គម្រោងធានារ៉ាប់រងនេះនឹងផ្ដល់ជូនទឹកប្រាក់ធានារ៉ាប់រង 100% ដែលមានចំនួនស្មើនឹងចំនួនទឹកប្រាក់បញ្ញើមានកាលកំណត់ទៅដល់អតិថិជន ក្នុងករណីមរណភាព និងពិការភាពទាំងស្រុង។
ដើម្បីធ្វើការទាមទារសំណង លោកអ្នកអាចមកកាន់សាខាណាមួយរបស់ ក្រុមហ៊ុនមេនូឡាយហ្វ៍ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកក្រុមហ៊ុន មេនូឡាយហ្វ៍ តាមរយៈទូរស័ព្ទលេខ 1800 211 211 / email claims_service_kh@manulife.com
ចំពោះគ្រប់វិវាទផ្សេងៗដែលទាក់ទងនឹងការធានារ៉ាប់រងរបស់សមាជិកនៃបណ្ណសន្យារ៉ាប់រងខាងលើ គឺជាទំនួលខុសត្រូវររវាងក្រុមហ៊ុនមេនូឡាយហ្វ៍ និងសមាជិកនៃបណ្ណសន្យារ៉ាប់រងនេះ ហើយភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទនេះទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទមុននឹងប្តឹងទៅមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ច លើកលែងតែជារឿងព្រហ្មទណ្ឌ។
ស្ថិតក្រោមបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុន មេនូទ្បាយហ្វ៍នឹងធ្វើការទូទាត់ប្រាក់សំណងករណីមរណភាពរបស់សមាជិក ក្នុងករណីដែលសមាជិកទទួលមរណភាព បន្ទាប់ពីបានទទួលនូវភស្ដុតាងត្រឹមត្រូវ និងការអនុម័តយល់ព្រមពីក្រុមហ៊ុន មេនូទ្បាយហ្វ៍ដែលបញ្ជាក់ពីមរណភាពរបស់សមាជិកនោះ។ ប្រាក់សំណងករណីមរណភាពនឹងត្រូវបានផ្ដល់ជូនទៅអ្នកទទួលផល។
ប្រាក់សំណងករណីមរណភាព គឺជាចំនួនទឹកប្រាក់ធានារ៉ាប់រងដូចមានកំណត់នៅលើវិញ្ញាបនបត្រធានារ៉ាប់រងរបស់សមាជិក។
ការធានារ៉ាប់រងរបស់សមាជិកក្រោមបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបញ្ចប់ បន្ទាប់ពីមានការទូទាត់រួចរាល់នូវប្រាក់សំណងសម្រាប់សមាជិករូបនោះ។
ពិការភាពទាំងស្រុងត្រូវបានកំណត់និយមន័យជាការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយជារៀងរហូតនូវ៖
“ការបាត់បង់ចក្ខុវិញ្ញាណ” មានន័យថាសមត្ថភាពមើលឃើញដោយភ្នែកទាំងគូ (ទោះបីជានៅពេលធ្វើតេស្តមានការប្រើប្រាស់សម្ភារៈជំនួយភ្នែកក៏ដោយ) ដែលមានរង្វាស់ 3/60 ឬ អាក្រក់ជាងនេះដោយការធ្វើតេស្តតាមរយៈការអានអក្សរនៅលើផ្ទាំង Snellen (Eye Chart) ឬ ការធ្វើតេស្តសមមូលផ្សេងទៀត។
“ការបាត់បង់សមត្ថភាពប្រើប្រាស់” សំដៅដល់ពិការភាពទាំងស្រុងជាបន្តបន្ទាប់ និងអចិន្ត្រៃយ៍នៃដៃ ឬ ជើងម្ខាងដែលមានរយៈពេលយ៉ាងតិច ១៨០ ថ្ងៃ។ ពិការភាពនេះគិតបញ្ចូលទាំងករណីពិការភាពដោយសារការបាត់បង់ដៃម្ខាង ឬ ជើងម្ខាង (ចំពោះដៃគឺគិតចាប់ពីផ្នែកខាងលើនៃកដៃ ឬ ចំពោះជើងគឺគិតចាប់ពីផ្នែកខាងលើនៃកជើង)។
