រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

 

សេចក្តីលម្អិតនៃផលិតផល និងលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រង

Manulife សុខសប្បាយ

កញ្ចប់ សុខសុវត្ថិភាព​ 2.5

កម្មវត្ថុនៃការធានា 

Manulife សុខសប្បាយ (សុខសុវត្ថិភាព 2.5) គឺជាផលិតផលធានារ៉ាប់រងអាយុជីវិត ដែលត្រូវបានធានារួមមាន មរណភាព និងពិការភាពទាំងស្រុងដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។

អាយុដែលទទួល​បានការធានា (Eligible)

• អ្នកត្រូវបានធានារ៉ាប់រង:  អាយុចាប់ពី 18​ ឆ្នាំ ទៅ​ 65​ ឆ្នាំ

 

1.         ការបង់បុព្វលាភធានារ៉ាប់រង (Premium Payment)

ការបង់បុព្វលាភធានារ៉ាប់រង (Premium Payment)

ការបង់បុព្វលាភធានារ៉ាប់រង សំដៅដល់ការបង់បុព្វលាភធានារ៉ាប់រងដូចបានកំណត់នៅក្រោមផ្នែក “ជម្រើសបង់

បុព្វលាភធានារ៉ាប់រង” នៃវិញ្ញាបនបត្រធានារ៉ាប់រង។

ជម្រើសបង់បុព្វលាភធានារ៉ាប់រងគឹ “ប្រចាំឆ្នាំ”។ ដោយឡែកចំពោះជម្រើសបង់បុព្វលាភធានារ៉ាប់រង “ប្រចាំឆមាស“ “ប្រចាំត្រីមាស” និង“ប្រចាំខែ” នឹងត្រូវបានផ្តល់ជូនក្នុងករណីមានការស្នើសុំពិសេសពីម្ចាស់បណ្ណសន្យារ៉ាប់រង។

រយៈពេលអនុគ្រោះ (Grace Period)

មិនត្រូវបានអនុវត្ត

ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ  (Policy Reinstatement)

មិនត្រូវបានអនុវត្ត

 

2.    អត្ថប្រយោជន៍នៃការធានា (Insurance Benefits)

អត្ថប្រយោជន៍សុខសុវត្ថិភាព​ (ករណីគ្រោះថ្នាក់ចរាចរណ៍)

ប្រសិនបើអត្ថប្រយោជន៍ សុខសុវត្ថិភាព​ ត្រូវបានជ្រើសរើស នោះ​អត្ថប្រយោជន៍ខាងក្រោមនេះនឹងត្រូវទូទាត់ជូនក្នងករណីគ្រោះថ្នាក់ចរាចរណ៍ដែលពាក់ព័ន្ធនឹងអ្នកត្រូវបានធានារ៉ាប់រង ដូចបានចែងក្នុងនិយមន័យខាងលើ។

ប្រាក់សំណងករណីមរណភាព ឬ  ពិការភាពទាំងស្រុងបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍

 

ស្ថិតក្រោមបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងធ្វើការទូទាត់ប្រាក់សំណងករណីមរណភាព ឬ ប្រាក់សំណងករណីពិការភាពទាំងស្រុងចំពោះករណីមរណភាព ឬ ពិការភាពទាំងស្រុងរបស់អ្នកត្រូវធានារ៉ាប់រង (ករណីណាមួយដែលកើតឡើងមុន) បន្ទាប់ពីបានទទួលភស្តុតាងត្រឹមត្រូវ និងការអនុម័តយល់ព្រមពីក្រុមហ៊ុនដែលបញ្ជាក់ពីមរណភាព ឬ ពិការភាពទាំងស្រុងរបស់អ្នកត្រូវធានារ៉ាប់រងដូចដែលបានចែងក្នុងនិយមន័យនៃមរណភាពបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ឬ ពិការភាពទាំងស្រុងបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ក្នុង និយមន័យ។  ប្រាក់សំណងករណីមរណភាពនឹងត្រូវបានផ្តល់ជូនទៅអ្នកទទួលផល  ចំណែកឯប្រាក់សំណងករណីពិការភាពទាំងស្រុងនឹងត្រូវបានផ្តល់ជូនទៅអ្នកត្រូវបានធានារ៉ាប់រង។  

ប្រាក់សំណងករណីមរណភាព ឬ ប្រាក់សំណងករណីពិការភាពទាំងស្រុងបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍គឺជា

·       ចំនួនទឹកប្រាក់ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬ ដូចដែលបានឯកភាពតាមកិច្ចសន្យាបន្ថែមនៃបណ្ណសន្យារ៉ាប់រង

