រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

សាលាអន្តរជាតិ អ៊ិសវ៉ែស

ចក្ខុវិស័យរបស់ សាលាអន្តរជាតិ អ៊ិសវ៉ែស គឺផ្តល់ឱកាសដល់សិស្សគ្រប់រូបឱ្យបានសិក្សា ទទួលការប្រកួតប្រជែង បង្កើតនវានុវត្តន៍ គិតដោយវិចារណញ្ញាណ យល់ដឹងពីការទទួលយកភាពខុសគ្នា ហើយបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់ការសិក្សាបន្ត និង/ឬការងារនៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្ដូរជានិច្ច។ សាលាអន្តរជាតិ អ៊ិសវ៉ែស ប្តេជ្ញាចិត្តចំពោះភាពល្អឥតខ្ចោះផ្នែកសិក្សា ដោយធ្វើឱ្យការសិក្សាមានភាពពាក់ព័ន្ធ និងសមស្រប។ សាលាអន្តរជាតិ អ៊ិសវ៉ែស ប្ដេជ្ញាចិត្តនឹងបណ្តុះបណ្តាលឱ្យកុមារម្នាក់ៗមានក្ដីស្រឡាញ់ចំពោះការសិក្សារហូតមួយជីវិត និងសមត្ថភាពដោះស្រាយបញ្ហាដោយភាពច្នៃប្រឌិត។

 

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និង សាលាអន្តរជាតិ អ៊ិសវ៉ែស  បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការចាប់ពីឆ្នាំ 2026 ដើម្បីផ្តល់សេវាកម្មបន្ថែមកាន់តែប្រសើរជូនចំពោះអតិថិជន។ ក្រុមហ៊ុនទាំងពីរក៏បានយល់ព្រមផ្តល់អត្ថប្រយោជន៍ និងសហការគ្នាទៅវិញទៅមកដូចបានចែងខាងក្រោម៖

បុគ្គលិកនិងភ្នាក់ងារលក់ ព្រមទាំងអតិថិជនរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានសិទ្ធក្នុងការទទួលបាន៖

  • បញ្ចុះតម្លៃលើថ្លៃសិក្សា 10% – អនុវត្តសម្រាប់កូនទីមួយ និងកូនទីពីរ។

     

លក្ខខណ្ឌសមត្ថភាព៖

  • កូនៗរបស់បុគ្គលិកនិងភ្នាក់ងារលក់ ព្រមទាំងអតិថិជនរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ត្រូវតែជាការចុះឈ្មោះថ្មី ត្រូវបានទទួល និងអនុម័តចូលរៀននៅមួយក្នុងចំណោមសាខា និងកម្មវិធីរបស់សាលាអន្តរជាតិ អ៊ិសវ៉ែស។

 

ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែកញ្ចប់សេវាកម្ម ឬតម្លៃ ដោយមិនចាំបាច់ជូនដំណឹងជាមុន។