រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

 

ករណីមិនធានា

ក្រុមហ៊ុន នឹងមិនផ្ដល់សំណង ប្រសិនបើអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ បង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីមូលហេតុណាមួយដែលបានកំណត់ខាងក្រោម។ ក្នុងករណីការបដិសេធសំណើទាមទារសំណងនោះ បណ្ដាលឱ្យបណ្ណសន្យារ៉ាប់រងនេះត្រូវបញ្ចប់សុពលភាព នោះទំនួលខុសត្រូវរបស់ ក្រុមហ៊ុនដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង្វិលបុព្វលាភធានារ៉ាប់រងដែលបានបង់រួចសរុបដោយពុំមានការប្រាក់ គិតពីកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ  (កំណត់យកកាលបរិច្ឆេទណាមួយដែលកើតឡើងក្រោយគេ) ជូនម្ចាស់បណ្ណសន្យារ៉ាប់រងវិញ ដោយដកចេញនូវការចំណាយលើការពិនិត្យសុខភាព (បើមាន) និង/ឬ ចំណាយផ្សេងៗ ដែលសមរម្យ ហើយកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ (បើមាន)។ 

 

ករណីមិនធានាចំពោះអត្ថប្រយោជន៍លើមរណភាពមិនបណ្តាលមកពីគ្រោះថា្នក់ចៃដន្យ (Exclusions for Non-Accidental Death Benefit)

(ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ ក្នុងរយៈពេល ពីរ (២) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង ឬ   កាលបរិចេ្ឆទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ (ករណីមិនធានានេះ នឹងមិនត្រូវបានអនុវត្តឡើយបន្ទាប់ពីរយៈពេលពីរ (២) ឆ្នាំ ដែលបានលើកឡើងខាងលើ) ឬ

(ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលសំណង(សូមយោងទៅផ្នែកទី ៨. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ

(គ) ជំងឺអេដស៍ (AIDS) ឬជំងឺ ឬផលវិបាកណាមួយដែលទាក់ទងនឹងវីរុសហ៊ីវ (HIV) ឬមេរោគអេដស៍ (AIDS)។

 

ករណីមិនធានាចំពោះអត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ (Exclusions for Non-Accidental Death or Total and Permanent Disability Benefit)

(ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ

(ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល (សូមយោងទៅផ្នែកទី ៨. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ

(គ) ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬ

(ឃ) សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី ឬ

(ង) ជំងឺអេដស៍ (AIDS) ឬជំងឺ ឬផលវិបាកណាមួយដែលទាក់ទងនឹងវីរុសហ៊ីវ (HIV) ឬមេរោគអេដស៍ (AIDS)។

 

ករណីមិនធានាចំពោះអត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ (Exclusions for Accidental Death or Total and Permanent Disability Benefit)

(ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ

(ខ) ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ឬការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ

(គ) ការវាយប្រហារលើរាងកាយ ឬឃាតកម្ម ឬ

(ឃ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល (សូមយោងទៅផ្នែកទី ៨. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ

(ង) ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិត ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និង/ឬល្មើសល្បឿនកំណត់ តាមច្បាប់ដែលមានជាធរមានខណ:ដែលមានគ្រោះថ្នាក់នោះ ឬ

(ច) សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី ឬ

(ឆ) ការតទល់ប្រឆាំងនឹងការចាប់ខ្លួនពីមន្រ្តី ឬអ្នកអនុវត្តច្បាប់  ឬ

(ជ) ភាពចុះខ្សោយនៃរាងកាយ ឬផ្លូវចិត្ត ឬរោគា ឬជំងឺប្រភេទណាមួយ  ឬជំងឺបង្កដោយការឆ្លងមេរោគណាមួយដែលមិនបង្កឡើងពីការររងរបួសដោយសារគ្រោះថ្នាក់ចៃដន្យ ឬ

(ឈ) ការធ្វើដំណើរ ឬការហោះហើរ ក្នុងយានយន្ត ឬដោយមធ្យោបាយផ្លូវអាកាសណាមួយ  លើកលែងតែជាអ្នកដំណើរធម្មតាលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលមានប្រតិបត្តិការជាទៀងទាត់ ឬ

(ញ) ការចូលរួមក្នុងការបើកបរ ឬជិះក្នុងការប្រណាំងប្រភេទណាមួយ ឬសកម្មភាពមុជក្រោមទឹក ឬធ្វើសកម្មភាពណាដែលមានហានិភ័យខ្ពស់ ដូចជា ការតោងឡើងភ្នំបែប mountaineering ឬការរុករកតាមរូងភ្នំក្រោមដីបែប potholing ឬការលោតឆ័ត្រយោងបែប parachuting ឬការលោត bungee jumping  ។

 

ករណីមិនធានាចំពោះអត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ (Exclusions for Major Critical Illness Benefits)

(ក) រាល់ស្ថានភាព ឬអាការៈជំងឺដែលមានពីមុនស្រាប់ និងផលវិបាកផ្សេងៗទៀតដែលកើតឡើងដោយសារស្ថានភាព ឬអាការៈជំងឺដែលមានពីមុនស្រាប់ ឬ

