ករណីមិនធានាចំពោះប្រាក់សំណងករណីមរណភាព ឬ ប្រាក់សំណងករណីពិការភាពទាំងស្រុងបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ (Exclusion for Death or Total Permanent Disability Benefit Caused by Road Accident)
ក្រុមហ៊ុន នឹងមិនផ្ដល់សំណង ប្រសិនបើមរណភាព ឬ ប្រាក់សំណងករណីពិការភាពទាំងស្រុងបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីមូលហេតុណាមួយដែលបានកំណត់ខាងក្រោម៖
(ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
(ខ) ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ឬការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
(គ) ការវាយប្រហារលើរាងកាយ ឬឃាតកម្ម ឬ
(ឃ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល (សូមយោងទៅផ្នែកទី ៨. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
(ង) ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិត ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និង/ឬល្មើសល្បឿនកំណត់ តាមច្បាប់ដែលមានជាធរមានខណ:ដែលមានគ្រោះថ្នាក់នោះ ឬ
(ច) សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី ឬ
(ឆ) ការតទល់ប្រឆាំងនឹងការចាប់ខ្លួនពីមន្រ្តី ឬអ្នកអនុវត្តច្បាប់ ឬ
(ជ) ភាពចុះខ្សោយនៃរាងកាយ ឬផ្លូវចិត្ត ឬរោគា ឬជំងឺប្រភេទណាមួយ ឬជំងឺបង្កដោយការឆ្លងមេរោគណាមួយដែលមិនបង្កឡើងពីការររងរបួសដោយសារគ្រោះថ្នាក់ចៃដន្យ ឬ
(ឈ) ការធ្វើដំណើរ ឬការហោះហើរ ក្នុងយានយន្ត ឬដោយមធ្យោបាយផ្លូវអាកាសណាមួយ លើកលែងតែជាអ្នកដំណើរធម្មតាលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលមានប្រតិបត្តិការជាទៀងទាត់ ឬ
(ញ) ការចូលរួមក្នុងការបើកបរ ឬជិះក្នុងការប្រណាំងប្រភេទណាមួយ ឬសកម្មភាពមុជក្រោមទឹក ឬធ្វើសកម្មភាពណាដែលមានហានិភ័យខ្ពស់ ដូចជា ការតោងឡើងភ្នំបែប mountaineering ឬការរុករកតាមរូងភ្នំក្រោមដីបែប potholing ឬការលោតឆ័ត្រយោងបែប parachuting ឬការលោត bungee jumping ឬ
(ដ) មុខរបរ ឬការងារដែលមិនត្រូវបានរាប់បញ្ចូលរួមមានចំពោះអត្ថប្រយោជន៍ សុខសុវត្ថិភាព ៖ អ្នកដឹកជញ្ជូនទំនិញតាមម៉ូតូ (កង់ពីរ) ឬ
(ឋ) នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងមានមុខរបរ ឬការងារ ២ ឬ ច្រើនជាងនេះដែលក្នុងនោះមានមុខរបរ ឬការងារយ៉ាងតិចមួយជាមុខរបរ ឬការងារមិនបានរាប់បញ្ចូលខាងលើ ហើយហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងខណៈកំពុងបំពេញភារកិច្ចរបស់ខ្លួនក្រោមមុខរបរ ឬការងារមិនបានរាប់បញ្ចូលខាងលើ ឬ
(ឌ) ស្ថានភាព ឬ ជំងឺមានពីមុនស្រាប់ និង បញ្ហាផ្សេងៗទៀតដែលកើតឡើងដោយសារស្ថានភាព ឬ ជំងឺដែលមានពីមុនស្រាប់ ដែលកើតឡើងមុន កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព។ "ស្ថានភាពមុនមានស្រាប់" គឺជាពិការភាពមួយដែលត្រូវបានសង្កេតឃើញថាបានពិនិត្យ រោគវិនិច្ឆ័យ ឬព្យាបាល ឬកើតមុនកាលបរិច្ឆេទជាក់លាក់ណាមួយ។