រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

 

សេចក្តីលម្អិតនៃផលិតផល និងលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រង

Manulife សុខសប្បាយ

កញ្ចប់ សុខសុខដុម​ 2.5

កម្មវត្ថុនៃការធានា 

Manulife សុខសប្បាយ (សុខដុម ​ 2.5) គឺជាផលិតផលធានារ៉ាប់រងអាយុជីវិត ដែលត្រូវបានធានារួមមាន មរណភាព ពិការភាពទាំងស្រុង និងពិការភាពអវយវៈដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ។

 

1.     អាយុដែលទទួល​បានការធានា (Eligible)

• អ្នកត្រូវបានធានារ៉ាប់រង:  អាយុចាប់ពី 18​ ឆ្នាំ ទៅ​ 65​ ឆ្នាំ

 

2.    ការបង់បុព្វលាភធានារ៉ាប់រង (Premium Payment)

ការបង់បុព្វលាភធានារ៉ាប់រង (Premium Payment)

ការបង់បុព្វលាភធានារ៉ាប់រង សំដៅដល់ការបង់បុព្វលាភធានារ៉ាប់រងដូចបានកំណត់នៅក្រោមផ្នែក “ជម្រើសបង់បុព្វលាភធានារ៉ាប់រង” នៃវិញ្ញាបនបត្រធានារ៉ាប់រង។

ជម្រើសបង់បុព្វលាភធានារ៉ាប់រងគឹ “ប្រចាំឆ្នាំ”។ ដោយឡែកចំពោះជម្រើសបង់បុព្វលាភធានារ៉ាប់រង “ប្រចាំឆមាស“ “ប្រចាំត្រីមាស” និង“ប្រចាំខែ” នឹងត្រូវបានផ្តល់ជូនក្នុងករណីមានការស្នើសុំពិសេសពីម្ចាស់បណ្ណសន្យារ៉ាប់រង។

រយៈពេលអនុគ្រោះ (Grace Period)

មិនត្រូវបានអនុវត្ត

ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ  (Policy Reinstatement)

មិនត្រូវបានអនុវត្ត

 

3.    អត្ថប្រយោជន៍នៃការធានា (Insurance Benefits)

អត្ថប្រយោជន៍សុខដុម​ (ករណីគ្រោះថ្នាក់ចៃដន្យ)

ប្រសិនបើអត្ថប្រយោជន៍ សុខដុម​ ត្រូវបានជ្រើសរើស នោះ​អត្ថប្រយោជន៍ខាងក្រោមនេះនឹងត្រូវទូទាត់ជូនក្នងករណីគ្រោះថ្នាក់ចៃដន្យដែលពាក់ព័ន្ធនឹងអ្នកត្រូវបានធានារ៉ាប់រង ដូចបានចែងក្នុងនិយមន័យខាងលើ។

 

            ប្រាក់សំណងករណីមរណភាព ឬ  ពិការភាពទាំងស្រុងបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ

ស្ថិតក្រោមបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងធ្វើការទូទាត់ប្រាក់សំណងករណីមរណភាព ឬ ប្រាក់សំណងករណីពិការភាពទាំងស្រុងចំពោះករណីមរណភាព ឬ ពិការភាពទាំងស្រុងរបស់អ្នកត្រូវធានារ៉ាប់រង (ករណីណាមួយដែលកើតឡើងមុន) បន្ទាប់ពីបានទទួលភស្តុតាងត្រឹមត្រូវ និងការអនុម័តយល់ព្រមពីក្រុមហ៊ុនដែលបញ្ជាក់ពីមរណភាព ឬ ពិការភាពទាំងស្រុងរបស់អ្នកត្រូវធានារ៉ាប់រងដូចដែលបានចែងក្នុងនិយមន័យនៃមរណភាពបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ឬ ពិការភាពទាំងស្រុងបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យក្នុងនិយមន័យ។  ប្រាក់សំណងករណីមរណភាពនឹងត្រូវបានផ្តល់ជូនទៅអ្នកទទួលផល  ចំណែកឯប្រាក់សំណងករណីពិការភាពទាំងស្រុងនឹងត្រូវបានផ្តល់ជូនទៅអ្នកត្រូវបានធានារ៉ាប់រង។  

ប្រាក់សំណងករណីមរណភាព ឬ ប្រាក់សំណងករណីពិការភាពទាំងស្រុងបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យគឺជា

