រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

សាលាអន្តរជាតិ American Pacific International School

សាលាអន្តរជាតិ American Pacific International School ផ្តល់ការអប់រំអន្តរជាតិដែលមានគុណភាពខ្ពស់ដល់សិស្សចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ ដោយអនុវត្តតាមកម្មវិធីសិក្សា Cambridge International School។ សាលាអន្តរជាតិ American Pacific International Schoolត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2008 ក្រោមការដឹកនាំរបស់ក្រុមហ៊ុន NTC Group។ បច្ចុប្បន្ននេះ សាលាមានសាខា ២ នៅរាជធានីភ្នំពេញ គឺ សាខាដូនពេញ និងសាខាពេទ្យ លោកសង្ឈ ជាមួយនឹងចំនួនសិស្សប្រមាណជិត 500 នាក់ និងបុគ្គលិក 80 នាក់។
 

សាលាអន្តរជាតិ American Pacific International School ផ្តល់កម្មវិធីសិក្សាជាបីភាសា ដោយបង្រៀនជាភាសាខ្មែរ អង់គ្លេស និងភាសាចិន ដើម្បីលើកកម្ពស់សមត្ថភាពអន្តរជាតិនៃសិស្សរបស់យើង។ សាលាអន្តរជាតិ American Pacific International School ក៏ផ្តល់កម្មវិធី Cambridge Pathway ជាកម្មវិធីអន្តរជាតិ ចាប់ពី Early Years រហូតដល់ការប្រឡង A Level ថ្នាក់ទី១២ ជាចរន្តកម្មវិធីសិក្សាភាសាអង់គ្លេស។

 

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និង សាលាអន្តរជាតិ American Pacific International School  បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការចាប់ពីឆ្នាំ 2026 ដើម្បីផ្តល់សេវាកម្មបន្ថែមកាន់តែប្រសើរជូនចំពោះអតិថិជន។ ក្រុមហ៊ុនទាំងពីរក៏បានយល់ព្រមផ្តល់អត្ថប្រយោជន៍ និងសហការគ្នាទៅវិញទៅមកដូចបានចែងខាងក្រោម៖

បុគ្គលិកនិងភ្នាក់ងារលក់ ព្រមទាំងអតិថិជនរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានសិទ្ធក្នុងការទទួលបាន៖

  • បញ្ចុះតម្លៃលើថ្លៃសិក្សា 10% – អនុវត្តសម្រាប់កូនទីមួយ និងកូនទីពីរ។

     

លក្ខខណ្ឌសមត្ថភាព៖

  • កូនៗរបស់បុគ្គលិកនិងភ្នាក់ងារលក់ ព្រមទាំងអតិថិជនរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ត្រូវតែជាការចុះឈ្មោះថ្មី ត្រូវបានទទួល និងអនុម័តចូលរៀននៅមួយក្នុងចំណោមសាខា និងកម្មវិធីរបស់សាលាអន្តរជាតិ American Pacific International School។

 

ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែកញ្ចប់សេវាកម្ម ឬតម្លៃ ដោយមិនចាំបាច់ជូនដំណឹងជាមុន។