សេចក្តីជូនដំណឹងសំខាន់៖ 

បច្ចុប្បន្ននេះ Microsoft កំពុងជួបប្រទះបញ្ហាដាច់សេវាកម្មជាសកល ដែលកំពុងប៉ះពាល់ដល់សេវាកម្មអ៊ីមែលរបស់យើង។ ហេតុនេះ ការឆ្លើយតបទៅកាន់អ៊ីមែលរបស់អ្នកនឹងមានភាពយឺតយ៉ាវ។ យើងសូមអភ័យទោសចំពោះភាពរអាក់រអួលណាមួយដែលកើតឡើង ខណៈពេលដែល Microsoft កំពុងដោះស្រាយបញ្ហានេះ។ ក្នុងករណីមានសំណួរ ឬបញ្ហាបន្ទាន់ សូមទាក់ទងមកកាន់ខ្សែទូរស័ព្ទសេវាកម្មរបស់យើង។

ស្វែងយល់បន្ថែម

យើងខ្ញុំ និងអ្នកផ្តល់សេវាកម្មរបស់យើង ប្រើប្រាស់ Cookies និងបច្ចេកវិទ្យាស្រដៀងគ្នា ដើម្បីកំណត់បទពិសោធន៍តាមបុគ្គល និងពង្រឹង បទពិសោធន៍ឌីជីថលលើអ៊ីនធឺណិត របស់អ្នក។

យើងខ្ញុំយកចិត្តទុកដាក់ចំពោះឯកជនភាពរបស់អ្នក ហើយប្រើប្រាស់ Cookies តែសម្រាប់គោលបំណងសុវត្ថិភាព ប្រតិបត្តិការគេហទំព័រ និងការវិភាគការប្រើប្រាស់គេហទំព័រតែប៉ុណ្ណោះ។ យើងខ្ញុំក៏ប្រើ Cookies ដើម្បីបង្កើនប្រសិទ្ធភាពគេហទំព័រ និងផ្តល់ជូនការផ្សព្វផ្សាយពាណិជ្ជកម្មដែលសមស្របទៅនឹងចំណាប់អារម្មណ៍របស់អ្នកផងដែរ។​ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមអាន Cookies Notice​ របស់យើងខ្ញុំ។ 

ស្វែងយល់បន្ថែម
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

តើប្រទេសណាខ្លះដែលឪពុកម្តាយកម្ពុជានិយមបញ្ជូនកូនទៅសិក្សា?

សម្រាប់ឪពុកម្តាយនៅកម្ពុជា ដែលកំពុងស្វែងរកទិសដៅសម្រាប់កូនដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ ខាងក្រោមនេះគឺជាប្រទេសមួយចំនួនដែលមានភាពល្បីល្បាញលើគុណភាពប្រព័ន្ធអប់រំស្តង់ដារអន្តរជាតិ និងលំដាប់ពិភពលោក ស្តង់ដារនៃការរស់នៅមាន​សុវត្ថិភាព ព្រមទាំងវប្បធម៌ចម្រុះជាតិសាសន៍ បច្ចេកវិទ្យា ភាពច្នៃប្រឌិត ​ការប្រកួតប្រជែង ជាពិសេសឱកាសទទួលបានការងារ និងអនាគតកាន់តែប្រសើរ។ 

ប្រទេសអូស្ត្រាលី 

  • ប្រព័ន្ធអប់រំមានគុណភាពខ្ពស់៖ ជាពិសេសសម្រាប់មុខជំនាញពាណិជ្ជសាស្រ្ត និងវិស្វកម្ម ក៏ដូចជាមុខជំនាញសិក្សាជាច្រើនទៀតដែលសិស្សនិស្សិតកម្ពុជាភាគច្រើនបានទៅសិក្សានៅទីនោះ។
  • ចម្រុះជាតិសាសន៍៖ មានឱកាសពង្រឹងផ្នែកទំនាក់ទំនងតាមរយៈការប្រាស្រ័យទាក់ទងជាមួយនិស្សិតមកពីតាមបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោក។
  • ស្តង់ដារនៃការរស់នៅ៖ ការរស់នៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងការស្វាគមន៍​រួសរាយរាក់ទាក់

