រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

សាលាកុមារប៉ាស៊ីហ្វិក

សាលាកុមារប៉ាស៊ីហ្វិក គឺជាអ្នកផ្តល់សេវាអប់រំកុមារភាពថ្នាក់ដំបូងឈានមុខមួយនៅកម្ពុជា ដែលផ្តល់បរិយាកាសសិក្សាដែលមានគុណភាពខ្ពស់ និងផ្តោតលើកុមារ សម្រាប់សិស្សវ័យក្មេង។ សាលានេះផ្តោតលើការអភិវឌ្ឍន៍ផ្នែកសិក្សា សង្គម និងអារម្មណ៍របស់កុមារ តាមរយៈការសិក្សាដោយអនុវត្ត ជាមួយនឹងការលេង និងការស្វែងយល់។

 

សាលាកុមារប៉ាស៊ីហ្វិក បញ្ចូលកម្មវិធី Cambridge Early Years ដែលទទួលស្គាល់ជាសកល ជាមួយនឹងវិធីសាស្ត្រដែលបានបំផុសគំនិតពី Montessori ដើម្បីជួយឱ្យកុមារអភិវឌ្ឍឯករាជ្យភាព សមត្ថភាពច្នៃប្រឌិត និងភាពទុកចិត្តលើខ្លួនឯង ខណៈពេលរៀបចំពួកគេសម្រាប់ការសិក្សាថ្នាក់បឋមទាំងក្នុងស្រុក និងអន្តរជាតិ។

 

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និង សាលាអន្តរជាតិ សាលាកុមារប៉ាស៊ីហ្វិក បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការចាប់ពីឆ្នាំ 2026 ដើម្បីផ្តល់សេវាកម្មបន្ថែមកាន់តែប្រសើរជូនចំពោះអតិថិជន។ ក្រុមហ៊ុនទាំងពីរក៏បានយល់ព្រមផ្តល់អត្ថប្រយោជន៍ និងសហការគ្នាទៅវិញទៅមកដូចបានចែងខាងក្រោម៖

បុគ្គលិកនិងភ្នាក់ងារលក់ ព្រមទាំងអតិថិជនរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានសិទ្ធក្នុងការទទួលបាន៖

  • បញ្ចុះតម្លៃលើថ្លៃសិក្សា 10% – អនុវត្តសម្រាប់កូនទីមួយ និងកូនទីពីរ។

     

លក្ខខណ្ឌសមត្ថភាព៖

  • កូនៗរបស់បុគ្គលិកនិងភ្នាក់ងារលក់ ព្រមទាំងអតិថិជនរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ត្រូវតែជាការចុះឈ្មោះថ្មី ត្រូវបានទទួល និងអនុម័តចូលរៀននៅមួយក្នុងចំណោមសាខា និងកម្មវិធីរបស់សាលាកុមារប៉ាស៊ីហ្វិក។

 

ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែកញ្ចប់សេវាកម្ម ឬតម្លៃ ដោយមិនចាំបាច់ជូនដំណឹងជាមុន។