ថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ 2026
រាជធានីភ្នំពេញ – ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានមោទនភាពក្នុងការណែនាំនូវផលិតផលថ្មី “Manulife គាំពារ” ដែលជាកញ្ចប់ធានារ៉ាប់រង បង្កើតឡើងដើម្បីធានាថាគ្រួសារកម្ពុជាមានលទ្ធភាព និងជំនួយហិរញ្ញវត្ថុគ្រប់គ្រាន់ ក្នុងការពិនិត្យ និងរកឱ្យឃើញជំងឺមហារីកនៅដំណាក់កាលដំបូង ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលវេលា។ តាមរយៈផលិតផលនេះ អតិថិជននឹងទទួលបានការការពារភ្លាមៗ ពេលរកឃើញថាមានជំងឺមហារីក ទាំងដំណាក់កាលដំបូង និងដំណាក់កាលធ្ងន់ធ្ងរ។ ផលិតផលថ្មីនេះ ដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងបេសកកម្មរបស់ ក្រុមហ៊ុន ក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅប្រកបដោយសុខភាពល្អ និងយូរអង្វែង (អាយុវែង) ដើម្បីកសាងអនាគតដ៏រឹងមាំ និងកាន់តែប្រសើរសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។
យោងតាមប្រសាសន៍របស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុងពីធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» បានឱ្យដឹងថា កម្ពុជារកឃើញ ករណីថ្មីៗពីជំងឺមហារីកប្រមាណ 20,000 ករណី និងអត្រាមរណភាពដោយសារជំងឺមហារីកចំនួន 14,000[1]នាក់ ជារៀងរាល់ឆ្នាំ ដែលស្មើនឹង 38 នាក់ក្នុងមួយថ្ងៃ។ ទិន្នន័យនេះមានន័យថា ប្រជាជនកម្ពុជាប្រមាណ 38 នាក់ បានបាត់បង់ជីវិតជារៀងរាល់ថ្ងៃដោយសារជំងឺមហារីកនៅកម្ពុជា។ ផ្ទុយទៅវិញ ជំងឺមហារីកដែលអាចព្យាបាលជា ត្រូវបានរកឃើញនៅដំណាក់កាលដំបូង ព្រោះថានៅពេលដែលទុកឱ្យរោគសញ្ញាលេចឡើង ភាគច្រើននៅដំណាក់កាលចុងក្រោយទៅហើយ។ ក្នុងពេលជាមួយគ្នានេះ ការចំណាយលើថ្លៃព្យាបាល (រាប់ទាំងជំងឺទូទៅ) របស់ប្រជាជនកម្ពុជា ឃើញថា 71.5%[2] ត្រូវបានដកចេញពីប្រាក់ចំណូលដុលក្នុងគ្រួសារ និង 23.7%ដកចេញពីប្រាក់សន្សំ ដែលបញ្ហានេះហើយធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុយ៉ាងខ្លាំង។
លោក ចាន់ រដ្ឋា អគ្គនាយក ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ “ខ្ញុំសង្កេតឃើញថាបងប្អូនខ្មែរភាគច្រើនមិនហ៊ានទៅពិនិត្យសុខភាព ដោយខ្លាចថា នៅពេលដែលគាត់រកឃើញថាមានជំងឺមហារីក ពួកគាត់មិនមានលទ្ធភាពទទួលការព្យាបាល។”
លោកបានបន្ថែមថា៖ “ប្រជាជនកម្ពុជាប្រមាណ 38 នាក់ ដែលបានបាត់បង់ជីវិតដោយសារជំងឺមហារីកជារៀងរាល់ថ្ងៃ គឺជាតួលេខដែលអាចទប់ស្កាត់ ឬកាត់បន្ថយបាន តាមរយៈការពិនិត្យសុខភាព និងធ្វើរោគវិនិច្ឆ័យរកជំងឺមហារីកឱ្យឃើញនៅដំណាក់កាលដំបូង ហើយការមានថវិកាគ្រប់គ្រាន់ក្នុងការព្យាបាល។ កត្តាទាំងអស់នេះហើយដែល Manulife គាំពារ នឹងចូលរួមចំណែក ធ្វើយ៉ាងណាឱ្យអត្រាការស្លាប់ថយចុះពី 38 នាក់ មក 30 នាក់ ឬយ៉ាងហោចណាស់ធ្លាក់មកនៅត្រឹម 20 នាក់ ក្នុងមួយថ្ងៃ។”
Manulife គាំពារ នឹងផ្ដល់អត្ថប្រយោជន៍លើជំងឺមហារីក កម្រិតដំបូង និងកម្រិតធ្ងន់ រហូតដល់ 10,000 ដុល្លារអាម៉េរិក ដែលអតិថិជនអាចប្រើប្រាស់សម្រាប់ព្យាបាលទាន់ពេលវេលា និងជាសះស្បើយ។ ជាមួយការបង់បុព្វលាភធានារ៉ាប់រងត្រឹមតែ 2 ឆ្នាំ សម្រាប់ការការពាររហូតដល់ 6 ឆ្នាំ។ កាន់តែពិសេស អតិថិជននឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 40% លើបុព្វលាភធានារ៉ាប់រងសរុប នៅពេលដែលអតិថិជនជ្រើសរើសការបង់ការបង់ផ្ដាច់សរុប នៅឆ្នាំទី 1។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bit.ly/4bqYm65
អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍
ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ពិភពលោក ដែលមានស្នាក់ការ កណ្តាល ជាសកលនៅទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា។ ជាមួយមហិច្ឆតាក្នុងការក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេសម្រាប់អតិថិជន យើងមានប្រតិបត្តិការអាជីវកម្មជា ក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្តា ការិយាល័យនៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក ដែលកំពុងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ ដំណោះស្រាយធានារ៉ាប់រង និងសុខភាព ជូនអតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ 2025 យើងមានបុគ្គលិកជាង 37,000 នាក់ ភ្នាក់ងារធានារ៉ាប់រងជាង 106,000 នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជាង 37 លាននាក់ នៅទីផ្សារចំនួន 25 ទូទាំងសកលលោក។ យើងធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលបត្រ តូរ៉ុនតូ ញូវយ៉ក និង ទីផ្សារមូលបត្រហ្វីលីពីនហើយនៅលើទីផ្សារមូលបត្រហុងកុងក្រោមឈ្មោះ 945ฯ សម្រាប់ព័ត៌មានបន្ថែមស្ដីពី ក្រុមហ៊ុន មេនូឡាយហ្វ៍ សូមចូលទៅកាន់គេហទំព័រ manulife.com
អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី 28 ខែមិថុនា ឆ្នាំ2012 ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.manulife.com ឬទាក់ទងទៅកាន់លេខទូរសព្ទ 1800 211 211។
ទំនាក់ទំនងសារព័ត៌មាន
កញ្ញា ជា វិជាន
096-2829-791