សេចក្តីជូនដំណឹងសំខាន់៖ 

បច្ចុប្បន្ននេះ Microsoft កំពុងជួបប្រទះបញ្ហាដាច់សេវាកម្មជាសកល ដែលកំពុងប៉ះពាល់ដល់សេវាកម្មអ៊ីមែលរបស់យើង។ ហេតុនេះ ការឆ្លើយតបទៅកាន់អ៊ីមែលរបស់អ្នកនឹងមានភាពយឺតយ៉ាវ។ យើងសូមអភ័យទោសចំពោះភាពរអាក់រអួលណាមួយដែលកើតឡើង ខណៈពេលដែល Microsoft កំពុងដោះស្រាយបញ្ហានេះ។ ក្នុងករណីមានសំណួរ ឬបញ្ហាបន្ទាន់ សូមទាក់ទងមកកាន់ខ្សែទូរស័ព្ទសេវាកម្មរបស់យើង។

ស្វែងយល់បន្ថែម

យើងខ្ញុំ និងអ្នកផ្តល់សេវាកម្មរបស់យើង ប្រើប្រាស់ Cookies និងបច្ចេកវិទ្យាស្រដៀងគ្នា ដើម្បីកំណត់បទពិសោធន៍តាមបុគ្គល និងពង្រឹង បទពិសោធន៍ឌីជីថលលើអ៊ីនធឺណិត របស់អ្នក។

យើងខ្ញុំយកចិត្តទុកដាក់ចំពោះឯកជនភាពរបស់អ្នក ហើយប្រើប្រាស់ Cookies តែសម្រាប់គោលបំណងសុវត្ថិភាព ប្រតិបត្តិការគេហទំព័រ និងការវិភាគការប្រើប្រាស់គេហទំព័រតែប៉ុណ្ណោះ។ យើងខ្ញុំក៏ប្រើ Cookies ដើម្បីបង្កើនប្រសិទ្ធភាពគេហទំព័រ និងផ្តល់ជូនការផ្សព្វផ្សាយពាណិជ្ជកម្មដែលសមស្របទៅនឹងចំណាប់អារម្មណ៍របស់អ្នកផងដែរ។​ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមអាន Cookies Notice​ របស់យើងខ្ញុំ។ 

ស្វែងយល់បន្ថែម
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

មន្ទីរពេទ្យ រ៉ាហ្វល មេឌីខល

មន្ទីរពេទ្យ រ៉ាហ្វល មេឌីខល ភ្នំពេញ ត្រូវបានបើកដំណើរការនៅឆ្នាំ 1992 ហើយមានកេរ្តិ៍ឈ្មោះលើការផ្តល់សេវាសុខភាពដែលមានស្តង់ដារអន្តរជាតិពេញលេញ។ បុគ្គលិករបស់មន្ទីរពេទ្យរួមមានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយកដែលមានជំនាញខ្ពស់ និងយល់ដឹងអំពីស្ថានភាពសុខភាពនៅកម្ពុជា។ ពួកគេអាចផ្តល់ការគាំទ្រដល់ជនបរទេស អ្នករស់នៅ និងអ្នកទេសចរ ក្នុងការគ្រប់គ្រងសុខភាពប្រចាំថ្ងៃ ការចាក់វ៉ាក់សាំង ការស្ថិរភាពសុខភាព និងការព្យាបាលក្នុងករណីបន្ទាន់។

 

អ្នកជំងឺនឹងទទួលបានសេវាកម្មដែលមានគុណភាពខ្ពស់ដូចគ្នា និងការថែទាំដែលមានកេរ្តិ៍ឈ្មោះ ដោយមានការចូលដំណើរការទៅកាន់បញ្ជីវេជ្ជបណ្ឌិតអន្តរជាតិ និងក្នុងស្រុក។ អ្នកជំងឺ និងវេជ្ជបណ្ឌិតក្នុងស្រុកក៏អាចទទួលបានអត្ថប្រយោជន៍ពីជំនាញគ្លីនិក និងការគាំទ្រពីវេជ្ជបណ្ឌិតជំនាញរបស់រ៉ាហ្វលនៅសិង្ហបុរីផងដែរ។

 

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងមន្ទីរពេទ្យ រ៉ាហ្វល មេឌីខល​ បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការចាប់ពីឆ្នាំ 2023 ដើម្បីផ្តល់សេវាកម្មបន្ថែម កាន់តែប្រសើរជូនចំពោះអតិថិជន។ ក្រុមហ៊ុនទាំងពីរក៏បានយល់ព្រមផ្តល់អត្ថប្រយោជន៍ និងសហការគ្នាទៅវិញទៅមកដូចបានចែងខាងក្រោម៖

បុគ្គលិក អតិថិជនសកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងសមាជិកគ្រួសារ មានសិទ្ធិទទួលបាន៖

បញ្ចុះតម្លៃ 20% លើ

  • ការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ
  • ការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជនជាតិខ្មែរ
  • ការត្រួតពិនិត្យ និងនីតិវិធីវេជ្ជសាស្ត្រទាំងអស់

 

បញ្ចុះតម្លៃ 20% លើសេវាកម្មតាមដានក្នុង/ក្រោយម៉ោងគ្លីនិក

សេវាកម្មមាននៅ Raffles Medical ផ្លូវលេខ ៥១ (Pasteur)

 

ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែកញ្ចប់សេវាកម្ម ឬតម្លៃ ដោយមិនចាំបាច់ជូនដំណឹងជាមុន។