ជំងឺបេះដូងតែងតែកើតឡើងមានចំពោះបុរសជាញឹកញាប់ ប៉ុន្តែយោងតាមមន្ទីរពេទ្យមហាវិទ្យាល័យ ស្រ្តី (Women’s College) បានបង្ហាញថាស្ត្រីមានទំនោរអាចនឹងស្លាប់ដោយសារជំងឺសរសៃបេះដូង ជាងជំងឺផ្សេងៗរហូតដល់ទៅដប់ដងឯណោះ។ ទោះបីជាយ៉ាងណា មានព័ត៌មានដ៏ល្អមួយបានលើកឡើងថាការរស់នៅប្រកបដោយសុខភាពល្អ និងការមានចំណេះដឹងសម្បូរបែបអំពីការគ្រប់ គ្រងហានិភ័យ និងរោគសញ្ញាមួយចំនួនអាចជួយបង្ការជំងឺទាំងនេះបាន។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលជួយឲ្យបេះដូងរបស់លោកអ្នកមានសុខភាពល្អ៖
ការរក្សាទម្ងន់រាងកាយមានសុខភាពល្អ អាចជួយបន្ថយហានិភ័យកើតជំងឺ។ សូមធ្វើការហាត់ប្រាណបែបសាមញ្ញឲ្យបានយ៉ាងតិចណាស់ 30 នាទីជាងរៀងរាល់ថ្ងៃ និងចំនួនប្រាំថ្ងៃក្នុងមួយសប្ដាហ៍។ លោកអ្នកគប្បីធ្វើសកម្មភាពណាមួយដែលលោកអ្នកចូលចិត្តមិនថាជាការរាំកម្សាន្ត ហាត់ក្បាច់គុណ ឬការលើកទម្ងន់នោះទេពោលគឺធ្វើលំហាត់ប្រាណណាមួយដែលលោកអ្នកចូលចិត្ត។
គន្លឹះ៖ ហាត់ប្រាណជាមួយមិត្តភក្តិ។ ការសិក្សាមួយបានបង្ហាញថាការធ្វើលំហាត់ប្រាណជាមួយមិត្តភក្តិជួយឲ្យអ្នកកាន់តែចូលចិត្តហាត់ប្រាណ។
រក្សាសុខភាពឲ្យបានល្អជាមួយនឹងការបរិភោគអាហារដូចជាផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ គ្រាប់សណ្ដែក និងប្រូតេអ៊ីនគ្មានជាតិខ្លាញ់។ លោកអ្នកគប្បីខិតខំប្រឹងប្រែងកាត់បន្ថយការបរិភោគអាហារដែលមានជាតិស្ករ ជាតិខ្លាញ់ឆ្អែត និងអាហារកែច្នៃ។
គន្លឹះ៖ ឃ្លានមែនទេ? ចាប់យកផ្លែវ៉លណាត់មួយក្ដាប់ដៃមក ពីព្រោះថា ផ្លែឈើប្រភេទនេះបំពេញតម្រូវការរបស់លោកអ្នកបាន ហើយវាសម្បូរទៅដោយជាតិអាស៊ីតខ្លាញ់អូម៉េហ្គា 3 ដែលជួយកាត់បន្ថយបញ្ហារលាកសរសៃឈាមរបស់លោកអ្នកបាន។
រក្សាសុខភាពឲ្យបានល្អជាមួយនឹងការបរិភោគអាហារដូចជាផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ គ្រាប់សណ្ដែក និងប្រូតេអ៊ីនគ្មានជាតិខ្លាញ់។ លោកអ្នកគប្បីខិតខំប្រឹងប្រែងកាត់បន្ថយការបរិភោគអាហារដែលមានជាតិស្ករ ជាតិខ្លាញ់ឆ្អែត និងអាហារកែច្នៃ។
គន្លឹះ៖ ការហាត់ប្រាណគឺជាមធ្យោបាយកាត់បន្ថយភាពតានតឹងយ៉ាងមានប្រសិទ្ធភាព។ នៅពេលដែលលោកអ្នកមានអារម្មណ៍ថាធុញថប់ សូមធ្វើលំហាត់ប្រាណ ឬដើរហាត់ប្រាណ។
អរម៉ូនដែលផលិតដោយស្ត្រេស នឹងធ្វើឱ្យសរសៃឈាមរបស់អ្នកងាយប្រឈមនឹងការបង្កើតបន្ទះ។ ចូរសម្រាកឲ្បបានច្រើនដូចជា ចំណាយពេលជាមួយមិត្តភក្តិ ហាត់យោគៈ ដើរលេង មើលខ្សែភាពយន្តដែលធ្វើឱ្យអ្នកសើច ឬគ្រាន់តែបិទភ្នែករបស់អ្នកពីរបីនាទីហើយដកដង្ហើម។
គន្លឹះ៖ កាត់បន្ថយការបរិភោគសារជាតិកាហ្វេអ៊ីន (ប្រសិនបើលោកអ្នកពិបាកគេង សូមជៀសវាងពិសាកាហ្វេនៅពេលក្រោយអាហារថ្ងៃត្រង់) និងបង្កើតទម្លាប់ចូលគេងដើម្បីឲ្យលោកអ្នកអាចសម្រាក និងគេងលក់នៅពេលដល់ម៉ោងសម្រាក។
ការជក់បារីគឺជាកត្តាហានិភ័យដ៏ធំមួយនៃការកើតជំងឺបេះដូង ការឈប់ជក់បារី ជួយកាត់បន្ថយហានិភ័យរបស់លោកអ្នកបានយ៉ាងល្អ ហើយការកាត់បន្ថយការស្រូបផ្សែងបារីពីអ្នកដទៃ ក៏ជាការសំខាន់មួយផងដែរ ប្រសិនបើគ្រួសាររបស់លោកអ្នក និងមិត្តភ័ក្តរបស់លោកអ្នកជក់បារី លោកអ្នកនឹងប្រឈមនឹងហានិភ័យខ្ពស់។
គន្លឹះ៖ ការផ្ដាច់សារធាតុញៀនណាមួយគឺពិតជារឿងពិបាកណាស់។ សូមប្រឹក្សាយោបល់ជាមួយ
វេជ្ជបណ្ឌិតអំពីវិធីសាស្ត្រផ្ដាច់សារធាតុញៀនដែលងាយស្រួល។
លោកអ្នកមិនអាចគ្រប់គ្រងកត្តាហានិភ័យដូចជាអាយុ យេនឌ័រ ប្រវត្តិគ្រួសារ និងសារធាតុពុលបាននោះទេ ប៉ុន្តែការយល់ដឹងអំពីហានិភ័យទាំងនោះអាចជួយឲ្យលោកអ្នកដឹងអំពីអាការៈរោគសញ្ញាមុនបាន ព្រមទាំងធ្វើការព្យាបាលនៅពេលចាំបាច់ផងដែរ។
គន្លឹះ៖ សូមពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នកប្រសិនបើអ្នកប្រឈមនឹងហានិភ័យនៃជំងឺបេះដូង។
អស់ការបារម្ភពីវិបត្តជំងឺធ្ងន់ធ្ងរជាមួយ គម្រោងអត្ថប្រយោជន៏ព្យាបាលជម្ងឺធ្ងន់ធ្ងរ របស់ មេនូឡាយហ៌្វ ខេមបូឌា។ ទទួលយកការប្រឹក្សាដោយឥតគិតថ្លៃពីអ្នកជំនាញរបស់យើង!
គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!
គន្លឹះហិរញ្ញវត្ថុ
ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!
ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)