រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

មន្ទីរពេទ្យអរៀនដាចំការមន

មន្ទីរពេទ្យអន្តរជាតិ អរៀនដា ផ្តល់សេវាសុខភាពពេញលេញ រួមមានបញ្ហាភាពមានកូន មាតាដំបូង វិទ្យាសាស្ត្រស្ត្រី វិទ្យាសាស្ត្រសម្រាលកូន វេជ្ជសាស្ត្រ ទូទៅ ជំងឺទឹកស្ករ បន្ទប់ថែទាំទារកទើបកើត (Neo-ICU) មន្ទីរពិសោធន៍ សេវាបន្ទាន់ ២៤ម៉ោង និងសេវាយន្តហោះសង្គ្រោះបន្ទាន់។ សេវាកម្មដែលមាន គុណភាពរបស់យើងអាចប្រព្រឹត្តទៅបានដោយសារវេជ្ជបណ្ឌិតដែលមានជំនាញ និងបទពិសោធន៍ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រថ្មីៗ រួមមាន MRI, CT Scan, X-Ray, Bone Densitometry និង Mammogram ដែលអាចផ្តល់លទ្ធផលត្រួតពិនិត្យមានភាពត្រឹមត្រូវខ្ពស់សម្រាប់កោសិកា សរសៃឈាម ឆ្អឹង និងផ្នែកផ្សេងៗនៃរាងកាយ។ ដើម្បីធានាថាលទ្ធផលតេស្តមានភាពត្រឹមត្រូវ យើងបានសហការជាមួយក្រុមហ៊ុន Medisol Solution ពីសិង្ហបុរី ដែលជាអ្នកជំនាញផ្នែកបកប្រែលទ្ធផលតេស្ត។ យើងគឺជាមន្ទីរពេទ្យធំបំផុតមួយនៅកម្ពុជា។

 

ក្រុមហ៊ុន មេនូឡាយហ្វ ខេមបូឌា និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការចាប់ពីឆ្នាំ 2023 ដើម្បីផ្តល់សេវាកម្មបន្ថែម កាន់តែប្រសើរជូនចំពោះអតិថិជន។ ក្រុមហ៊ុនទាំងពីរក៏បានយល់ព្រមផ្តល់អត្ថប្រយោជន៍ និងសហការគ្នាទៅវិញទៅមកដូចបានចែងខាងក្រោម៖

បុគ្គលិក អតិថិជនសកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងសមាជិកគ្រួសារ មានសិទ្ធិទទួលបាន៖

  • បញ្ចុះតម្លៃ 40% លើ សេវាកម្មនិងកញ្ចប់ពិនិត្យសុខភាព
  • បញ្ចុះតម្លៃ 10% លើ សម្ភព
  • បញ្ចុះតម្លៃ 10% លើ រោគស្ត្រី
  • បញ្ចុះតម្លៃ 10% លើ ជំងឺកុមារ
  • បញ្ចុះតម្លៃ 10% លើ ជំងឺទូទៅ
  • បញ្ចុះតម្លៃ 10% លើ សេវាសង្គ្រោះបន្ទាន់ក្នុងស្រុក
  • បញ្ចុះតម្លៃ 10% លើ សេវាសង្គ្រោះបន្ទាន់តាមយន្តហោះពិសេស ២៤ម៉ោង
  • បញ្ចុះតម្លៃ 10% លើ ផ្នែកអាហារូបត្ថម្ភ
  • បញ្ចុះតម្លៃ 10% លើ ផ្នែកទឹកនោមផ្អែម និងក្រពេញអរម៉ូន
  • បញ្ចុះតម្លៃ 10% លើ ផ្នែកសើស្បែក
  • បញ្ចុះតម្លៃ 10% លើ ផ្នែកប្រឆាំងភាពចាស់
  • បញ្ចុះតម្លៃ 10% លើ ផ្នែកព្យាបាលទារកកម្រិតធ្ងន់ (NICU)
  • បញ្ចុះតម្លៃ 10% លើ ជំងឺក្រពះ និងពោះវៀន
  • បញ្ចុះតម្លៃ 5% លើ ប្រព័ន្ធប្រសាទ និងឆ្អឹងកង
  • បញ្ចុះតម្លៃ 10% លើ ជំងឺបេះដូង
  • បញ្ចុះតម្លៃ 10% លើ ផ្នែកប្រពោធនកម្មកុមារ
  • បញ្ចុះតម្លៃ 10% លើ ផ្នែកឆ្អឹង
  • បញ្ចុះតម្លៃ 10% លើ ការវះកាត់សរសៃប្រសាទ
  • បញ្ចុះតម្លៃ 10% លើ ការវះកាត់ទូទៅ

 

ចំណាំ: ពុំមានការបញ្ចុះតម្លៃលើថ្លៃឱសថទេ

ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែកញ្ចប់សេវាកម្ម ឬតម្លៃ ដោយមិនចាំបាច់ជូនដំណឹងជាមុន។