សហរដ្ឋអាមេរិក

Untitled design - 2
  • ជម្រើសជំនាញសិក្សាច្រើនសម្បូរបែប៖ មានមុខជំនាញសិក្សាច្រើនក្នុងការជ្រើសរើស ជាពិសេសភាពបន់បែនដែលនិស្សិតអាចផ្លាស់ប្ដូរជំនាញសិក្សាតាមតម្រូវការ។
  • សាកលវិទ្យាល័យកំពូលៗលំដាប់ពិភពលោក (The Ivy League)
  • វប្បធម៌ចម្រុះ៖ ប្រមូលផ្ដុំដោយវប្បធម៌ចម្រុះពីប្រជាជនគ្រប់ជាតិសាសន៍ ដែលផ្តល់នូវបទពិសោធន៍រស់នៅដ៏សម្បូរបែប។

ចក្រភពអង់គ្លេស

Student1
  • ភាពច្នៃប្រឌិត និងការប្រកួតប្រជែង៖ ផ្ដល់នូវបរិយាកាសសិក្សាប្រកបដោយភាពច្នៃប្រឌិត និងការប្រកួតប្រជែង ជាមួយបរិក្ខារសិក្សាទំនើប។
  • ឱកាសធ្វើដំណើរកំសាន្តទៅទ្វីបអ៊ឺរ៉ុប៖ មិនត្រឹមតែទទួលបាននូវប្រព័ទ្ធអប់រំប្រកបដោយគុណភាពតែនិស្សិតក៏មានឱកាសក្នុងការធ្វើដំណើរកម្សន្តជុំវិញ ទ្វីបអ៊ឺរ៉ុប និងបទពិសោធន៍ថ្មីៗជាមួយការចំណាយទាប។

ប្រទេសកាណាដា 

single
  • គុណភាពប្រព័ន្ធអប់រំ៖ ឯកទេសមុខជំនាញវិទ្យាសាស្ត្រ ឬកម្មវិធីអប់រំ STEM និងប្រព័ន្ធអប់រំប្រកបដោយគុណភាព។
  • គុណភាពនៃការរស់នៅ៖ ជាមួយបទដ្ឋាននៃការរស់នៅមានស្តង់ដាខ្ពស់ និងសុវត្ថិភាព។

ប្រទេសនូវែលសេឡង់ 

  • ការបង្រៀន៖ តិចនិច និងស្តង់ដានៃការបង្រៀនឈានមុខគេ ជាមួយទំហំថ្នាក់រៀនតូច និងបច្ចេកវិជ្ជាទំនើប។
  • ឱកាសការងារ៖ ផ្ដល់ឲ្យនិស្សិតនូវឱកាសការងារទាំងក្នុងពេលសិក្សា និងក្រោយបញ្ចប់ការសិក្សា។
Untitled design - 1

ប្រទេសស្វីស

  • ការបង្រៀន៖ វិធីសាស្ត្របង្រៀនបែបទំនើប បច្ចេកទេសក្នុងការបង្រៀនមានភាពជឿនលឿន និងមានបច្ចេកវិទ្យាខ្ពស់
  • វប្បធម៌ចម្រុះ៖ ប្រមូលផ្ដុំដោយវប្បធម៌ចម្រុះពីប្រជាជនគ្រប់ជាតិសាសន៍ ដែលផ្តល់នូវបទពិសោធន៍រស់នៅដ៏សម្បូរបែប។
Untitled design - 5

គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!


ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)


ស្វែងយល់បន្ថែមអំពីផលិតផលរបស់ មេនូឡាយហ្វ៍ 

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?