សេចក្តីជូនដំណឹងសំខាន់៖ 

បច្ចុប្បន្ននេះ Microsoft កំពុងជួបប្រទះបញ្ហាដាច់សេវាកម្មជាសកល ដែលកំពុងប៉ះពាល់ដល់សេវាកម្មអ៊ីមែលរបស់យើង។ ហេតុនេះ ការឆ្លើយតបទៅកាន់អ៊ីមែលរបស់អ្នកនឹងមានភាពយឺតយ៉ាវ។ យើងសូមអភ័យទោសចំពោះភាពរអាក់រអួលណាមួយដែលកើតឡើង ខណៈពេលដែល Microsoft កំពុងដោះស្រាយបញ្ហានេះ។ ក្នុងករណីមានសំណួរ ឬបញ្ហាបន្ទាន់ សូមទាក់ទងមកកាន់ខ្សែទូរស័ព្ទសេវាកម្មរបស់យើង។

ស្វែងយល់បន្ថែម

យើងខ្ញុំ និងអ្នកផ្តល់សេវាកម្មរបស់យើង ប្រើប្រាស់ Cookies និងបច្ចេកវិទ្យាស្រដៀងគ្នា ដើម្បីកំណត់បទពិសោធន៍តាមបុគ្គល និងពង្រឹង បទពិសោធន៍ឌីជីថលលើអ៊ីនធឺណិត របស់អ្នក។

យើងខ្ញុំយកចិត្តទុកដាក់ចំពោះឯកជនភាពរបស់អ្នក ហើយប្រើប្រាស់ Cookies តែសម្រាប់គោលបំណងសុវត្ថិភាព ប្រតិបត្តិការគេហទំព័រ និងការវិភាគការប្រើប្រាស់គេហទំព័រតែប៉ុណ្ណោះ។ យើងខ្ញុំក៏ប្រើ Cookies ដើម្បីបង្កើនប្រសិទ្ធភាពគេហទំព័រ និងផ្តល់ជូនការផ្សព្វផ្សាយពាណិជ្ជកម្មដែលសមស្របទៅនឹងចំណាប់អារម្មណ៍របស់អ្នកផងដែរ។​ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមអាន Cookies Notice​ របស់យើងខ្ញុំ។ 

ស្វែងយល់បន្ថែម
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

មន្ទីរពេទ្យអន្តរជាតិ រ៉ូយ៉ាល់ អង្គរ

មន្ទីរពេទ្យអន្តរជាតិ រ៉ូយ៉ាល់ អង្គរ (RAH) គឺជាមន្ទីរពេទ្យតំបន់ឥណ្ឌូចិនដំបូងបង្អស់ ដែលមានការចងខ្សែជាមួយមន្ទីរពេទ្យ Bangkok Hospital Medical Centre ហើយជាផ្នែកមួយនៃបណ្តាញមន្ទីរពេទ្យធំបំផុតនៅប្រទេសថៃ និងអាស៊ីអាគ្នេយ៍។ RAH មានទីតាំងនៅខាងលិចនៃទីក្រុងសៀមរាប នៅលើផ្លូវជាតិលេខ 6 ប្រហែល 2 គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិ។ វាស្ថិតនៅជិតតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌អង្គរវត្ត ដែលមានអាយុកាលជាច្រើនសតវត្ស។

 

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងមន្ទីរពេទ្យអន្តរជាតិ រ៉ូយ៉ាល់ អង្គរ​ បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការចាប់ពីឆ្នាំ 2023 ដើម្បីផ្តល់សេវាកម្ម
បន្ថែមកាន់តែប្រសើរជូនចំពោះអតិថិជន។ ក្រុមហ៊ុនទាំងពីរក៏បានយល់ព្រមផ្តល់អត្ថប្រយោជន៍ និងសហការគ្នាទៅវិញទៅមកដូចបានចែងខាងក្រោម៖

បុគ្គលិក អតិថិជនសកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងសមាជិកគ្រួសារ មានសិទ្ធិទទួលបាន៖

សម្រាប់អ្នកជំងឺក្រៅមន្ទីរពេទ្យ (Out-Patient)

អ្នកជំងឺជាជនបរទេស (Expat patient)

  • បញ្ចុះតម្លៃ 5% លើការថត X-Ray

  • បញ្ចុះតម្លៃ 5% លើថ្នាំ និងសម្ភារៈវេជ្ជសាស្ត្រ

អ្នកជំងឺជាជនជាតិ (Resident patient)

  • បញ្ចុះតម្លៃ 15% លើការថត X-Ray

  • បញ្ចុះតម្លៃ 15% លើថ្នាំ និងសម្ភារៈវេជ្ជសាស្ត្រ

ចំណាំ៖

  • មិនរួមបញ្ចូលថ្លៃវេជ្ជបណ្ឌិត ថ្លៃមន្ទីរពេទ្យ បញ្ចុះតម្លៃពិសេស ការធ្វើតេស្តពិសេស ថ្នាំ និងឧបករណ៍វេជ្ជសាស្ត្រដែលមិនមាននៅក្នុងមន្ទីរពេទ្យ។

 

សម្រាប់អ្នកជំងឺក្នុងមន្ទីរពេទ្យ (In-Patient)

អ្នកជំងឺជាជនបរទេស (Expat patient)

  • បញ្ចុះតម្លៃ 10% លើថ្លៃបន្ទប់

អ្នកជំងឺជាជនជាតិ (Resident patient)

  • បញ្ចុះតម្លៃ 10% លើ X-Ray, CT, MRI, Ultrasound និងថ្នាំ

  • បញ្ចុះតម្លៃ 15% លើថ្លៃបន្ទប់

ចំណាំ៖

  • មិនរួមបញ្ចូលថ្លៃវេជ្ជបណ្ឌិត ថ្លៃមន្ទីរពេទ្យ បញ្ចុះតម្លៃពិសេស ការធ្វើតេស្តពិសេស ថ្នាំ និងឧបករណ៍វេជ្ជសាស្ត្រដែលមិនមាននៅក្នុងមន្ទីរពេទ្យ។
  • មិនមានការបញ្ចុះតម្លៃសម្រាប់សេវាកម្មបន្ទាន់ (ER)។

 

ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែកញ្ចប់សេវាកម្ម ឬតម្លៃ ដោយមិនចាំបាច់ជូនដំណឹងជាមុន។