រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

តើអ្វីទៅជាវិធីសាស្រ្ត​ឆ្លាតវៃក្នុងការសម្រេចក្តីស្រមៃ​កូន​​ទៅសិក្សានៅបរទេស?

ការសិក្សានៅបរទេស គឺជាឱកាសដ៏ល្អបំផុតមួយក្នុងការត្រួសត្រាយផ្លូវដល់បុត្រធីតាលោកអ្នក ដើម្បីការអភិវឌ្ឍន៍ខ្លួន ពង្រឹងចំណេះដឹង ដោយទទួលបានមកពីការអប់រំខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ។ ការផ្ដល់ឱកាសដល់កូន​លោកអ្នកទៅបន្តការសិក្សានៅបរទេសប្រទេស  គឺជាការវិនិយោគលើអនាគតរបស់ពួកគេ​ មិនតែប៉ុណ្ណោះ ក៏ជាផ្នែកមួយ​ជួយជំរុញឱ្យពួកគេបណ្តុះគំនិត និងទស្សនៈថ្មីៗ ស្វែងយល់ពីវប្បធម៌ដ៏ទៃ និង​ពង្រឹងសមត្ថភាពភាសាបរទេសរបស់ពួកគេថែមទៀតផង។ លើសពីនេះទៅទៀត ការសិក្សានៅបរទេស ជាមធ្យោបាយដ៏ល្អមួយក្នុងការបង្កើតទំនាក់ទំនងជាសកល សម្រាប់អាជីពក្នុងថ្ងៃអនាគត។

WEduShare_Web-content 2_1000px x 667px

ជាការពិតណាស់ ការបញ្ជូនកូនរបស់លោកអ្នកទៅបន្តការសិក្សានៅបរទេសទាមទារឱ្យឪពុកម្តាយ ឬអាណាព្យាបាល រៀបចំផែនការណ៍ហិរញ្ញវត្ថុច្បាស់លាស់ក្នុងរយៈពេលជាក់លាក់ណាមួយដើម្បីធ្វើឲ្យ​ក្តីស្រមៃរបស់កូនក្លាយជាការពិត។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួនដែលអាចជួយសម្រេចបំណងលោកអ្នក និងកូន៖

 

  1. ស្វែងរក​​សាលា ឬប្រទេសដែលមានតម្លៃសមរម្យ៖ មុនពេលរៀបចំផែនការហិរញ្ញវត្ថុ ឪពុកម្តាយ ឬអាណាព្យាបាល គួរពិចារណាទៅលើប្រទេសដែលចង់បញ្ជូនកូនទៅបន្តការសិក្សានោះជាមុនសិន។ បន្ទាប់មកធ្វើការសិក្សាពីការចំណាយក្នុងការស់នៅ   និងការចំណាយក្នុងសិក្សានៅប្រទេសនោះឱ្យច្បាស់ ដើម្បីដឹងពីលទ្ធភាពក្នុងការកំណត់ចំនួនថវិកាដែលត្រូវសន្សំ។
Tips for parents of planning child's oversea study - 1

2.​  ស្វែងយល់អំពីតម្លៃសិក្សា និងការចំណាយ៖ ការចំណាយលើ​ការសិក្សា និងរស់នៅ​ក្រៅប្រទេស មានភាពខុសៗគ្នាទៅតាមបណ្ដា​ប្រទេសនីមួយៗ ដូច្នេះឪពុកម្តាយ ឬអាណាព្យាបាល គួរ​ដឹងអំពីការចំណាយក្នុងប្រទេសដែលលោកអ្នក និងកូនបានជ្រើសរើស​ ទើបអាចដឹងថា ​ចំនួនថវិកាដែលត្រូវសន្សំប៉ុន្មាន​ ដែល​សមាមាត្រជាមួយនឹងការចំណាយជាក់ស្ដែង​នៅប្រទេសនោះ។ 

3.  រៀបចំផែនការហិរញ្ញវត្ថុ​៖ ដើម្បី​សម្រេចគោលដៅ​សន្សំសម្រាប់បញ្ជូនកូន​ទៅបន្តការសិក្សានៅបរទេស ឪពុកម្តាយ ឬអាណាព្យាបាល អាចពិចារណាអំពីជំហានក្នុងការចាប់ផ្ដើមសំខាន់ៗទាំងនេះ​ដូចជា៖ ​

  • កំណត់ចំនួនដែលជាគោលដៅ​សន្សំ
  • បង្កើតកញ្ចប់ថវិកា​សម្រាប់​ចាប់ផ្តើមសន្សំពីឥឡូវនេះបន្ទិចម្ដងៗទៅតាមលិទ្ធភាពដែលធ្វើទៅបាន 
  • តាមដានរាល់ចំណូល និងចំណាយដើម្បី​ជៀសវាសប៉ះពាល់ដល់កញ្ចប់​សន្សំ​
  • ប្រើប្រាស់កញ្ជប់សន្សំនោះសម្រាប់វិនិយោគយកប្រាក់ចំណេញពីការប្រាក់ (Fixed Deposit)
Student1

4.  ស្វែងរកអាហារូបករណ៍៖ ការទទួលបានអាហារូបករណ៍ ទៅបន្តការសិក្សានៅបរទេសក៏ជាមធ្យោបាយដ៏ល្អបំផុតមួយ ក្នងការជួយសម្រួលបន្ទុក រាល់ការចំណាយផ្សេងៗ ក៏ដូចជាការរស់នៅ និងសិក្សាក្រៅប្រទេសផងដែរ។

5.  ស្វែងរកភ្នាក់ងារប្រឹក្សាយោបល់៖ ការស្វែងរកអ្នកប្រឹក្សាយោបល់ដើម្បីបញ្ជូនកូនសិក្សានៅបរទេសគឺជារឿងសំខាន់ណាស់ ជាពិសេសសម្រាប់ ឪពុកម្តាយ ឬអាណាព្យាបាលដែលមិនធ្លាប់បញ្ជូនកូនទៅសិក្សានៅក្រៅប្រទេសកន្លងមក  ដើម្បីស៊ើបសួររាល់ព័ត៌មានផ្សេងៗអំពីការរស់នៅ និងការសិក្សាដើម្បីរៀបចំរាល់ឯកសារតម្រូវ​។ ដូច្នេះសូមស្វែងរកភ្នាក់ងារពិគ្រោះយោ​បល់ដែលអាចទុកចិត្តបាន និងទំនួលខុសត្រូវ ដោយគុណភាព។

single

គួររំលឹកផងដែលថា ការបញ្ជូនកូនរបស់អ្នកទៅបន្តសិក្សានៅបរទេស គឺជាការវិនិយោគដ៏មានតម្លៃបំផុត​សម្រាប់អនាគតរបស់ពួកគេ ​ហេតុនេះហើយតាមរយៈវិធីសាស្រ្ត​ទាំង ៥ ខាងលើ ​យើងសង្ឃឹមថាវានឹងអាចជាប្រយោជន៍ដើម្បីជួយឪពុកម្តាយ ឬអាណាព្យាបាលគ្រប់រូបសម្រេចបាននូវក្ដីស្រមៃរបស់កូនៗទៅ​សិក្សា​នៅបរទេសឱ្យក្លាយជាពិត៕


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!


ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)


ស្វែងយល់បន្ថែមអំពីផលិតផលរបស់ មេនូឡាយហ្វ៍ 

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?