(ខ) រាល់ជំងឺធ្ងន់ធ្ងរទាំងអស់ដែលត្រូវបានស្តែងចេញ ឬលេចចេញនូវរោគសញ្ញា ឬមានអាកាៈ ឬត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញក្នុងអំឡុង  រយៈពេលមិនត្រូវបានធានា ឬ

(គ) ជំងឺមានពីកំណើត ឬពិការភាពពីកំណើត ឬ

(ឃ) ជំងឺអេដស៍ (AIDS) ឬជំងឺ ឬផលវិបាកណាមួយដែលទាក់ទងនឹងវីរុសហ៊ីវ (HIV) ឬមេរោគអេដស៍ (AIDS)  (លើកលែងករណីឆ្លងមេរោគហ៊ីវដោយការបញ្ចូលឈាម ឬការឆ្លងជំងឺអេដស៍ដោយសារវិជ្ជា    ជីវៈ)

(ង) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ

(ច) ការស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់គ្រឿងញៀន ឬឱសថ ឬថ្នាំពុល ឬឧស្ម័នប្រភេទណាមួយ លើកលែងតែមានវេជ្ជបញ្ជាពីអ្នកអនុវត្តផ្នែកវេជ្ជសាស្រ្តដែលមានការចុះបញ្ជីត្រឹមត្រូវ។

 

ករណីមិនធានាចំពោះអត្ថប្រយោជន៍ប្រចាំថ្ងៃពេលសម្រាកមន្ទីរពេទ្យ

(ក) រាល់ស្ថានភាព ឬអាការៈជំងឺដែលមានពីមុនស្រាប់ និងផលវិបាកផ្សេងៗទៀតដែលកើតឡើងដោយសារស្ថានភាព ឬអាការៈជំងឺដែលមានពីមុនស្រាប់ ឬ

(ខ) រាល់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលកើតឡើងដោយសារជំងឺក្នុងអំឡុងរយៈពេលមិនត្រូវបានធានា ឬ

(គ) ការសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្រាប់លក្ខខណ្ឌជំងឺ ឬរបួស ឬចំនួនថ្ងៃនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យណាដែលមិនមានភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត ដូចដែលបានកំណត់ដោយក្រុមហ៊ុន ឬ

(ឃ) រាល់ការព្យាបាល ឬវះកាត់ទាំងឡាយណា ដែលធ្វើឡើងដោយសារភាពមិនប្រក្រតីពីកំណើត ឬការខូចទ្រង់ទ្រាយពីកំណើតនៃរូបរាងកាយទាំងផ្នែកខាងក្នុង ឬខាងក្រៅ ដោយរាប់បញ្ចូលទាំងជំងឺតំណពូជ ឬ

(ង) ការមានផ្ទៃពោះ ឬផលវិបាកផ្សេងៗទៀត ដែលកើតឡើងពីការមានផ្ទៃពោះ ឬ

(ច) សេវាកម្ម ឬការព្យាបាលវេជ្ជសាស្រ្តទាក់ទងនឹងបញ្ហាគ្មានកូន ឬភាពអារ ឬ

(ជ) ការមើលថែទាំដែលមានលក្ខណៈឯកជន ការសម្រាកព្យាបាល ឬការថែទាំនៅផ្ទះ ឬ

(ឈ) ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬ

(ញ) ជំងឺកាមរោគ ឬផលវិបាករបស់វា ឬជំងឺអេដស៍ (AIDS) ឬផលវិបាកណាមួយដែលទាក់ទងនឹងវីរុសហ៊ីវ (HIV) ឬ

(ដ) ជំងឺឆ្លងទាំងទ្បាយណាដែលតម្រូវឱ្យនៅដាច់ពីគេដូចបានប្រកាសតាមផ្លូវច្បាប់ ឬ

(ឋ) ជំងឺផ្លូវចិត្ត វិបត្តិផ្លូវចិត្ត ឬជំងឺភ័យខ្លាច (រួមមានជំងឺសរសៃប្រសាទ ជំងឺវិកលចរិត និងទាក់ទងចិត្តសារីរសាស្រ្ត ឬអាការៈរោគចិត្តដែលស្តែងចេញពីសរីរផ្លូវចិត្ត) ឬ

(ឌ) ការធ្វើដំណើរ ឬការហោះហើរ ក្នុងយានយន្ត ឬដោយមធ្យោបាយផ្លូវអាកាសណាមួយ  លើកលែងតែជាអ្នកដំណើរធម្មតាលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលមានប្រតិបត្តិការជាទៀងទាត់ ឬ

(ធ) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ

(ន) ការប្រព្រឹត្តិ ឬប៉ុនប៉ងប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ឬ

(ត) ការចូលរួមក្នុងការបើកបរ ឬជិះក្នុងការប្រណាំងប្រភេទណាមួយ ឬសកម្មភាពមុជក្រោមទឹក ឬធ្វើសកម្មភាពណាដែលមានហានិភ័យខ្ពស់ ដូចជា ការតោងឡើងភ្នំបែប mountaineering ឬការរុករកតាមរូងភ្នំក្រោមដីបែប potholing ឬការលោតឆ័ត្រយោងបែប parachuting ឬការលោត bungee jumping  ឬ

