ក្នុងនាមខ្ញុំជាអាណាព្យាបាល​​មួយរូប ​ខ្ញុំមានមោទនភាព​​ក្នុងការបង្កើត​ Manulife បរិញ្ញា ​សម្រាប់ទីផ្សារកម្ពុជា។ Manulife បរិញ្ញាជាផលិតផលធានារ៉ាប់រងដំបូងនៅកម្ពុជាដែលផ្ដល់លទ្ធភាពឱ្យឪពុកម្ដាយគ្រប់រូបមានការធានារ៉ាប់រងអាយុជីវិតយ៉ាងហោចណាស់មួយសម្រាប់កូន។» ​​

លោក ចាន់ រដ្ឋា បានបន្ថែមទៀតថា៖ «ផលិតផលនេះក៏បានឆ្លុះបញ្ជាំងពីការ​រួមចំណែក​របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ គាំទ្រ​​និយតករធានារ៉ាប់រងកម្ពុជា (IRC) ក្នុងការសម្រេចឱ្យបាននូវអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋ​កិច្ច 5.5% នៅឆ្នាំ 2030”។

ទទួលយកការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ តាមរយៈ 1800 211 211 ឬ ចូលទៅកាន់គេហទំព័រតាមតំណរភា្ជប់នេះ ​https://bit.ly/4dd7vhf  ​សម្រាប់ព័ត៌មាន​​​លម្អិត។ 

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍

ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ពិភពលោក ដែលជួយអតិថិជនយើងធ្វើការសម្រេចចិត្តឱ្យកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរ។ យើងមានស្នាក់ការកណ្តាល ជាសកលនៅទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា ហើយមានប្រតិបត្តិការអាជីវកម្មជា ក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្តា ការិយាល័យនៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក ដែលកំពុងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ និងដំណោះស្រាយធានារ៉ាប់រង ជូនអតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ 2024 យើងមានបុគ្គលិកជាង 37,000 នាក់ ភ្នាក់ងារធានារ៉ាប់រងជាង 109,000 នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជាង 36 លាននាក់ នៅទូទាំងសកលលោក។ យើងធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលបត្រ តូរ៉ុនតូ ញូវយ៉ក និង ទីផ្សារមូលបត្រហ្វីលីពីនហើយនៅលើទីផ្សារមូលបត្រហុងកុងក្រោមឈ្មោះ 945។ សម្រាប់ព័ត៌មានបន្ថែមស្ដីពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល សូមចូលទៅកាន់គេហទំព័រ www.manulife.com

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី 28 ខែមិថុនា ឆ្នាំ2012 ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។​ ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ​ www.manulife.com ឬទាក់ទងទៅកាន់លេខទូរសព្ទ 1800 211 211.

 

ទំនាក់ទំនងសារព័ត៌មាន                                

កញ្ញា ជា វិជាន​                                                                             

096-2829-791                                                       

Vichean_chea@manulife.com