·       ចំនួនទឹកប្រាក់ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬ ដូចដែលបានឯកភាពតាមកិច្ចសន្យាបន្ថែមនៃបណ្ណសន្យារ៉ាប់រង

·       ដកបុព្វលាភធានារ៉ាប់រងដំបូងដែលមិនទាន់បង់បង្គរជាមួយការប្រាក់

ការបញ្ជាក់ពីពិការភាពទាំងស្រុងត្រូវតែធ្វើឡើងដោយអ្នកអនុវត្តផ្នែកវេជ្ជសាស្រ្ត/គ្រូពេទ្យ/វេជ្ជបណ្ឌិត ដែលមានការចុះបញ្ជីត្រឹមត្រូវ និងទទួលការតែងតាំងដោយក្រុមហ៊ុន។ យោបល់សន្និដ្ឋានរបស់អ្នកអនុវត្តផ្នែក

វេជ្ជសាស្រ្ត/គ្រូពេទ្យ/វេជ្ជបណ្ឌិតដែលមានការចុះបញ្ជីត្រឹមត្រូវនេះនឹងចងភ្ជាប់កាតព្វកិច្ចដល់អ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុន។ ក្នុងករណីបាត់បង់ដៃ ឬ ជើង ការបញ្ជាក់ពីពិការភាពនេះអាចធ្វើឡើងបាននៅពេលណាក៏បាន។

 

4.    ករណីមិនធានា (Exclusion)

ប្រាក់សំណងករណីមរណភាព ឬ​ ប្រាក់សំណងករណីពិការភាពទាំងស្រុងបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យក្រោម  បណ្ណសន្យារ៉ាប់រងនេះនឹងមិនត្រូវបានផ្តល់ជូនឡើយប្រសិនបើហេតុការណ៍ដែលបានធានាត្រូវបានកើតឡើងទោះជាដោយផ្ទាល់ ឬមិនផ្ទាល់ក្តីដោយសារមូលហេតុដូចខាងក្រោម៖

·      អ្នក​ត្រូវ​បាន​ធានា​រ៉ាប់រង​ធ្វើ​អត្តឃាត​ ឬ ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ ឬ មានចេតនា​បង្ករបួសដោយ​ខ្លួន​ឯង បើ​ទោះ​ជា​អ្នក​ត្រូវ​បាន​ធានា​រ៉ាប់រង​មាន​សតិ​ល្អ​ធម្មតា​ ឬ​ មិន​ល្អ​ក្តី​។

·      អ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬ ពិការភាពទាំងស្រុងដោយសារការប្រព្រឹត្តិ ឬ ប៉ុនប៉ងប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌណាមួយ ទោះបីជាផ្ទាល់ ឬមិនផ្ទាល់ក្តី ដោយម្ចាស់បណ្ណសន្យារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល។ អ្នកទទួលផលដែលមិនពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនេះនឹងនៅតែមានសិទ្ធិទទួលបានផលប្រយោជន៍របស់ខ្លួនដដែល។

·      ការ​ប្រើ​ប្រាស់​ឱសថ​គ្មាន​វេជ្ជបញ្ជា​ សារ​ជាតិ​ស្រវឹង​ ថ្នាំ​ពុល​ ឧស្ម័ន​ ឬ​ គ្រឿង​ញៀន​ ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ​។

·      ការ​បាត់​បង់​ទាំង​ឡាយ​ចំពោះ​អ្នក​ត្រូវ​បាន​ធានា​រ៉ាប់រង​ ក្នុង​ពេល​តបត​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​ពី​មន្រ្តី ​អនុវត្ត​ច្បាប់​ ឬ​ ប្រព្រឹត្ត​ល្មើស​ក្នុង​ការ​ទទួល​ទាន​ជាតិ​ស្រវឹង​ និង​/ឬ​ ការ​បើក​បរ​លើស​ល្បឿន​កំណត់​ដូច​ដែល​បាន​បញ្ញត្ដិ​ដោយ​ច្បាប់​ចរាចរណ៍​ដែល​មាន​ប្រសិទ្ធភាព​អនុវត្ត​ ខណ:​ដែល​មាន​គ្រោះ​ថ្នាក់​នោះ​។