·       ដកបុព្វលាភធានារ៉ាប់រងដំបូងដែលមិនទាន់បង់បង្គរជាមួយការប្រាក់

ការបញ្ជាក់ពីពិការភាពទាំងស្រុងត្រូវតែធ្វើឡើងដោយអ្នកអនុវត្តផ្នែកវេជ្ជសាស្រ្ត/គ្រូពេទ្យ/វេជ្ជបណ្ឌិត ដែលមានការចុះបញ្ជីត្រឹមត្រូវ និងទទួលការតែងតាំងដោយក្រុមហ៊ុន។ យោបល់សន្និដ្ឋានរបស់អ្នកអនុវត្តផ្នែកវេជ្ជសាស្រ្ត/គ្រូពេទ្យ/វេជ្ជបណ្ឌិតដែលមានការចុះបញ្ជីត្រឹមត្រូវនេះនឹងចងភ្ជាប់កាតព្វកិច្ចដល់អ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុន។ ក្នុងករណីបាត់បង់ដៃ ឬ ជើង ការបញ្ជាក់ពីពិការភាពនេះអាចធ្វើឡើងបាននៅពេលណាក៏បាន។

 

3.         ករណីមិនធានា (Exclusion)

ប្រាក់សំណងករណីមរណភាព ឬ​ ប្រាក់សំណងករណីពិការភាពទាំងស្រុងបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ក្រោម  បណ្ណសន្យារ៉ាប់រងនេះ នឹងមិនត្រូវបានផ្តល់ជូនឡើយប្រសិនបើហេតុការណ៍ដែលបានធានាត្រូវបានកើតឡើងទោះជាដោយផ្ទាល់ ឬមិនផ្ទាល់ក្តីដោយសារមូលហេតុដូចខាងក្រោម៖

·       អ្នក​ត្រូវ​បាន​ធានា​រ៉ាប់រង​ធ្វើ​អត្តឃាត​ ឬ ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ ឬ មានចេតនា​បង្ករបួសដោយ​ខ្លួន​ឯង បើ​ទោះ​ជា​អ្នក​ត្រូវ​បាន​ធានា​រ៉ាប់រង​មាន​សតិ​ល្អ​ធម្មតា​ ឬ​មិន​ល្អ​ក្តី​។

·       អ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬ ពិការភាពទាំងស្រុងដោយសារការប្រព្រឹត្តិ ឬ ប៉ុនប៉ងប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌណាមួយ ទោះបីជាផ្ទាល់ ឬមិនផ្ទាល់ក្តី ដោយម្ចាស់បណ្ណសន្យារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល។ អ្នកទទួលផលដែលមិនពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនេះនឹងនៅតែមានសិទ្ធិទទួលបានផលប្រយោជន៍របស់ខ្លួនដដែល។

·       ការ​ប្រើ​ប្រាស់​ឱសថ​គ្មាន​វេជ្ជបញ្ជា​ សារ​ជាតិ​ស្រវឹង​ ថ្នាំ​ពុល​ ឧស្ម័ន​ ឬ​ គ្រឿង​ញៀន​ ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ​។

·       ការ​បាត់​បង់​ទាំង​ឡាយ​ចំពោះ​អ្នក​ត្រូវ​បាន​ធានា​រ៉ាប់រង​ ក្នុង​ពេល​តបត​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​ពី​មន្រ្តី ​អនុវត្ត​ច្បាប់​ ឬ​ ប្រព្រឹត្ត​ល្មើស​ក្នុង​ការ​ទទួល​ទាន​ជាតិ​ស្រវឹង​ និង​/ឬ​ ការ​បើក​បរ​លើស​ល្បឿន​កំណត់​ដូច​ដែល​បាន​បញ្ញត្ដិ​ដោយ​ច្បាប់​ចរាចរណ៍​ដែល​មាន​ប្រសិទ្ធភាព​អនុវត្ត​ ខណ:​ដែល​មាន​គ្រោះ​ថ្នាក់​នោះ​។

·       ភាពចុះខ្សោយ​ ឬ​ រោគ​ ឬ​ ជំងឺ​ប្រភេទ​ណា​ក៏​ដោយ​ទាំង​ខាង​ផ្លូវ​កាយ​ ឬ​ ផ្លូវ​ចិត្ត​ ឬ​ ជំងឺ​បង្ក​ដោយ​ការឆ្លងមេរោគណាក៏ដោយក្រៅពីការឆ្លងរោគដែលកើតឡើង ក្នុងពេលជាមួយគ្នានឹងការរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ឬ បណ្ដាលមកពីរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ណាមួយ។

·       ចូល​រួម​ធ្វើ​ផ្ទាល់​ ឬ​ ចូល​រួម​ចំណែក​ក្នុង​ការ​បើកបរ​ ឬ​ ជិះ​ក្នុង​ការ​ប្រណាំង​ប្រភេទ​ណា​ក៏​ដោយ​ ឬ​ សកម្មភាព​មុជ​ក្រោម​ទឹក​ ឬ​ ធ្វើ​សកម្មភាព​ណា​ដែល​ប្រកប​ដោយ​គ្រោះ​ថ្នាក់ចៃដន្យ​ ដូចជា​ការ​ឡើង​ភ្នំ​ ឬ​ ការ​ចូល​ក្នុង​រូង​ភ្នំ​ ឬ​ ការ​ជិះ​ឆ័ត្រ​យោង​ ឬ​ ការ​លោត​ពី​ទី​ខ្ពស់​។

