រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

កិច្ចការ 3 យ៉ាងដែលលោកអ្នកត្រូវធ្វើដើម្បីរក្សាសុវត្ថិភាពហិរញ្ញវត្ថុគ្រួសាររបស់លោកអ្នក

Financial-Family-secure - life insurance - insight - manulife cambodia

លោកអ្នកត្រូវពិភាក្សាគ្នាឱ្យបានច្រើនជាមួយដៃគូរបស់លោកអ្នកអំពីការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ ដូចជា កន្លែងដែលលោកអ្នកគួរវិនិយោគប្រាក់របស់លោកអ្នកជាដើម។ នៅពេលដែលទ្រព្យសម្បត្តិរបស់លោកអ្នកកើនឡើងកាន់តែច្រើន ហើយកូនៗកាន់តែធំពេញវ័យ លោកអ្នកគួរតែបន្តធ្វើការពិភាក្សាអំពីបញ្ហាទាំងនេះបន្ថែមទៀតដោយសារតែអនាគតរបស់មនុស្សយើងគឺមិនមានភាពឋិតថេរឡើយ។ ដូច្នេះយើងសូមបង្ហាញអំពីកិច្ចការចំនួន 3 យ៉ាងដែលលោកអ្នកគួរតែអនុវត្តដើម្បីរក្សាសុវត្ថិភាពហិរញ្ញវត្ថុគ្រួសាររបស់លោកអ្នក។

1. កសាងកញ្ចប់ហិរញ្ញវត្ថុដ៏រឹងមាំ

ស្ថិតក្នុងយុគសម័យសេដ្ឋកិច្ចអស្ថិរភាពដូចនាពេលបច្ចុប្បន្ននេះ ការបម្រុងទុកមូលនិធិសម្រាប់គ្រោះអាសន្ន អាចខុសគ្នាពីការរស់ដោយសុខស្រួល គ្រួសាររស់នៅដោយធម្មតា និងឧបសគ្គជាទូទៅដើម្បីបំពេញតម្រូវការក្នុងគ្រួសារ។ ដើម្បីជៀសវាងកុំឲ្យមានបញ្ហាហិរញ្ញវត្ថុរយៈពេលវែង យើងសូមណែនាំឱ្យលោកអ្នកបង្កើតមូលនិធិបម្រុងសម្រាប់គ្រោះអាសន្នដើម្បីទុកសម្រាប់ធ្វើការចំណាយលើតម្រូវការរស់នៅមូលដ្ឋាននៅក្នុងករណីមានហេតុការណ៍ណាមួយកើតឡើងធ្វើឱ្យអស់ការងារធ្វើរយៈពេលវែង ឬមានបញ្ហាហិរញ្ញវត្ថុណាមួយកើតឡើង។ ចូរសន្សំប្រាក់ទុកសម្រាប់ការចំណាយរស់នៅសម្រាប់រយៈពេលប្រហែលចាប់ពី 3 ទៅ 6 ខែនៅក្នុងគណនីរបស់លោកអ្នក។

លោកអ្នកអាចរំលែកប្រាក់របស់លោកអ្នកសម្រាប់ការបម្រុងទុកនេះដោយការបន្ថយភាពហឺហាមួយចំនួនតូច ដូចជា ការចំណាយប្រាក់ទិញកាហ្វេឡាតេម៉ាកថ្លៃៗនៅហាងកាហ្វេម៉ាកល្បីៗដែលលោកអ្នកចូលចិត្ត ឬការឈប់ទៅបរិភោគអាហារនៅខាងក្រៅរៀងរាល់ល្ងាចថ្ងៃសុក្រជាដើម។

2.  វិនិយោគលើការអប់រំដែលមានគុណភាពសម្រាប់កូនៗ ហើយត្រូវចាប់ផ្ដើមតាំងពីពួកគេនៅក្មេង

Financial-Family-secure - life insurance - insight - manulife cambodia

ចំណុចអាទិភាពដែលត្រូវធ្វើការពិភាក្សាអំពីទិសដៅហិរញ្ញវត្ថុរបស់គ្រួសារលោកអ្នក គួរតែជាការអប់រំរបស់កូនៗ។ ការធ្វើការងារពេញម៉ោង ខណៈពេលកំពុងព្យាយាមរកប្រាក់ដើម្បីបញ្ជូនកូនទៅសាលារៀនដែលមានការអប់រំមានគុណភាពល្អបំផុតនោះ អាចជាកិច្ចការដ៏លំបាក ប៉ុន្តែវាពិតជាមានគុណតម្លៃខ្ពស់ខ្លាំងណាស់។ នៅចុងសប្ដាហ៍ សូមចំណាយពេលមួយម៉ោងដើម្បីជួយកូនរបស់លោកអ្នកធ្វើកិច្ចការផ្ទះ ឬហាត់ធ្វើលំហាត់ចាស់ៗកាលពីឆ្នាំមុនៗ។