·      ភាពចុះខ្សោយ​ ឬ​ រោគ​ ឬ​ ជំងឺ​ប្រភេទ​ណា​ក៏​ដោយ​ទាំង​ខាង​ផ្លូវ​កាយ​ ឬ​ ផ្លូវ​ចិត្ត​ ឬ​ ជំងឺ​បង្ក​ដោយ​ការឆ្លងមេរោគណាក៏ដោយក្រៅពីការឆ្លងរោគដែលកើតឡើង ក្នុងពេលជាមួយគ្នានឹងការរងរបួសដោយសារគ្រោះថ្នាក់ចៃដន្យ ឬ បណ្ដាលមកពីរបួសដោយសារគ្រោះថ្នាក់ចៃដន្យណាមួយ។

·      ការ​ធ្វើ​ដំណើរ​ ឬ​ ការ​ហោះ​ហើរ​ ក្នុង​យានយន្ត​ណា​មួយ​ ឬ​ ដោយ​មធ្យោបាយ​ណា​មួយ​ដែល​នៅ​លើអាកាស​ លើក​លែង​តែ​ជា​អ្នក​ដំណើរ​ធម្មតា​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល    ​ប្រតិបត្តិការ​ជា​ទៀងទាត់។

·      ចូល​រួម​ធ្វើ​ផ្ទាល់​ ឬ​ ចូល​រួម​ចំណែក​ក្នុង​ការ​បើកបរ​ ឬ​ ជិះ​ក្នុង​ការ​ប្រណាំង​ប្រភេទ​ណា​ក៏​ដោយ​ ឬ​ សកម្មភាព​មុជ​ក្រោម​ទឹក​ ឬ​ ធ្វើ​សកម្មភាព​ណា​ដែល​ប្រកប​ដោយ​គ្រោះ​ថ្នាក់ចៃដន្យ​ ដូចជា​ការ​ឡើង​ភ្នំ​ ឬ​ ការ​ចូល​ក្នុង​រូង​ភ្នំ​ ឬ​ ការ​ជិះ​ឆ័ត្រ​យោង​ ឬ​ ការ​លោត​ពី​ទី​ខ្ពស់​។

·      មុខរបរ ឬការងារដែលមិនត្រូវបានរាប់បញ្ចូលរួមមាន​ចំពោះអត្ថប្រយោជន៍ សុខដុម​ ៖ អ្នកដឹកជញ្ជូនទំនិញតាមម៉ូតូ (កង់ពីរ) កម្មករនៅការដ្ឋានសាងសង់ជាអ្នកបញ្ជាម៉ាស៊ីន ឬបើកបរ ត្រាក់ទ័រ អេស្កាវ៉ាទ័រ ឡានរុញ/ចូកដី រ៉ូឡូ ម៉ាស៊ីនស្ទូច ម៉ាស៊ីនបុកគ្រឹះ ជាងជណ្តើរយន្ត ជាងតបណ្តាញអគ្គិសនី កម្មករផ្នែកខួង កម្មករបំផ្លាញអាគារ កម្មករកាប់ដើមឈើ កម្មករធ្វើការនៅទីខ្ពស់ជាង ៩ម៉ែត្រអ្នកនេសាទ កម្មករធ្វើការនៅសមុទ្រ កម្មករធ្វើការក្នុងរណ្តៅ/ក្រោមដី កម្មករលើកដាក់ទំនិញ អ្នកបញ្ជាម៉ាស៊ីន ឬបើកបរឡានលើកដាក់ទំនិញតាមកំពង់ផែ ភ្នាក់ងារសន្តិសុខនៅក្លឹបរាត្រី បារ ឬធនាគារ អ្នកសំដែងឈុតគ្រោះថ្នាក់ អ្នកបោសសម្អាតតាមផ្លូវ អ្នកថែទាំសួនសត្វ អ្នកបំផ្ទុះ ភ្នាក់ងារស៊ើបអង្កេត កងកម្លាំងសណ្តាប់ធ្នាប់រដ្ឋាភិបាល (កងកម្លាំងប្រដាប់អាវុធ និងនគរបាល)។

·      នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងមានមុខរបរ ឬការងារ ២ ឬ ច្រើនជាងនេះដែលក្នុងនោះមានមុខរបរ ឬការងារយ៉ាងតិចមួយជាមុខរបរ ឬការងារមិនបានរាប់បញ្ចូលខាងលើ ហើយហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងខណៈកំពុងបំពេញភារកិច្ចរបស់ខ្លួនក្រោមមុខរបរ ឬការងារមិនបានរាប់បញ្ចូលខាងលើ។

