សេចក្តីជូនដំណឹងសំខាន់៖ 

បច្ចុប្បន្ននេះ Microsoft កំពុងជួបប្រទះបញ្ហាដាច់សេវាកម្មជាសកល ដែលកំពុងប៉ះពាល់ដល់សេវាកម្មអ៊ីមែលរបស់យើង។ ហេតុនេះ ការឆ្លើយតបទៅកាន់អ៊ីមែលរបស់អ្នកនឹងមានភាពយឺតយ៉ាវ។ យើងសូមអភ័យទោសចំពោះភាពរអាក់រអួលណាមួយដែលកើតឡើង ខណៈពេលដែល Microsoft កំពុងដោះស្រាយបញ្ហានេះ។ ក្នុងករណីមានសំណួរ ឬបញ្ហាបន្ទាន់ សូមទាក់ទងមកកាន់ខ្សែទូរស័ព្ទសេវាកម្មរបស់យើង។

ស្វែងយល់បន្ថែម

យើងខ្ញុំ និងអ្នកផ្តល់សេវាកម្មរបស់យើង ប្រើប្រាស់ Cookies និងបច្ចេកវិទ្យាស្រដៀងគ្នា ដើម្បីកំណត់បទពិសោធន៍តាមបុគ្គល និងពង្រឹង បទពិសោធន៍ឌីជីថលលើអ៊ីនធឺណិត របស់អ្នក។

យើងខ្ញុំយកចិត្តទុកដាក់ចំពោះឯកជនភាពរបស់អ្នក ហើយប្រើប្រាស់ Cookies តែសម្រាប់គោលបំណងសុវត្ថិភាព ប្រតិបត្តិការគេហទំព័រ និងការវិភាគការប្រើប្រាស់គេហទំព័រតែប៉ុណ្ណោះ។ យើងខ្ញុំក៏ប្រើ Cookies ដើម្បីបង្កើនប្រសិទ្ធភាពគេហទំព័រ និងផ្តល់ជូនការផ្សព្វផ្សាយពាណិជ្ជកម្មដែលសមស្របទៅនឹងចំណាប់អារម្មណ៍របស់អ្នកផងដែរ។​ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមអាន Cookies Notice​ របស់យើងខ្ញុំ។ 

ស្វែងយល់បន្ថែម
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

សណ្ឋាគារ D’Angkor Boutique Hotel

ស្ថិតនៅតាមបណ្តោយផ្លូវ ស៊ីវុត្ថា ដែលមានសកម្មភាពរស់រវើក នៅចំកណ្តាលក្រុងសៀមរាប សណ្ឋាគារ Memoire D’Angkor Boutique Hotel បង្ហាញពីភាពលំអិតនៃការបម្រើសេវាកម្ម និងការគោរពយ៉ាងជ្រាលជ្រៅចំពោះវប្បធម៌ខ្មែរ។ បន្ទប់ និងឈុតស្នាក់នៅចំនួន ៤៨ ដែលបានរៀបចំយ៉ាងប្រណិតរបស់យើង ផ្តល់ជូននូវការរួមបញ្ចូលគ្នារវាងផាសុកភាពទំនើប និងសម្រស់បែបបុរាណ ធានាឱ្យភ្ញៀវរាល់រូបទទួលបានបទពិសោធន៍ស្នាក់នៅដែលមិនអាចបំភ្លេចបាន។ មិនថាលោកអ្នកកំពុងធ្វើដំណើរស្វែងរកអច្ឆរិយៈបុរាណនៃអង្គរវត្ត ចូលរួមការងារអាជីវកម្ម ឬស្វែងរកកន្លែងសម្រាកកាយដ៏ស្ងប់ស្ងាត់ សណ្ឋាគាររបស់យើងគឺជាទីលំនៅដ៏ល្អឥតខ្ចោះនៅឆ្ងាយពីផ្ទះរបស់លោកអ្នក។

 

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និង សណ្ឋាគារ​ Memoire​ បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការចាប់ពីឆ្នាំ 2026 ដើម្បីផ្តល់សេវាកម្មបន្ថែមកាន់តែប្រសើរជូនចំពោះអតិថិជន។ ក្រុមហ៊ុនទាំងពីរក៏បានយល់ព្រមផ្តល់អត្ថប្រយោជន៍ និងសហការគ្នាទៅវិញទៅមកដូចបានចែងខាងក្រោម៖

បុគ្គលិកនិងភ្នាក់ងារលក់ ព្រមទាំងអតិថិជនរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានសិទ្ធក្នុងការទទួលបាន៖

      • បន្ទប់៖ បញ្ចុះតម្លៃ 20%
      • ស្ប៉ា៖ បញ្ចុះតម្លៃ 30%
      • អាហារ និងភេសជ្ជៈ (F&B)៖ បញ្ចុះតម្លៃ 15%
      • សំបុត្រចូលអាងហែលទឹក (Pool Day Pass)៖ 8 ដុល្លារ
      • សមាជិកភាពក្លឹបហាត់ប្រាណ (Gym Membership)៖ បញ្ចុះតម្លៃ 30%
      • បន្ទប់ប្រជុំ (Meeting Room)៖ បញ្ចុះតម្លៃ 20%
      • កម្មវិធីផ្សេងៗ៖ បញ្ចុះតម្លៃ 15%

       

      ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែកញ្ចប់សេវាកម្ម ឬតម្លៃ ដោយមិនចាំបាច់ជូនដំណឹងជាមុន។