·       មុខរបរ ឬការងារដែលមិនត្រូវបានរាប់បញ្ចូលរួមមាន​ចំពោះអត្ថប្រយោជន៍ សុខសុវត្ថិភាព ​៖ អ្នកដឹកជញ្ជូនទំនិញតាមម៉ូតូ (កង់ពីរ)។

·       នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងមានមុខរបរ ឬការងារ ២ ឬ ច្រើនជាងនេះដែលក្នុងនោះមានមុខរបរ ឬការងារយ៉ាងតិចមួយជាមុខរបរ ឬការងារមិនបានរាប់បញ្ចូលខាងលើ ហើយហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងខណៈកំពុងបំពេញភារកិច្ចរបស់ខ្លួនក្រោមមុខរបរ ឬការងារមិនបានរាប់បញ្ចូលខាងលើ។

·       សង្រ្គាម ឬ អំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាមទោះជាប្រកាស ឬ មិនប្រកាស ឬ កុបកម្ម ការបះបោរ ចលាចលសង្គម កូដកម្ម ការវាយប្រហារដោយសកម្មភាពភេវរជន ទោះបីជាអ្នកត្រូវបានធានាអាយុជីវិតបានចូលរួម ឬ មិនចូលរួមក្នុងអំពើទាំងនោះក៏ដោយ។

·       ស្ថានភាព ឬ ជំងឺមានពីមុនស្រាប់ និង បញ្ហាផ្សេងៗទៀតដែលកើតឡើងដោយសារស្ថានភាព ឬ ជំងឺដែលមានពីមុនស្រាប់ ដែលកើតឡើងមុនកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព។ "ស្ថានភាពមុនមានស្រាប់" គឺជាពិការភាពមួយដែលត្រូវបានសង្កេតឃើញថាបានពិនិត្យ រោគវិនិច្ឆ័យ ឬព្យាបាល ឬកើតមុនកាលបរិច្ឆេទជាក់លាក់ណាមួយ។

 

4.         រយៈពេលពិចារណាលើកចុងក្រោយ (Free Look Period)

មិនត្រូវបានអនុវត្ត

 

5.         ការផ្សះផ្សាវិវាទ Dispute Mediation

•នីតិវិធីដោះស្រាយបណ្តឹងអតិថិជន (Complaint Procedures)

រាល់វិវាទដែលក្រុមហ៊ុនបានទទួល នឹងត្រូវលើកឡើងសម្រាប់ដោះស្រាយ និងវិភាគក្នុងរយៈពេលប្រាំ (5) នៃថ្ងៃធ្វើការ ដើម្បីកំណត់ពីមូលហេតុ និងវិធានការដែលនឹងត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីស្តង់ដារបស់ក្រុមហ៊ុន។ 

នីតិវិធីនៃការផ្សះផ្សាវិវាទ (Dispute Resolutions)

ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះ ដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទមុននឹងប្ដឹងទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ចលើកលែងតែរឿងព្រហ្មទណ្ឌ។

 

6.         លក្ខខណ្ឌមិនអាចតវ៉ាបាន  (Incontestability)

មិនត្រូវបានអនុវត្ត

 

7.         ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង (Termination)

ម្ចាស់បណ្ណសន្យារ៉ាប់រងមានសិទ្ធិបញ្ចប់បណ្ណសន្យារ៉ាប់រងនេះនៅពេលណាមួយក៏បានក្នុងរយៈពេលធានារ៉ាប់រងនៃ

បណ្ណសន្យារ៉ាប់រង តាមរយៈការផ្ញើសំណើសុំបញ្ចប់បណ្ណសន្យារ៉ាប់រងជាលាយលក្ខណ៍អក្សរទៅកាន់ក្រុមហ៊ុនដោយភ្ជាប់ជាមួយនូវកិច្ចសន្យាធានារ៉ាប់រង ឬ វិញ្ញាបនបត្រធានារ៉ាប់រងទម្រង់អេឡិចត្រូនិច។ បន្ទាប់ពីក្រុមហ៊ុនទទួលបានសំណើសុំបញ្ចប់បណ្ណសន្យារ៉ាប់រង នោះបណ្ណសន្យារ៉ាប់រងនឹងត្រូវបញ្ចប់។

 

8.         ដំណើរការនៃការទាមទារសំណង (How to claim)

តើលោកអ្នកកំពុងស្វែងយល់ពីដំណើរការនៃការទាមទារសំណងមែនទេ? ចុចទីនេះ: 

https://www.manulife.com.kh/en/services/claims.html,  ឬ ទូរស័ព្ទទៅលេខ 1800 211 211 ដោយ

ឥតគិតថ្លៃ