·      សង្រ្គាម ឬ អំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាមទោះជាប្រកាស ឬ មិនប្រកាស ឬ កុបកម្ម ការបះបោរ ចលាចលសង្គម កូដកម្ម ការវាយប្រហារដោយសកម្មភាពភេវរជន ទោះបីជាអ្នកត្រូវបានធានាអាយុជីវិតបានចូលរួម ឬ មិនចូលរួមក្នុងអំពើទាំងនោះក៏ដោយ។

·      ស្ថានភាព ឬ ជំងឺមានពីមុនស្រាប់ និង បញ្ហាផ្សេងៗទៀតដែលកើតឡើងដោយសារស្ថានភាព ឬ ជំងឺដែលមានពីមុនស្រាប់ ដែលកើតឡើងមុន កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព។ "ស្ថានភាពមុនមានស្រាប់" គឺជាពិការភាពមួយដែលត្រូវបានសង្កេតឃើញថាបានពិនិត្យ រោគវិនិច្ឆ័យ ឬព្យាបាល ឬកើតមុនកាលបរិច្ឆេទជាក់លាក់ណាមួយ។

·      ការមានផ្ទៃពោះ សម្រាលកូន​​ រលូតកូន​ ឬ​ រំលូតកូន​ និង​បញ្ហា​ណាមួយដែល​កើត​ចេញ​​ពី​ស្ថានភាព​វេជ្ជសាស្រ្ត។

 

5.    រយៈពេលពិចារណាលើកចុងក្រោយ (Free Look Period)

មិនត្រូវបានអនុវត្ត

 

6.    ការផ្សះផ្សាវិវាទ Dispute Mediation

•នីតិវិធីដោះស្រាយបណ្តឹងអតិថិជន (Complaint Procedures)

រាល់វិវាទដែលក្រុមហ៊ុនបានទទួល នឹងត្រូវលើកឡើងសម្រាប់ដោះស្រាយ និងវិភាគក្នុងរយៈពេលប្រាំ (5) នៃថ្ងៃធ្វើការ ដើម្បីកំណត់ពីមូលហេតុ និងវិធានការដែលនឹងត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីស្តង់ដារបស់ក្រុមហ៊ុន។ 

នីតិវិធីនៃការផ្សះផ្សាវិវាទ (Dispute Resolutions)

ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះ ដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទមុននឹងប្ដឹងទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ចលើកលែងតែរឿងព្រហ្មទណ្ឌ។

7.    លក្ខខណ្ឌមិនអាចតវ៉ាបាន  (Incontestability)

មិនត្រូវបានអនុវត្ត

 

8.    ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង (Termination)

ម្ចាស់បណ្ណសន្យារ៉ាប់រងមានសិទ្ធិបញ្ចប់បណ្ណសន្យារ៉ាប់រងនេះនៅពេលណាមួយក៏បានក្នុងរយៈពេលធានារ៉ាប់រងនៃបណ្ណសន្យារ៉ាប់រង តាមរយៈការផ្ញើសំណើសុំបញ្ចប់បណ្ណសន្យារ៉ាប់រងជាលាយលក្ខណ៍អក្សរទៅកាន់ក្រុមហ៊ុនដោយភ្ជាប់ជាមួយនូវកិច្ចសន្យាធានារ៉ាប់រង ឬ វិញ្ញាបនបត្រធានារ៉ាប់រងទម្រង់អេឡិចត្រូនិច។ បន្ទាប់ពីក្រុមហ៊ុនទទួលបានសំណើសុំបញ្ចប់បណ្ណសន្យារ៉ាប់រង នោះបណ្ណសន្យារ៉ាប់រងនឹងត្រូវបញ្ចប់។

 

9.    ដំណើរការនៃការទាមទារសំណង (How to claim)

តើលោកអ្នកកំពុងស្វែងយល់ពីដំណើរការនៃការទាមទារសំណងមែនទេ? ចុចទីនេះ: 

https://www.manulife.com.kh/en/services/claims.html,  ឬ ទូរស័ព្ទទៅលេខ 1800 211 211 ដោយ

ឥតគិតថ្លៃ