ការបញ្ជាក់ពីពិការភាពទាំងស្រុងត្រូវតែធ្វើឡើងដោយអ្នកអនុវត្តផ្នែកវេជ្ជសាស្រ្ត/គ្រូពេទ្យ/វេជ្ជបណ្ឌិត ដែលមានការចុះបញ្ជីត្រឹមត្រូវ និងទទួលការតែងតាំងដោយក្រុមហ៊ុន។ យោបល់សន្និដ្ឋានរបស់អ្នកអនុវត្តផ្នែកវេជ្ជសាស្រ្ត/គ្រូពេទ្យ/វេជ្ជបណ្ឌិតដែលមានការចុះបញ្ជីត្រឹមត្រូវនេះនឹងចងភ្ជាប់កាតព្វកិច្ចដល់សមាជិក និងក្រុមហ៊ុនមេនូឡាយហ្វ៍។ ក្នុងករណីបាត់បង់ដៃ ឬ ជើង ការបញ្ជាក់ពីពិការភាពនេះអាចធ្វើឡើងបាននៅពេលណាក៏បាន។
ស្ថិតក្រោមបណ្ណសន្យារ៉ាប់រងនេះក្រុមហ៊ុននឹងធ្វើការទូទាត់ប្រាក់សំណងករណីពិការភាពទាំងស្រុងក្នុងករណីដែលសមាជិកធ្លាក់ខ្លួនពិការទាំងស្រុង បន្ទាប់ពីបានទទួលនូវភស្ដុតាងត្រឹមត្រូវ និងការអនុម័តយល់ព្រមពីក្រុមហ៊ុនដែលបញ្ជាក់ថា ពិការភាពទាំងស្រុងរបស់សមាជិកនោះ គឺស្របតាមនិយមន័យនៃពិការភាពទាំងស្រុងដូចបានកំណត់ខាងលើ។ ប្រាក់សំណងករណីពិការភាពទាំងស្រុងនឹងត្រូវបានផ្ដល់ជូនទៅសមាជិករូបនោះ។
ប្រាក់សំណងករណីពិការភាពទាំងស្រុង គឺជាចំនួនទឹកប្រាក់ធានារ៉ាប់រងដូចមានកំណត់នៅលើវិញ្ញាបនបត្រធានារ៉ាប់រងរបស់សមាជិក។
ការធានារ៉ាប់រងរបស់សមាជិកក្រោមបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបញ្ចប់ បន្ទាប់ពីមានការទូទាត់រួចរាល់នូវប្រាក់សំណងករណីពិការភាពទាំង ស្រុងសម្រាប់សមាជិករូបនោះ។
*សមាជិកនៃប័ណ្ណសន្យារ៉ាប់រងសំដៅដល់បុគ្គលណាម្នាក់ដែលមានសិទ្ធិ ហើយដែលត្រូវបានចុះឈ្មោះ និងដែលត្រូវបានធានាសម្រាប់ទទួលផលប្រយោជន៍ក្រោមប័ណ្ណសន្យារ៉ាប់រងនេះ។ ពាក្យ “អ្នកត្រូវបានធានារ៉ាប់រង” ត្រូវចាត់ទុកថាបានរួមបញ្ចូលពាក្យ “សមាជិក”។
ប្រាក់សំណងករណីមរណភាពនឹងមិនត្រូវបានផ្តល់ជូនឡើយ ប្រសិនបើមរណភាពរបស់សមាជិកបានកើតឡើងទោះជាដោយផ្ទាល់ ឬ មិនផ្ទាល់ក្តី (ទាំងស្រុង ឬផ្នែកខ្លះ) ដោយសារមូលហេតុដូចខាងក្រោម៖
ប្រាក់សំណងករណីពិការភាពទាំងស្រុងនឹងមិនត្រូវបានផ្តល់ជូនឡើយ ប្រសិនបើពិការភាពទាំងស្រុងរបស់សមាជិករូបនោះទោះបី ជាកើតឡើងដោយផ្ទាល់ ឬមិនផ្ទាល់ក្តី (ទាំងស្រុង ឬ ផ្នែកណាមួយ) ដោយសារមូលហេតុណាមួយដូចខាងក្រោម៖
ការធានារ៉ាប់រងរបស់អ្នកត្រូវបានធានារ៉ាប់រងដូចមានកំណត់ក្រោមបណ្ណសន្យារ៉ាប់រងនេះត្រូវបញ្ចប់សុពលភាព ក្នុងករណីមានការកើតឡើងមុនគេនូវករណីណាមួយដូចខាងក្រោម៖