សេចក្តីជូនដំណឹងសំខាន់៖ 

បច្ចុប្បន្ននេះ Microsoft កំពុងជួបប្រទះបញ្ហាដាច់សេវាកម្មជាសកល ដែលកំពុងប៉ះពាល់ដល់សេវាកម្មអ៊ីមែលរបស់យើង។ ហេតុនេះ ការឆ្លើយតបទៅកាន់អ៊ីមែលរបស់អ្នកនឹងមានភាពយឺតយ៉ាវ។ យើងសូមអភ័យទោសចំពោះភាពរអាក់រអួលណាមួយដែលកើតឡើង ខណៈពេលដែល Microsoft កំពុងដោះស្រាយបញ្ហានេះ។ ក្នុងករណីមានសំណួរ ឬបញ្ហាបន្ទាន់ សូមទាក់ទងមកកាន់ខ្សែទូរស័ព្ទសេវាកម្មរបស់យើង។

ស្វែងយល់បន្ថែម

យើងខ្ញុំ និងអ្នកផ្តល់សេវាកម្មរបស់យើង ប្រើប្រាស់ Cookies និងបច្ចេកវិទ្យាស្រដៀងគ្នា ដើម្បីកំណត់បទពិសោធន៍តាមបុគ្គល និងពង្រឹង បទពិសោធន៍ឌីជីថលលើអ៊ីនធឺណិត របស់អ្នក។

យើងខ្ញុំយកចិត្តទុកដាក់ចំពោះឯកជនភាពរបស់អ្នក ហើយប្រើប្រាស់ Cookies តែសម្រាប់គោលបំណងសុវត្ថិភាព ប្រតិបត្តិការគេហទំព័រ និងការវិភាគការប្រើប្រាស់គេហទំព័រតែប៉ុណ្ណោះ។ យើងខ្ញុំក៏ប្រើ Cookies ដើម្បីបង្កើនប្រសិទ្ធភាពគេហទំព័រ និងផ្តល់ជូនការផ្សព្វផ្សាយពាណិជ្ជកម្មដែលសមស្របទៅនឹងចំណាប់អារម្មណ៍របស់អ្នកផងដែរ។​ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមអាន Cookies Notice​ របស់យើងខ្ញុំ។ 

ស្វែងយល់បន្ថែម
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

សាលាអន្តរជាតិ CIA FIRST

សាលាអន្តរជាតិ CIA FIRST ផ្តល់ការអប់រំដែលមានគុណភាពខ្ពស់ និងទទួលស្គាល់ជាសកល តាមរយៈបីសាខា ដោយបញ្ចូលកម្មវិធីសិក្សាអន្តរជាតិ និងកម្មវិធីសិក្សាខ្មែរ។ សាលាបង្កើនសមត្ថភាពសិស្សឱ្យក្លាយជាពលរដ្ឋសកល ដោយមានគ្រូបង្រៀនចម្រុះ កម្មវិធីច្នៃប្រឌិត និងការទទួលស្គាល់ពី WASC។

 

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងសាលាអន្តរជាតិ CIA FIRST​ បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការចាប់ពីឆ្នាំ 2023 ដើម្បីផ្តល់សេវាកម្មបន្ថែមកាន់តែប្រសើរជូនចំពោះអតិថិជន។ ក្រុមហ៊ុនទាំងពីរក៏បានយល់ព្រមផ្តល់អត្ថប្រយោជន៍ និងសហការគ្នាទៅវិញទៅមកដូចបានចែងខាងក្រោម៖

បុគ្គលិក អតិថិជនសកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងសមាជិកគ្រួសារ មានសិទ្ធិទទួលបាន៖

  • បញ្ចុះតម្លៃថ្លៃសិក្សា ៥% – អនុវត្តសម្រាប់កូនទី​១ ក្នុងឆ្នាំសិក្សាទី​១ និងទី​២ ជាប់គ្នានៃការចុះឈ្មោះសិក្សានៅ CIA FIRST។
  • បញ្ចុះតម្លៃថ្លៃសិក្សា ១០% – អនុវត្តសម្រាប់កូនទី​២ ក្នុងឆ្នាំសិក្សាទី​១ នៃការចុះឈ្មោះសិក្សានៅ CIA FIRST ហើយបន្ទាប់មក អនុវត្តបញ្ចុះតម្លៃ ៥% ចាប់ពីឆ្នាំទី​២ ឡើងទៅ តាមគោលការណ៍បញ្ចុះតម្លៃបងប្អូនរបស់ CIA FIRST។
  • បញ្ចុះតម្លៃថ្លៃសិក្សា ២០% – អនុវត្តសម្រាប់កូនទី​៣ ឡើងទៅ ចាប់ពីឆ្នាំសិក្សាទី​១ និងឆ្នាំបន្តៗ តាមគោលការណ៍បញ្ចុះតម្លៃបងប្អូនរបស់ CIA FIRST។
  • បញ្ចុះតម្លៃលើថ្លៃចុះឈ្មោះ ៥០% សម្រាប់កូនទី​១, ៧៥% សម្រាប់កូនទី​២ និង ១០០% សម្រាប់កូនទី​៣ ឡើងទៅ។
  • ថ្លៃប្រលងចូល និងថ្លៃប្រលង MAP ត្រូវបានលើកលែង ១០០%។
  • ផ្ដល់ជូនដោយឥតគិតថ្លៃនូវឈុតឯកសណ្ឋានសាលា CIA FIRST មួយឈុត – ផ្តល់ឱ្យម្តងតែមួយគត់។
  • បញ្ចុះតម្លៃ ៥០% សម្រាប់ការចុះឈ្មោះឡើងវិញ សម្រាប់ឆ្នាំបន្ទាប់ពីឆ្នាំដែលសិស្សបានចូលសិក្សាលើកដំបូងនៅ CIA FIRST។
  • បញ្ចុះតម្លៃ ៥០% សម្រាប់ថ្លៃ Technology & Resources និង Khmer Material – អនុវត្តរយៈពេលមួយឆ្នាំប៉ុណ្ណោះ។

លក្ខខណ្ឌ:

  • កូនៗរបស់បុគ្គលិក និងអតិថិជនរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ត្រូវតែជាសិស្សចូលថ្មី ហើយត្រូវបានទទួលចូលរៀននៅសាខាណាមួយក្នុងចំណោមសាខាទាំងអស់របស់ CIA FIRST។
  • កូនៗអាចទទួលបានបញ្ចុះតម្លៃ/ប្រម៉ូសិនផ្សេងទៀតរបស់ CIA FIRST ដូចជា បញ្ចុះតម្លៃបងប្អូន និងបញ្ចុះតម្លៃបង់ពេញឆ្នាំ/ពេញឆមាស។
  • CIA FIRST តម្រូវឱ្យមានឯកសារគាំទ្រ ដើម្បីបញ្ជាក់ថា កូនៗគឺជាកូនរបស់បុគ្គលិកនិងអតិថិជនរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ដែលជាដៃគូសហការផ្លូវការរបស់ CIA FIRST។
  • គោលការណ៍បញ្ចុះតម្លៃនេះ អនុវត្តនៅគ្រប់សាខារបស់ CIA FIRST។