ការចំណាយលើការរៀនគួរ ការទិញសៀវភៅបន្ថែម និងម៉ូឌុលសិក្សាតាមអ៊ីនធឺណិត នឹងជួយកូនៗរបស់លោកអ្នកឱ្យទទួលបានលទ្ធផលសិក្សាដ៏ល្អបំផុត។ នេះគឺជាវិធីសាស្រ្តឈ្នះឈ្នះ ដោយសារតែវិធីសាស្រ្តនេះមិនត្រឹមតែជួយធ្វើឲ្យលោកអ្នកកាន់តែមានភាពឆ្លាតវៃប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយធ្វើឲ្យកូនរបស់លោកអ្នកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលបានអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាជាច្រើន ដែលផ្ដល់ជូនដោយរដ្ឋាភិបាល ឬដោយសាលាឯកជនផងដែរ។ អាហារូបករណ៍ជាច្រើននៅក្នុងចំណោមនេះ អាចផ្ដល់ឱកាសឲ្យកូនរបស់លោកអ្នកបន្តការសិក្សានៅសាកលវិទ្យាល័យ ឬនៅមហាវិទ្យាល័យដោយលោកអ្នកស្ទើរតែមិនចំណាយប្រាក់ទាល់តែសោះក៏មាន។ នៅពេលកូនរបស់លោកអ្នកមានលក្ខណៈសម្បត្តិកាន់តែខ្ពស់ ពួកគេក៏នឹងមានឱកាសខ្ពស់ក្នុងការទទួលបានការងារមានប្រាក់បៀវត្សរ៍ខ្ពស់ផងដែរ ដូច្នេះសូមរៀបចំគម្រោងទុកជាមុនសម្រាប់កូនៗរបស់លោកអ្នកមានភាពល្អប្រសើរនៅក្នុងជីវិត។

3. ការវិនិយោគលើគម្រោងធានារ៉ាប់រង

Financial-Family-secure - life insurance - insight - manulife cambodia

ពេលខ្លះ ប្រាក់ទាំងអស់របស់លោកអ្នកអាចនឹងចំណាយអស់រលីងពីខ្លួនទៅលើឧបត្តិហេតុអាក្រក់ណាមួយដែលធ្វើឲ្យលោកអ្នក ឬមនុស្សជាទីស្រឡាញ់របស់លោកអ្នក ត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យ ធ្លាក់ខ្លួនពិការភាព ឬបាត់បង់អាយុជីវិត។ លើសពីនេះទៅទៀត ជំងឺធ្ងន់ធ្ងរ ឬកាចសាហាវអាចកើតឡើងចំពោះលោកអ្នក និងចំពោះមនុស្សជាទីស្រឡាញ់របស់លោកអ្នកបានគ្រប់ពេលវេលាទាំងអស់។

ដើម្បីមានអារម្មណ៍ស្ងប់ក្នុងចិត្ត និងការពារហិរញ្ញវត្ថុរបស់លោកអ្នកឲ្យមានសុវត្ថិភាព ជម្រើសដ៏ឆ្លាតវៃបំផុតគឺត្រូវវិនិយោគប្រាក់ទៅលើគម្រោងធានារ៉ាប់រងដើម្បីទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដែលលោកអ្នកអាចនឹងត្រូវការនៅពេលណាមួយដែលចាំបាច់។ សូមរួសរាន់អញ្ជើញមកពិនិត្យមើល គម្រោងដែលស័ក្ដិសមជាមួយនឹងតម្រូវការជាក់ស្ដែងរបស់លោកអ្នកឥឡូវនេះដើម្បីការពារគ្រួសាររបស់លោកអ្នកឲ្យរួចផុតពីហានិភ័យនានា។


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!


ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)