(ថ) សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម ទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី។

 

ឧទាហរណ៍នៃលក្ខខណ្ឌដែលមិនមែនជាភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត 

(ក) ការវះកាត់កែសម្ផស្ស ការកាត់ស្បែកអង្គជាតិ ការធ្វើតេស្តភ្នែក ការកាត់ និងប្រើកាំរស្មី ឬការវះកាត់ដើម្បីកែតម្រូវការមើលឃើញនៃភ្នែក។

(ខ) បញ្ហាពាក់ព័ន្ធនឹងធ្មេញ ដែលរួមមានការព្យាបាលធ្មេញ ឬការវះកាត់មាត់ធ្មេញ លើកលែងតែជាតម្រូវការចាំបាច់បណ្តាលមកពីគ្រោះថ្នាក់ទៅលើធ្មេញធម្មជាតិដែលរឹងមាំ ហើយដែលកើតឡើងក្នុងអំឡុងពេលធានារ៉ាប់រង។

(គ) ការសម្រាកព្យាបាលនៅមន្ទីរពេទ្យជាបឋមណាដែលធ្វើឡើងសម្រាប់ការធ្វើពិសោធន៍ ការធ្វើរោគវិនិច្ឆ័យ ការធ្វើតេស្ត X-ray ការពិនិត្យតាមដានសុខភាព និងការព្យាបាលបង្ការនានា ការចាក់ថ្នាំបង្ការ ឬការធ្វើ តេស្ត ឬការពិនិត្យដែលធ្វើឡើងដោយវេជ្ជបណ្ឌិត និងការព្យាបាលទាំងឡាយណាក្នុងគោលបំណងសម្រក ឬតម្លើងទំងន់។

(ឃ) ការពិនិត្យរាងកាយជាប្រចាំ ការពិនិត្យសុខភាព ឬការធ្វើតេស្តណាមួយដែលមិនទាក់ទងនឹងការព្យាបាល ឬការធ្វើរោគវិនិច្ឆ័យនៃជំងឺ ឬរបួសរបស់អ្នកត្រូវបានធានារ៉ាប់រង។

(ង) ការធ្វើតេស្ត ឬការព្យាបាលដែលទាក់ទងនឹងការចុះខ្សោយចំណងផ្លូវភេទ ឬភាពអារ (មិនមានកូន) ការអសមត្ថភាពផ្លូវភេទ និងការអសមត្ថភាពនៃការទ្បើងរឹងអវយវៈផ្លូវភេទ។

(ច) វិធីព្យាបាលបែបថ្នាំញៀន ឬវិធីព្យាបាលដោយប្រើថ្នាំបុរាណ។

(ឆ) ការចាក់ថ្នាំវ៉ាក់សាំងបង្ការ និងបង្កើនភាពស៊ាំ។

(ជ) ការស៊ើបអង្កេត និងការព្យាបាលលើវិបត្តិការគេង និងស្រមុក ការព្យាបាលដោយប្រើអរម៉ូនបំពេញ ឬជំនួស និងវិធីព្យាបាលផ្សេងទៀតដូចជា ការព្យាបាល ការផ្តល់សេវាកម្ម ឬការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ដែលរួមមានប៉ុន្តែមិនកំណត់ចំពោះតែសេវាចាប់សរសៃ ឬច្របាច់ម៉ាស្សា ការព្យាបាលប្រើម្ជុលវិទ្យាសាស្រ្ត ការសិក្សាពីរ៉េផ្លិច ការតម្រៀបឆ្អឹង ការព្យាបាលដោយប្រើរុក្ខជាតិជាឱសថ វិធីព្យាបាលបែបម៉ាស្សា ឬប្រើប្រេងក្រអូប ឬវិធីព្យាបាលផ្សេងៗទៀត។

(ឈ)  ការព្យាបាលជំងឺទូទៅ លើកលែងតែការវះកាត់ត្រូវការចាំបាច់៖

  • ការឈឺខ្នង ការឈឺសន្លាក់ដៃ ឬជើង ជំងឺរលាកសន្លាក់ដៃ ឬជើង ជំងឺរលាកសាច់ដុំ តំណឆ្អឹងខ្នងដែលសឹករិចរិល  ជំងឺភ្នែកក្រហម ជំងឺដុះកន្ទុយថ្លែន
  • ជំងឺឬសដូងបាត
  • ការបែកស្រកា ឬប្រេះស្បែក ការប៉ះទង្គិចនៃជាលិកា ឬការបាក់បែកឆ្អឹង ឬការថ្លោះគ្រេចនៃម្រាមដៃ ឬម្រាមជើង 
  • ការចុះខ្សោយនៃរាងកាយ ឬការអស់កម្លាំងល្ហិតល្ហៃ។

(ញ) ការព្យាបាលទៅលើការវះកាត់ប្តូរភេទ។

(ដ) ការព្យាបាលដែលទាក់ទងនឹងការបរិច្ចាគសរីរាង្គណាមួយរបស់អ្នកត្រូវបានធានារ៉ាប់រង។