យើងខ្ញុំ និងអ្នកផ្តល់សេវាកម្មរបស់យើង ប្រើប្រាស់ Cookies និងបច្ចេកវិទ្យាស្រដៀងគ្នា ដើម្បីកំណត់បទពិសោធន៍តាមបុគ្គល និងពង្រឹង បទពិសោធន៍ឌីជីថលលើអ៊ីនធឺណិត របស់អ្នក។

យើងខ្ញុំយកចិត្តទុកដាក់ចំពោះឯកជនភាពរបស់អ្នក ហើយប្រើប្រាស់ Cookies តែសម្រាប់គោលបំណងសុវត្ថិភាព ប្រតិបត្តិការគេហទំព័រ និងការវិភាគការប្រើប្រាស់គេហទំព័រតែប៉ុណ្ណោះ។ យើងខ្ញុំក៏ប្រើ Cookies ដើម្បីបង្កើនប្រសិទ្ធភាពគេហទំព័រ និងផ្តល់ជូនការផ្សព្វផ្សាយពាណិជ្ជកម្មដែលសមស្របទៅនឹងចំណាប់អារម្មណ៍របស់អ្នកផងដែរ។​ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមអាន Cookies Notice​ របស់យើងខ្ញុំ។ 

ស្វែងយល់បន្ថែម
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

វិធីបង់បុព្វលាភធានារ៉ាប់រង

    

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា តែងតែផ្តោតសំខាន់ទៅលើការផ្ដល់សេវាកម្ម និងបទពិសោធន៍ឲ្យបានល្អបំផុតជូនអតិថិជនរបស់យើង ចាប់ពីជំហានដំបូងរហូតដល់ទទួលបានការការពារពីគម្រោងធានារ៉ាប់រងដែលអតិថិជនយើងជ្រើសរើស។ ដូចនេះ យើង​ខ្ញុំមានសេចក្តីរីករាយក្នុងការនាំមកជូននូវវិធីបង់បុព្វលាភធានារ៉ាប់រងថ្មី​ ៣ យ៉ាងដែលមានភាពងាយស្រួល​​ ឆាប់រហ័ស និងសុវត្ថិភាពជូនអតិថិជនទាំងអស់ដូចខាងក្រោម៖

  • តាមរយៈ QR កូដ ដែលមាននៅលើសំណើរសុំការធានារ៉ាប់រងសម្រាប់អតិថិជនថ្មី

អតិថិជនអាចធ្វើការបង់បុព្វលាភធានារ៉ាប់រងដោយគ្រាន់តែស្កេន QR កូដ​នៅលើសំណើរសុំការធានារ៉ាប់រងដែលផ្តល់​​ដោយភ្នាក់ងារធានារ៉ាប់រង ជាមួយជម្រើសដូចជា ABA ​​​KHQR, Debit ឬ Credit Card។

  • តាមរយៈតំណរភ្ជាប់នៅក្នុងសារ SMS សម្រាប់អតិថិជនដែលមានការធានារ៉ាប់រងស្រាប់

នៅរយៈពេល ២១ ថ្ងៃមុនដល់កាលកំណត់បង់បុព្វលាភធានារ៉ាប់រង អតិថិជននឹងទទួលបាន​សារ SMS (ដែលមានសុពលភាព ៥១​ ថ្ងៃ) ដែលក្នុងនោះនឹងមានតំណរភា្ជប់​ ដែលអតិថិជនអាចធ្វើការបង់បុព្វលាភធានារ៉ាប់រងបាន​ជាមួយជម្រើសដូចជា ABA KHQR, Debit ឬ Credit Card។

  • តាមរយៈគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សម្រាប់អតិថិជន​ទាំងអស់

អតិថិជនទាំងអស់អាចធ្វើការបង់បុព្វលាភធានារ៉ាប់រងដោយចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធ្វើការបង់បុព្វលាភតាមរយៈតំណរភ្ជាប់ខាងក្រោមជាមួយជម្រើសដូចជា ABA KHQR, Debit/Credit Card។

    សម្រាប់ព័ត៌មានលម្អិត​ សូមទស្សនាវីដេអូខាងក្រោម។​ ប្រសិនបើលោកអ្នកមានសំណួរ សូមទំនាក់ទំនងមកកាន់ភ្នាក់ងារ​ធានារ៉ាប់រងរបស់លោកអ្នក ឬទូរស័ព្ទមកកាន់ 1800 211 211 (ដោយឥតគិតថ្លៃ) ។

 

សូមអរគុណ!!!

ដើម្បីទទួលការប្រឹក្សាដោយឥតគិតថ្លៃ សូមចូលទៅកាន់

manulife.com.kh/km/contact-us.html ឬទាក់ទងមកកាន់​ 1800 211 211​ (ដោយឥតគិតថ្លៃ)